កងទ័ពកម្ពុជាម្នាក់ទៀតហើយបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ជាលើកទី២ នៅឯមន្ទីពេទ្យព្រះកេតុមាលា កាលពីថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
យោងតាមប្រសាសន៍របស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានប្រាប់ Newsroom
Cambodia នៅថ្ងៃព្រហស្បតិ៍ ទី១៧ មីនា គិតមកទល់នឹងពេលនេះមានកងទ័ពចំនួន ៤នាក់ហើយ
ដែលបានឆ្លងជំងឺកូវីដ ១៩ ។ ហើយសុខភាពរបស់ពួកគេទាំងអស់នោះនូវមានសភាពល្អធម្មតា។
បុរសជាកងទ័ពគឺជាជនទីបួន ដែលមានវិជ្ជមានជំងឺកូវីដ ១៩ ក្រោយពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិនជាលើកទី២ រួចមក។ លោក ទៀ បាញ់ បានបន្ថែមថា៖ «ក្នុងចំណោមហ្នឹង គឺវា អឺ..គាត់នុងឯង រាប់ទាំងគាត់ហ្នឹង គឺវាបួន»។
លោកវង់ ឡៃ មេភូមិក្រពើហាកើត ក្នុងក្រុងតាខ្មៅ បានមានប្រសាសន៍ថា លោកបានដឹងរឿងនេះ គាត់គឺជាអ្នកជិតខាង ហើយគាត់ត្រូវបានពេទ្យយកទៅហើយ។
គូសបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីថ្ងៃទី ១០កុម្ភៈ
ដល់ថ្ងៃទី ១៥មីនា ឆ្នាំ២០២១ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានបណ្តាកងឯកភាពទ័ព និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែន កើនដល់ចំនួន ១០៩.១៥៣នាក់ ខណៈចាក់លើក ទី២ បានចំនួន ៤៩.០១២នាក់ នេះបើតាមការចេញផ្សាយដោយក្រសួងការពារជាតិ៕