ក្រសួង​ទេសចរណ៍​​​​ប្រកាស​​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ចិន​​កម្រិត​មូល​ដ្ឋាន​​​​សម្រាប់​​វិស័យ​ទេសចរណ៍​​ដោយ​ឥត​គិត​ថ្លៃ​ តាម​ប្រព័ន្ធ​អនឡាញ​ ដើម្បី​ចូល​រួម​ជំរុញ​ និង​​លើក​កម្ពស់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ជា​ពិសេស​ដើម្បី​ផ្តល់​នូវ​ជំនាញ​ភាសា​​។​

យោង​តាមសេចក្តី​ជូន​ដំណឺង​របស់​ក្រសួង​ទេសចរណ៍​ ដែល​បាន​បង្ហោះ​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បញ្ជាក់ថា​ ក្រោម​កិច្ច​សហការ​ជាមួយ​វិទ្យា​​ស្ថាន​ ខុង​ជឺ​​ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ក្រសួង​ទេសចរណ៍​បាន​សម្រេច​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ចិន​ដោយ​ឥត​គិត​ថ្លៃ​ដល់​បុគ្គលិក​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ទេសចរណ៍​ ដូច​ជា​យុវជន​ សិស្ស​​ និសិ្សត​ និង​សាធារណ​ជន​ ដែល​មាន​បំណង​អភិវឌ្ឍ​សមត្ថភាព​លើ​ជំនាញ​នេះ​។​

វគ្គ​​បណ្តុះ​បណ្តាល​ខាង​​នេះ​នឹង​ចាប់​ផ្តើម​សិក្សា​ ចាប់​ពី​ថ្ងៃ​ទី​​៤ ខែ​មករា​ ឆ្នាំ​២០២១​ ​​តទៅ​៕​