ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះ បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ និងមានអ្នកជាសះស្បើយចំនួន៧នាក់ សម្រាប់លទ្ធផលធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ ក្នុងថ្ងៃទី១៥ ខែធ្នូ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះបញ្ជាក់ថា អ្នកជាសះស្បើយចំនួន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិចិ្ឆកា ក្នុងនោះក៏មានសមាជិកគ្រួសារអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ និងអ្នកជាសះស្បើយចំនួន២នាក់ទៀតមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ អ្នកមានវីរុសកូវីដសរុប៣៦២នាក់ ជាសះស្បើយ៣១៩នាក់ និងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ២៦នាក់ មណ្ឌលសុខភាពចាក់អង្រែ ១០នាក់ និងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិនចំនួន៧នាក់៕