ក្រសួងចំនួនបីបានចេញប្រកាសរួម សម្រេចទម្លាក់តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយលក់រាយក្នុងតម្លៃខ្ពស់បំផុតត្រឹម៣,៣១០៛/លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។
ការសម្រេចនេះធ្វើឡើងក្នុងប្រកាសអន្តរក្រសួងលេខ១៧២ពណ.អវក.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និងយោងតាមការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ទនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា និងការប្រែប្រួលតម្លៃលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងត្រូវលក់៣,៣១០៛/លីត្រ សម្រាប់សាំងធម្មតា និង៣,០១០៛/លីត្រ សម្រាប់ប្រេងម៉ាសូត ប៉ុន្តែស្របតាមការរៀបរាប់ខាងលើតម្លៃលក់រាយប្រេងឥន្ធនៈ នឹងត្រូវចុះមកត្រឹម៣,១៥០៛/លីត្រសម្រាប់សាំងធម្មតា និង២,៨៥០៛/លីត្រសម្រាប់ប្រេងម៉ាសូត៕