មូលនិធិគន្ធបុប្ផាកម្ពុជា​​ស្តីពីយុទ្ធនា​​ការ​​«​​១​​ម៉ឺនរៀល១ម៉ឺននាក់»ដែលប្រើប្រាស់​​ពេលវេលាប្រ​​មា​​​​ណ​​មួយខែពេញអាចកៀរគរ រកថវិកា​​បានជាង២ ០០០ ០០០​​ដុ​​ល្លា​​រអាមេរិក ដើម្បីទ្រទ្រង់​​ដល់​​ប្រ​​តិ​​បត្តិ​​កា​​​​​​រប្រចាំថ្ងៃនៃមន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទី​រពេទ្យដែលមាន​​វ័យ​​ចំណា​​ស់​​មួ​​យ​​នេះ ក៏​​នឹ​​ង​​​​ត្រូវប្រឈមចំពោះការ​ចំណាយដែលមានចំនួនកាន់តែមានកំណើនខ្ពស់​ជាងមុន គួ​​ប​​ផ្សំនឹង​ ​​ត​​​​​​​ម្រូ​​វ​​​​​​​ការចាំបាច់​​រ​ប​ស់​​​អ្នក​​ជំងឺចេះតែបន្តកើនឡើង​​មិនឈប់ឈរ ពីមួយថ្ងៃ​​ទៅមួយ​​ថ្ងៃ​​ថែមទៀត​។

ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ បានឱ្យដឹងថា យុទ្ធនា​​ការ​​ដែ​ល​មានឈ្មោះថា«​​​​​​ម៉ឺនរៀល១ម៉ឺននាក់»ដែលមូលនិធិគន្ធបុប្ផាកម្ពុជា​​ បានរៀបចំឡើងនេះ អា​​ច​​​​រក​​​ថវិកាសរុបបាន​ជាង២ ០០០ ០០០ដុល្លារអាមេរិក គិត​​ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែល​​ជា​​ថ្ងៃ​​បិ​ទ​​​​បញ្ចប់​​ទៅ​​​​នៃ​​​យុ​​ទ្ធ​​​នាការនេះ​​​។ ជាមួយគ្នានេះ លោកថា​​ថវិកាដែ​​ល​​ទ​​​​ទួលបាននេះ​​នឹងអាច​​ជួ​យ​​​​សម្រួ​​ល​​ដ​ល់ការចំណាយប្រចាំថ្ងៃរបស់ និងសង្គ្រោះជីវិត​​កុមារ​​រាប់​​ពា​ន់​​​​​​នា​ក់​​​​ក្នុង​​មន្ទី​​រ​​ពេទ្យ។

មិនតែប៉ុណ្ណោះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្គត់ផ្គង់​​តម្រូវការចំណាយរបស់មន្ទីរពេទ្យ​​ប្រ​ក​​ប​​​​ដោ​យ​​ចីរភាព លោកសម្រេចបូកញ្ចូលថវិកាដែល​​ទទួលបានពីការបរិច្ចាក​​ផ្សេងៗជាកញ្ចប់​​រួម​​មួយ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ កុំឱ្យស្មុគស្មាញក្នុងការ​​ទទួល​​ខុស​​​​ត្រូវចំពោះការចាត់ចែងការចំណាយ។

លោកបន្តថា៖«យើងមានយន្តការនៅក្នុងការគ្រប់គ្រងយ៉ាងល្អ មិនឱ្យមានការបារម្ភ ប៉ុន្តែក្នុង​​នោះ​​ក៏មានទិដ្ឋភាពងាយស្រួលក្នុងការបង្ហូរថវិកាចេញដែរបង្ហូរចេញដើម្បីធានាថា​​តម្រូវការ​​មន្ទី​​​​​ពេទ្យមានធនធានគ្រប់គ្រាន់ »។

របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថាសម្រាប់ឆ្នាំ ២០២៣នេះ អ្នកជំងឺដែល​​មក​​ទ​​ទួ​​ល​​​​សេ​​វានៅមន្ទីរពេទ្យ​មានជាង ៣ ០០០នាក់ក្នុងមួយថ្ងៃ​​។​​ចំនួ​ន​​នេះ មានការ​​​កើន​​ឡើង​​ប្រ​​មា​​ណ​​​​​ពា​​ក់​​​​​កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២​​កន្លងទៅ។​​

តាមរយៈ​មូ​ល​​និ​ធិ​​​គ​ន្ធ​​​​បុប្ផា​​កម្ពុ​​ជា​​​​ស្តីពីយុទ្ធនា​​ការ​​«​​​​ម៉ឺនរៀល ១ម៉ឺននាក់» ដែលទើបបិទ​​បញ្ចប់​ទៅ​​​​កាល​​ពី​​ថ្ងៃ​​ទី ៣០ មិ​​ថុ​​​នា ឆ្នាំ​​​​​២​​០២៣ថ្មីៗនេះ បង្ហាញថាមន្ទីរពេទ្យ​​​​ទទួល​​បាន​​ថវិកាពីសប្បុ​​រ​ស​​​ជន តា​​ម​​​​រ​យៈ​​​សកម្ម​​ភាព​​នេះ​​​បាន​ជាង ២ ០០០ ០០០ដុល្លារអាអាមេរិក។ថវិកាទាំងនេះ យ​​ក​​មក​ដើ​​ម្បី​​បម្រើឱ្យ​​​សេ​​ច​​ក្តី​ត្រូវ​​ការ និង​ទ្រ​​ទ្រ​​ង់​​​​ដ​​ល់​​​​​ដំណើរការមន្ទីរពេទ្យសម្រាប់​សង្គ្រោះ​​កុ​​មា​​រ​​នៅ​​កម្ពុ​ជា​​។

ដោយឡែក ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សង់ទី បានឱ្យដឹងថា កាលពីឆ្នាំ២០២២​​កន្លង​​ទៅ មន្ទីរ​​ពេ​ទ្យ​​​​គន្ធបុប្ផា មានអ្នកជំងឺប្រមាណតែជាង ១ ០០០នាក់ទេក្នុងមួយថ្ងៃ។ ប៉ុន្តែនៅ​​​​ក្នុ​ង​​​​​ឆ្នាំ​​​​​២០​​២​​៣​​​​នេះវិញ អ្នកជំងឺបានកើនឡើងជាង ៣ ០០០នាក់ក្នុងមួយថ្ងៃ ដោយ​​ក្នុង​​នោះ​​កុមា​​រ​​ដែ​​ល​​សម្រា​កព្យាបាលក្នុងពេទ្យមានជាង២ ០០០នាក់ក្នុងមួយថ្ងៃ។ប្រភពដដែលបញ្ជាក់ថា កា​​រកើនឡើង​​នេះ ដោយសារតែជារដូវកាលដែលពលរដ្ឋខ្មែរ​​សម្រុកបញ្ជូនកូន​​ចៅ​​ មកមន្ទីរពេទ្យ ក្រោ​​យពេល​​​​កម្ពុជាបើកប្រទេសឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា«កើនឡើងច្រើន! កើនឡើងច្រើនដូចកាលពីសម័យកូវីដ មួយថ្ងៃចូលជាង ៣​​០០០នាក់ ហើយកុមារគេងក្នុងពេទ្យមានជាង ២ ០០០នាក់ក្នុងមួយថ្ងៃ»

បើតាមប្រធានមន្ទីរពេទ្យគន្ធបុប្ផា ការកើនឡើងនៃ​អ្នកជំងឺនេះបានធ្វើឱ្យតម្រូវការ​​ចំណាយ​​ប្រ​​ចាំ​​​​​​​​​​​​ថ្ងៃក្នុងឆ្នាំ២០២៣ កើនដល់ទៅ១១ ០០០ ០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។តួលេខនេះ បើ​​ធៀ​​​ប​​​​​នឹ​​ង​​​​ការ​​ចំ​ណា​​​​​​​យ កាលពីឆ្នាំ២០២២ វិញមានចំនួន១០ ០០០ ០០០ ដុល្លារអាមេរិក។

​​ទា​ក់​​​ទង​​​​ប្រតិ​​ប​​ត្តិ​​ការ នៃការចំណាយសរុបក្នុងឆ្នាំ២០២២ មានចំនួន ៣៨លានដុល្លារអា​​មេរិក​​​​។​​ក៏​​​​ប៉ុ​​ន្តែ​​​​​​ខ្ទ​ង់​​​​ចំណាយ សម្រាប់ឆ្នាំ ២០២៣ នេះវិញ មានការប៉ាន់ប្រមាណថា ទំហំនៃការ​​ចំណា​យ​​ស​​ម្រា​​ប់​​​​ទ្រទ្រង់ដល់សកម្មភាពប្រចាំថ្ងៃ អាចនឹងលើសឆ្នាំចាស់ ប្រមាណ១០ភាគរយ។

យ៉ាងណា ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សង់ទី អះអាង​ថា ការកើនឡើង​នៃអ្នកជំងឺ​​នឹង​​មិន​​មាន​​ជា​​បញ្ហា​ចោទសម្រាប់​​​​​​​មន្ទី​​រ​​ពេទ្យនោះទេ ដោយសារថវិកាដែលទទួល​​​បានពីសប្បុរស​ជ​ន តាមរយៈ​​មូល​និធិផ្សេងៗ​​ដូ​ច​​​​ជា​​មូលនិធិគន្ធបុប្ផាជាដើម គឺអាចដោះស្រាយ​​បាន។​​ក្រៅពី​​នេះ ថ​​វិកា​​បរិ​​ច្ចា​គ​​ពីមហាជន ទោះបីតិច ឬច្រើ​ន គឺសុទ្ធតែបានរួមចំណែកសង្គ្រោះ​​អាយុជីវិតកុមារ​​រាប់​​ពាន់​​នា​​ក់ ដែលកំពុងទទួល​ការការព្យបាល នៅទីនេះ។

លោកបន្តថា៖«គ្រប់ថវិកាទាំងអស់ ទោះតូច ឬធំ! យើងនិយាយឱ្យខ្លីសូម្បីមួយដុល្លារ​​សុទ្ធតែ​​បា​​ចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមារ »។

មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨។រដ្ឋបានប្រកាស ដាក់ប្រាក់វិភាគទានដំបូងគេ​​ដែលជាថវិការបស់រដ្ឋចូលមូល​​និធិ​​នេះ​​ចំនួន១០ ០០០ ០០០ដុល្លារអាមេរិក។ហើយជាបន្តបន្ទាប់មក រដ្ឋាភិបាលបាន​​ប្រកាស​​ក្នុង​​កា​​រ​​ផ្តល់ថវិកាចំនួន ៥ ០០០ ០០០ ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដើម្បីជួយទ្រទ្រង់ឱ្យ​​មន្ទីរ​ពេ​​ទ្យ​​នេះ​​​​​​​អាចនៅដំណើរការបាន។

មូលនិធិគន្ធបុប្ផា្ពកម្ពុជានេះ បានចាប់ដំណើការជាលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ២០២២ ក្នុង​​ទំ​​​​​​ហំ​​ទឹ​ក​​ប្រាក់ជាង ៣០០ ០០០ ដុល្លារអាមេរិក។ដោយឡែកសម្រាប់​យុទ្ធនាការដែលប្រើ​​ពេល​ប្រ​​​​​មា​​ណ ៣០ថ្ងៃ កៀរ​​គ​​​​រថ​វិកាជាលើកទី២ និងដើម្បី​​​ចូលរួម​អប​​អរទិវាកុមារអន្តរជាតិ ១មិថុនា​​ផ​​​​ង​​​ដែល​​​ចាប់​​ផ្តើមពី​​ចុង​​ខែ ឧ​​សភា និងទើបបិទបញ្ចប់ទៅ កាលពីថ្ងៃទី ៣០ មិថុនា ក្រោម​​ឈ្មោះ​​ថា«​​​ម៉ឺ​​​​រៀល ១ម៉ឺ​​នាក់​​ » អាចរកថវិកាបានជាង ២ ០០០ ០០០ ដុល្លារអាមេរិក។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង យល់​​ឃើ​​ញថា ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងជួយឧបត្ថម្ភគាំទ្រលើមន្ទីរពេទ្យ​​គន្ធ​បុប្ផា​​នេះ​​បន្តទៀត លុះត្រាតែមានការគ្រប់គ្រងការចំណាយឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធ​​ភាព។

ប្រភពបន្តថា អ្វីដែលគេព្រមបរិច្ចាគថវិកា នោះក៏ព្រោះតែ​​គេមើល​​ឃើញពីប្រព័ន្ធគ្រប់គ្រង និង​​​កា​រព្យាបាលនៃមន្ទីរពេទ្យនេះមានប្រសិទ្ធភាពល្អ។ម្យ៉ាងវិញទៀត តាមរយៈគោលការណ៍ «​​ម៉ឺ​​​​​​​រៀល ១ម៉ឺននាក់» បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងប្រសិទ្ធិភាព ទើបបង្ខំចិត្ត​ឱ្យ​សប្បុរសជន ហ៊ា​ន​លះ​​បង់​​ធនធាន ក្នុងន័យដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យផង និងសង្រ្គោះជីវិតកុមារផង។

លោកបន្តថា៖«ការជួយទៅដល់គន្ធបុប្ផាគឺជាការជួយបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឱ្យមានការបន្តជួយទៅ​​លើគន្ធ​​បុប្ផាបន្ថែមទៀតទា​​​​ល់តែមានការជួយការគ្រប់គ្រងការចាយវាយហ្នឹងឱ្យមានតម្លាភាព ឱ្យបាន​​ជាប្រយោជន៍ទៅ​​ល់​​មន្ទីរពេទ្យកាន់តែខ្លាំង! ហើយនិងមានប្រសិទ្ធភាពជាក់លាក់ហ្នឹង។ ខ្ញុំគិតថានឹងមានការចូ​​​​រួមចំណែកកាន់តែច្រើនទៀត ហើយក៏ធ្វើឱ្យគន្ធបុប្ផាអាចកាត់បន្ថយ​​បា​​​កា​​រខ្វះ​​ខាតថវិកា​​ក៏អាចគ្រប់តាមការចំណាយ »។

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារ ឈានមុខគេនៅកម្ពុជា និងបានបង្កើតឡើងតាំងពី​​ឆ្នាំ១​​៩​​​​៩​​២។ចាប់តាំងពីដាក់ឱ្យដំណើរការ មន្ទីរពេទ្យនេះ បានដើរតួនាទីក្នុងការព្យាបាល​​កុមាររាប់​​នា​​​ក់ ដោយឥតគិតថ្លៃ ហើយចំណាយ​​ជាមធ្យម ៤០ ០០០ ០០០​​​​​​ដុល្លារអាមេរិកក្នុង​​មួយ​​ឆ្នាំ​​ៗ។

រដ្ឋម​ន្ត្រីក្រសួងសុខាភិបាល បានចេញរបាយការណ៍របស់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០​​២​​​២ បង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំនៃប្រតិបត្តិការ របស់​មន្ទីរ​ពេ​ទ្យគន្ធបុប្ផា បាន​​ទទួល​​ពិ​និត្យ ព្យា​​បា​ល​​​កុមារ និងស្រ្តីមានផ្ទៃពោះនៅផ្នែកពិគ្រោះ​ជំងឺ​ក្រៅ​បានជាង២១ ០០០ ០០០ករណី ​ក្នុង​​នោះ​​មានអ្នកជំងឺជាកុមារជិត១៩ ០០០ ០០០ ករណី។ របាយការណ៍បន្ថែមទៀតថា មន្ទីរពេទ្យមួយនេះបានព្យាបាលកុមារដែលសម្រាកក្នុងមន្ទីរ​ពេទ្យ​​បានជាង ២ ០០០ ០០០ នាក់ សម្រាលកូនបានជាង ៣៦០ ០០០នាក់ និងព្យាបាល​​​ដោយ​កា​​​​​រ​វះកាត់ ជំងឺបេះដូងពីកំណើ​​តបានជាង ៦ ០០០នាក់​​។ក្រៅពីនេះ មន្ទីរ​​ពេ​ទ្យ មាន​​បុគ្គលិ​កកំ​​ពុ​​​​ង​​បម្រើការចំនួន ២ ៤៩៩នាក់៕