ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​អាជ្ញាធរ​សាងសង់​បន្ទប់ទឹក​សាធារណៈ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​និង​ចៀសវាង​ការ​បន្ទោបង់​ពាសវាលពាសកាល​តាម​សួនច្បារ ឬដើមឈើ ឬទីតាំង​មួយចំនួន​ ដែល​បង្ក​ឱ្យ​មាន​ក្លិនស្អុយនិង​ប៉ះពាល់​បរិស្ថាន។

លោកអឹម សាវឹ​ន អាយុ៦៥ឆ្នាំ ជា​សន្តិសុខ​នៅ​ហាង​ អាយ​វ៉ន (IOne​) ក្នុង​រាជធានី​ភ្នំពេញ សង្កេតឃើញ​ថា បង្គន់​អនាម័យ​សាធារណៈសព្វថ្ងៃ​នេះ នៅ​មិនទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​ទេ ជាពិសេសនៅ​តាម​មាត់ទន្លេនិង​សួន​សាធារណៈ​ជាដើម។ លោក​បន្ត​ថា កង្វះខាត​នៃ​បង្គន់​សាធារណៈជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឱ្យ​មានការ​បន្ទោ​បង់​តាម​ទី​សាធារណៈ។

https://vodkhmer.news/2021/01/28/people-ask-more-public-toilet-in-phnom-penh/