ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៥ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន២០នាក់ និងមានអ្នកជាសះស្បើយចំនួន៨៣នាក់ ដែល​ភាគច្រើនពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​ក្នុងចំណោមករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ២០នាក់
និងមានករណីជាសះស្បើយចំនួន ៨៣នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ១៩នាក់ និងជនជាតិវៀតណាម ០១នាក់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

អ្នកដែលមានផ្ទុកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ១១នាក់ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ០១នាក់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត០១នាក់ មណ្ឌលសុខភាពចាក់អង្រែចំនួន០៦នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្ កណ្តាល ០១នាក់។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៥ ខែមីនានេះមានចំនួនសរុប៨១០នាក់​ រួមមានស្រ្តីចំនួន ៣៧៨នាក់ និងបុរសចំនួន ៤៣២នាក់។ ហើយចំនួនអ្នកឆ្ល ជំងឺកូវីដ១៩ សរុបចំនួន ១៣២៥នាក់។

អ្នកព្យាបាលជាសះស្បើយមានចំនួន ៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងស្លាប់០១នាក់៕