ក្រសួងទេសចរណ៍ប្រកាសបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋានសម្រាប់វិស័យទេសចរណ៍ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្តល់នូវជំនាញភាសា។
យោងតាមសេចក្តីជូនដំណឺងរបស់ក្រសួងទេសចរណ៍ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ បញ្ជាក់ថា ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងទេសចរណ៍បានសម្រេចបើកវគ្គបណ្តុះបណ្តាលភាសាចិនដោយឥតគិតថ្លៃដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដូចជាយុវជន សិស្ស និសិ្សត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាពលើជំនាញនេះ។
វគ្គបណ្តុះបណ្តាលខាងនេះនឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តទៅ៕