Most recent articles by:

ប៉ា តុងចិន (Pa Tongchen)

My name is ( ប៉ា តុងចិន) Pa Tongchen. I’m 20 years old. I’m from Takeo province. Now I’m a year II student at Pannasastra University of Cambodia, majoring in journalism and training at CCIM. I’m interested in making videos and making original songs.

ប្រជានេសាទនៅបឹងតាមោកបារម្ភពីជីវភាព ខណៈបឹងនេះត្រូវលុបជាបន្តបន្ទាប់

(ភ្នំពេញ): ខណៈ​ព្រះអាទិត្យ​កំពុង​ឡើង​កម្តៅ​នៅ​ម៉ោង​ប្រមាណ​ជិត​១១ថ្ងៃត្រង់​ទៅ​ហើយ បុរស​សម្បុរ​សណ្តែក​បាយ សក់រួញអង្គារដី​ម្នាក់ កំពុង​អង្គុយ​ពែន​ភ្នែន​និយាយ​លេង​ជាមួយ​អ្នក​ជិត​ខាងក្រោម​រោង​សង់​ពី​ឈើ និង​ឬស្សី ប្រក់​ថង់​កៅស៊ូ​នៅ​មាត់​ទឹក​នៃ​បឹង​ទំនប់​កប់​ស្រូវ ឬ​បឹង​តាមោក​ រាជធានី​ភ្នំពេញ​។ និយាយ​ដោយបន្ថើរ​សំដី​មួយៗ លោក យាំ ប្រុសពៅ ប្រាប់ថា លោក​ប្រកប​របរ​​នេសាទ​​នៅ​បឹង​ទំនប់​កប់​ស្រូវ​នេះ​អស់​​រយៈពេល​ជិត​៦ឆ្នាំ​មក​ហើយ ដោយ​ប្រើប្រាស់​មង និង​លប​ជា​ឧបករណ៍​។

អ្នកសេដ្ឋកិច្ចបារម្ភថា កម្ពុជាអាចខាតបង់ច្រើនជាងចំណេញក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន

(ភ្នំពេញ​): អ្នកជំនាញ​​ផ្នែក​​សេដ្ឋកិច្ច​​លើក​​ឡើង​​ថា កម្ពុជា​​នឹង​​ខាត​បង់​​ប្រយោជន៍​​ជាច្រើន​​ប្រសិន​បើ​មិន​​មាន​​គោល​​នយោបាយ​​ច្បាស់​លាស់​​ក្នុង​​ដំណើរ​ការ​​ធ្វើ​​ពាណិជ្ជ​កម្ម​សេរី​​ បន្ទាប់ពី​ការចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន។ មន្រ្តី​រដ្ឋាភិបាល​ប្រកាស​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីរវាង​​កម្ពុជា-ចិន​ ទើប​​នឹង​​ត្រូវ​​បាន​បិទ​បញ្ចប់​សព្វ​គ្រប់​នូវ​ដំណាក់​ការ​ចរចា​​តាក់​តែង​ ដែល​​ត្រូវ​ចំណាយ​ពេល​៦​ខែ ​ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ ​នៅ​ខែ​សីហា​ខាង​មុខ​។ លោក ឆេង គឹមឡុង នាយក​​​​មជ្ឈ​មណ្ឌល​​នវានុវត្តន៍​​ផ្នែក​​អភិបាល​​កិច្ច និង​ប្រជា​ធិបតេយ្យ​របស់​វិទ្យាស្ថាន​​ចក្ខុ​វិស័យ​​អាស៊ី ​​លើក​​ឡើង​​ថា...

របាយការណ៍៖ ពលរដ្ឋ​ជាង​១លាន​នាក់​នៅ​ភ្នំពេញ​នឹង​ត្រូវ​ប្រឈមការជន់​លិចនៃ​ទឹក​ជំនន់ ប្រសិនបើ​លុប​បឹង​ទំពុន

(ភ្នំពេញ): របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រជាជន​កម្ពុជា​​ជាង​១​​លាន​នាក់​​កំពុង​ប្រឈម​នឹង​ការកើន​ឡើង​នូវ​ទឹក​ជំនន់ និង​មាន​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការបណ្តេញ​​ចេញ បាត់បង់​ប្រាក់​ចំណូល និង​អសន្តិ​សុខ​ស្បៀង​ដោយ​សារ​គម្រោង​អភវិឌ្ឍន៍​​ផ្សេងៗ​​​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន។​ បើ​​តា​ម​របាយ​ការណ៍​ស្រាវជ្រាវ​មាន​ចំណង​ជើង​ថា «ការបាត់បង់​បឹង​ទំពុន» ចេញ​នៅ​ថ្ងៃទី២៧ ខែ​កក្កដា​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់ កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹង​ទំពុន ឬ​ជើក​ឯក និង​បង្ក​អសន្តិ​សុខ ខណៈ​ដែល​ក្រុមហ៊ុន​អាយ អិន ជីហូលឌីង (ING Holding​)...

អាជ្ញាធរចាប់អូស​ស្រ្តី​គ្រួសារ​​របស់​​អតីតសកម្មជនគណ​បក្សប្រឆាំងជាប់​ឃុំ​​​​ចេញ​ពី​ខាង​មុខ​តុលា

អាជ្ញាធរខណ្ឌ​៧មករា​ប្រើអំពើហិង្សា និង​ចាប់អូស​ក្រុម​​ស្ត្រី​ដែល​ជាគ្រួសារ​​អតីត​​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​​ចេញ​ពី​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈពួកគេ​កំពុង​តវ៉ា​ទាម​ទារ​ឲ្យ​មានការ​ដោះ​លែង​​សមាជិក​គ្រួសារ​​​របស់​ពួកគេ​ដែល​​​កំពុង​ជាប់​ឃុំ។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តទាមទាររកដំណោះស្រាយរឿងប្រាក់ឧបត្ថម្ភ បន្ទាប់ពីក្រុមហ៊ុនបើកទ្វារវិញ

បុគ្គលិក​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ប្រមាណជា​៦០​​ភាគរយ​​​ នៅ​មិន​ទាន់​បាន​ចូល​ធ្វើការ​ខណៈ​បុគ្គលិក​គ្រោង​ធ្វើ​យុទ្ធនាការ​លើ​បណ្តាញ​សង្គម សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​​​ក្រុមហ៊ុន និង​ក្រសួង​ការងារ។ នេះ​បើ​តាម​តំណាង​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​

មន្ត្រីស្ថានទូតអាមេរិក២នាក់ទើបមកដល់កម្ពុជា មានផ្ទុកជំងឺកូវីដ១៩

មន្ត្រីការទូតជាន់ខ្ពស់នៅ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​​២រូប រកឃើញ​​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក មក​កាន់​កម្ពុជា​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​។

សកម្មជនដីធ្លី និងបរិស្ថានដែលរងហិង្សានៅខេត្តរតនៈគិរី ធ្វើសន្និសីទកាសែតទាមទាររកយុត្តិធម៌

សកម្មជនការពារសិទ្ធិដីធ្លី និងសម្បត្តិធម្មជាតិម្នាក់ ធ្វើ​សន្និសីទ​សារព័ត៌មាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ដោយ​ស្នើឲ្យ​តុលា​ការ និងថ្នាក់ដឹកនាំរកយុត្តិធម៌ជូនលោក ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើ​ហិង្សាលើរូបលោក និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។

អង្គការសហប្រជាជាតិផ្តល់មូលនិធិ១លានដុល្លារដល់កម្ពុជាដើម្បីជួយពលរដ្ឋអំឡុងជំងឺកូវីដ១៩

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​អះអាងថា អង្គការ​សហប្រជាជាតិ​ផ្តល់មូ​ល​និធិ​១លាន​ដុល្លារ​​ដល់​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ប្រជា​ពលរដ្ឋ​​៣ខេត្ត ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជិត​ខាង និង​ជួប​ផល​ប៉ះពាល់ និង​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺកូវីដ​១៩។

ការចុះយក​ព័ត៌មាន​លើក​ដំបូង​ដែល​គួរឲ្យ​ចងចាំ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានអានព័ត៌មានផ្សេងៗជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នាមួយចំនួនប្រហែលមិនសូវចូល​ចិត្តការចុះយកព័ត៌មាន និង​ការសម្ភាស​ផ្ទាល់​នោះទេ នេះក៏ដោយសារតែចំណង់ចំណូលចិត្តផ្សេងៗគ្នា។

កម្ពុជាត្រៀមចេញបណ្ណបើកបរថ្មីឲ្យពលរដ្ឋសម្រាប់បើកបរនៅក្រៅប្រទេស

ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ ត្រៀម​ចេញ​បណ្ណ​បើកបរ​ថ្មី ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ទៅ​​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​លើកឡើង​​​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន។​

ខួបស្លាប់បួនឆ្នាំរបស់អ្នកវិភាគ កែម ឡី អ្នកឃ្លាំមើល និងអ្នកគាំទ្រនៅតែជឿថា ឃាតកពិតមិនទាន់ត្រូវបានរកឃើញ

នៅ​​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ គឺ​ជា​​​ថ្ងៃ​រំឮក​ខួប៤​ឆ្នាំនៃ​ការបាត់បង់​អ្នកវិភាគ​បញ្ហា​សង្គម​មួយ​រូប គឺលោកបណ្ឌិត កែម ឡី ​ដោយសារ​​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​។ មិន​ខុស​ពី​ឆ្នាំមុនៗ​នោះ​ទេ ពិធី​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​រៀបចំជារៀងរាល់ឆ្នាំ ​​នៅ​ស្រុកត្រាំកក់ ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​។​​ ​

សហជីព និង​សង្គមស៊ីវិល​ជាង​៤០​នាក់ ស្នើ​​​នាយក​រដ្ឋមន្ត្រី​​​ឲ្យ​បើកប្រាក់​​បំណាច់​​អតីតភាព​​ជូន​​កម្មករ

ក្រុម​សហជីព និង​សង្គមស៊ីវិល​​​ការពារ​សិទ្ធិ​កម្មករជាង​៤០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដាក់​លិខិត​​​សុំ​អន្តរាគមន៍​ពី​​នាយក​រដ្ឋមន្ត្រី​​ បន្ទាប់​ពី​ក្រសួង​ការងារ​សម្រេច​ពន្យារ​ពេល​បើកប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ។

អាជ្ញាធរខេត្តតាកែវ​រារាំងប្រជាពលរដ្ឋទៅ​ចូលរួមពិធីបុណ្យខួ​ប​បួន​ឆ្នាំ​របស់​លោក កែម ឡី

(តាកែវ): អាជ្ញាធរ​ខេត្តតាកែវ នៅ​ថ្ងៃសុក្រ​នេះ ព្យាយាម​ហាម​ឃាត់​​ប្រជាពលរដ្ឋ​​​​ជាង៥០នាក់ ដែល​ធ្វើ​​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យខួប​៤ឆ្នាំ​នៃ​ការស្លាប់​របស់​លោកបណ្ឌិត​ កែម ឡី នៅ​ស្រុក​កំណើ​ត​។

​អាជ្ញាធរ​​រារាំងក្រុមយុវជន និងព្រះសង្ឃមិន​ឲ្យ​គោរព​វិញ្ញាណក្ខ័ន្ធលោកបណ្ឌិត កែម ឡី

នៅព្រឹក​ថ្ងៃពុធ​នេះ អាជ្ញាធរ​​ខណ្ឌ​ចំការមន​បាន​​​​ហាមឃាត់​​យុវជន​ និង​ព្រះ​សង្ឃ​ជាង​២០​អង្គនាក់ មិន​ឲ្យ​ដាក់​កម្រង​ផ្កា​​​គោរព​វិញ្ញាណក្ខន្ធ​​លោក​បណ្ឌិត កែម ឡី ក្នុង​ខួប​​បួន​​ឆ្នាំនៃ​ការ​បាញ់​សម្លាប់​លោក នៅ​​​ស្ថានីយ៍ប្រេងឥន្ទនៈ​កាល់​តិច ស្តុប​បូកគោ​។

បុគ្គលិក​​​ណាហ្គាវើលដ៍​គ្រោង​បន្ត​តវ៉ា ខណៈ​​​ក្រុម​ហ៊ុន​ជូនដំណឹង​ថានឹង​បើក​ទ្វាវិញ​នៅ​សប្តាហ៍ នេះ

បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍​​មួយ​ចំនួន​អះអាងថា ពួកគេ​ត្រូវ​បាន​​ជូន​ដំណឹង​ពី​ការ​បើក​​ដំណើរការកាស៊ីណូ​​​​​​​​ផ្នែក​ខ្លះ​ឡើង​វិញ​​​នៅ​សប្តាហ៍​នេះ ខណៈ​បុគ្គលិក​មួយ​ចំនួន​ទៀតគ្រោង​​បន្ត​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​៤០ដុល្លារ​ពីរដ្ឋាភិបាល និង​ប្រាក់​ខែ​៥០​ភាគ​រយ​​​ក្នុង​ខែ​មិថុនា​ពី​ក្រុម​ហ៊ុន​។

សំណុំរឿងព្រហ្មទណ្ឌជិត៣៥០០ករណីត្រូវបានដោះស្រាយក្នុងរយៈពេល៤២ថ្ងៃ

សំណុំ​រឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត​ ដែល​កក​ស្ទះ​ជិត​៣,៥០០​ ករណី ត្រូវ​បាន​ដោះស្រាយ​ បន្ទាប់ពី​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះសំណុំរឿង​អស់​រយៈពេល​៤២ថ្ងៃ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌។​