ក្រសួង​សុខាភិបាល បាន​​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១៣ ខែមីនានេះ
មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ៣៩នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
ដែល​ភាគច្រើនពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៣៩នាក់​
សុទ្ធតែជា​អ្នក​ពាក់ព័ន្ធ​​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ក្នុងនោះជនជាតិខ្មែរចំនួន២៩នាក់ ជនជាតិចិនចំនូន ០៥នាក់ និងជនជាតិវៀតណាម ០៥នាក់។

អ្នកដែលមានផ្ទុកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ចំនូន១៨នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ០១នាក់ មណ្ឌលសុខភាពចាក់អង្រែចំនួន ០៣នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ០៤នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំនួន ១៣នាក់។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៣ ខែមីនានេះមានចំនួនសរុប៧៥១នាក់​ រួមមានស្រ្តីចំនួន ៣៥៧នាក់ និងបុរសចំនួន៣៩៤នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១២៦៤នាក់។

អ្នកព្យាបាលបានជាសះស្បើយចំនួន ៦២៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់ និងស្លាប់ ០១នាក់៕