ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៦ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ១០៥នាក់ ជាតួរលេខប្រចាំថ្ងៃខ្ពស់បំផុត និងមានអ្នកជាសះស្បើយចំនួន​ ៨៨នាក់ ដែល​ភាគច្រើនជាជនជាតិបរទេសនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​​ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ថ្មីគឺសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរ ជនជាតិចិនមានចំនួនច្រើនជាងគេ មានជនជាតិថៃ ម៉ាឡេស៊ី និងជនជាតិវៀតណាមចំនួន។

អ្នកដែលមានផ្ទុកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុកចំនួន ០៧នាក់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ០១នាក់ មណ្ឌលសុខភាពចាក់អង្រែចំនួន ០២នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ៦៤នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំនួន ០៨នាក់ មន្ទីរពេទ្យបង្អែកខេត្តកោះកុងចំនួន ០៣នាក់ និងមន្ទីពេទ្យបង្អែកខេត្តព្រៃវែង ០១នាក់។ ចំណែកអ្នកជំងឺចំនួន ១៩នាក់ទៀត ក្រសួងកំពុងរកកន្លែងឲ្យសម្រាកព្យាបាល។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៦ ខែមីនានេះមានចំនួនសរុប ៩១៥នាក់​ រួមមានស្រ្តីចំនួន ៤២៤នាក់ និងបុរសចំនួន ៤៩១នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៤៣០នាក់។

អ្នកព្យាបាលជាសះស្បើយចំនួន ៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់ និងស្លាប់ ០១នាក់៕