លទ្ធផលជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩បានបង្ហាញថាអត្រាអ្នកមានការងារធ្វើនៅកម្ពុជាមាន ៩៨.៨ភាគរយ ធៀបទៅនឹងចំនួនប្រជាជនសរុប ប្រមាណ ១៥.៥លាននាក់។ អត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម ១.៣ភាគរយ នៅឆ្នាំ២០១៩។

អ្នកមានការងារធ្វើភាគច្រើននៅក្នុងសេដ្ធកិច្ចកម្ពុជា​ ភាគច្រីនមានមុខរបរជំនាញខាងកសិកម្ម ដែលមាន​ប្រមាណ​ ៥៣.៤ភាគរយ​​ ដែលនេះបញ្ជាក់ថា ទីផ្សារនៅកម្ពុជាហាក់មិនទាន់មានជំនាញ និងត្រូវការការបណ្ដុះបណ្តាលវិជ្ជាជីវៈជំនាញការងារសម្រាប់ការប្រកួតប្រជែងទីផ្សារការងារ។

តាមរយៈលទ្ធផលនៃការធ្វើជំរឿន រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលការងារ និងការអភិវឌ្ឍខ្ពស់ ចំណែកឯខេត្តបន្ទាយមានជ័យនៅតែជាគោលដៅទាក់ទាញយកការធ្វើចំណាកស្រុកមកពីបណ្តាខេត្តផ្សេងសម្រាប់ ឱកាសការងារ សេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេសក្រុងប៉ោយប៉ែត។

សម្រាប់តំបន់ខ្ពងរាប និងតំបន់ភ្នំ មានរបាយប្រជាជនកើនឡើងតិចសម្រាប់ឱកាសការងារ។ ចំណែកតំបន់ទន្លេសាបហាក់មានការធ្លាក់ចុះ ដោយសារការធ្វើចំណាកស្រុករបស់ប្រជាជនទៅតំបន់ ផ្សេងៗ ជាពិសេសប្រទេសជិតខាង។

ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ត្រូវបានដឹកនាំប្រតិបត្តិការដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ នេះគឺជាជំរឿនលើកទី៤ បន្ទាប់ពីការធ្វើជំរឿនលើកទី៣ កាលពីឆ្នាំ២០០៨ មក៕