ក្រសួង​សុខាភិបាល​​ប្រកាស គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមីនានេះ​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន២៣នាក់ ដែលសុទ្ធតែពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​បានរៀបរាប់ថា៖ «ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន៥នាក់ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១»។

សេចក្តី​ជូន​ព័ត៌មាន​​ដដែលបន្ថែម​ថា ក្នុងចំណោមករណីវិជ្ជមានកូវីដ១៩ ចំនួន២៣នាក់​ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​​​​ព្រឹត្តិការណ៍​សហគមន៍​​២០កុម្ភៈ​ ក្នុងនោះជនជាតិខ្មែរចំនួន១០នាក់ ជនជាតិ​សាំង​ហ្គាពួរ​ចំនួន​១នាក់ ជនជាតិចិនចំនូន១១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន​១នាក់ ហើយ​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ទាំងនេះគឺសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក ចំនួន១៥នាក់ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ចំនួន​៥​នាក់ មន្ទីពេទ្យបង្អែកខេត្តកោះកុងចំនួន២នាក់ និង មន្ទីរពេទ្យបង្អែកជ័យជំនះ​ខេត្ត​កណ្តាលចំនួន១នាក់។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មកដល់ថ្ងៃទី០៥ ខែមីនា​នេះ មាន​ចំនួនសរុប៤៤២៥នាក់​ រួមមានស្រ្តីចំនួន២១៣នាក់ និងបុរសចំនួន២១២នាក់។ ហើយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​ចំនួន​៩៣២​នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៣៩៥នាក់ អ្នកកំ​ពុង​សម្រាក​ព្យាបាល​ចំនួន​៥៣៧នាក់៕​