សម្តេចមហាសង្ឃរាជាធិបតីទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត បានយាងដឹកនាំ
សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ឋានានុក្រម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
យោងទៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លេខាធិការដ្ឋានគណៈសង្ឃនាយក សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិតនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ឋានានុក្រម យាងនិងនិមន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។
នេះគឺជាលើកដំបូងហើយចាប់តាំងពីវ៉ាក់សាំងរបស់ចិនស៊ីណូហ្វាម (Sinopharm) និងវ៉ាក់សាំងអាស្ត្រា
ហ្សេណេកា (Astra Zeneca) របស់ចក្រភពអង់គ្លេស បានមកដល់ប្រទេសកម្ពុជា ដែលសម្តេចព្រះមហាសង្ឃរាជនិងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តយាងមកទទួលចាក់វ៉ាក់សាំងនេះ៕