ក្រសួង​ចំនួន​បី​បាន​ចេញ​ប្រកាស​រួម​ សម្រេច​ទម្លាក់​តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ​ដោយ​លក់​រាយក្នុង​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​៣,៣១០៛/លីត្រ​ ដើម្បី​​ជួយ​​សម្រួល​​​ដល់​​ជីវភាព​​ប្រជា​ពលរដ្ឋ​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្នុង​​ប្រកាស​​អន្តរ​ក្រសួង​លេខ​១៧២ពណ​.អវក.​ប្រក​ ចុះ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ២០១៨​ របស់​ក្រសួង​​សេដ្ធកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ ស្តីពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែ​សម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ និង​យោង​តាម​ការ​ព្រមព្រៀង​លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ ដែល​ប្រកប​អាជី​វ​កម្ម​​នៅ​កម្ពុជា​ និង​ការ​ប្រែប្រួល​តម្លៃ​លើ​ទីផ្សារ​ក្នុង​តំបន់​ និង​អន្តរជាតិ​។

ក្នុង​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទី​ផ្សារ​អន្តរជាតិ​ ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​ចាប់​​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០​ នឹង​ត្រូវ​លក់​៣,៣១០៛/លីត្រ​ សម្រាប់​សាំង​ធម្មតា​ និង​៣,០១០​៛/លីត្រ​ សម្រាប់​ប្រេង​ម៉ាសូត​ ប៉ុន្តែស្រប​តាម​ការ​រៀប​រាប់​ខាង​លើ​​តម្លៃលក់​រាយ​ប្រេង​ឥន្ធនៈ នឹង​ត្រូវ​ចុះ​មក​ត្រឹម​​៣,១៥០៛/​លីត្រ​​សម្រាប់​សាំង​ធម្មតា​ និង​២,៨៥០៛​/លីត្រ​​សម្រាប់​ប្រេង​ម៉ាសូត​៕