ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បាននិយាយថា ពួកគាត់មានការព្រួយបារម្ភអំពីការបាត់បង់ការងារនិងប្រាក់ចំណូល បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងរាលដាលមកដល់សហគមន៍របស់ពួកគាត់។
អាជ្ញាធរខេត្តកណ្តាលបានសម្រេចបិទភូមិចំនួន៣ រួមមាន ភូមិជ្រៃធំ ភូមិព្រែកស្បូវ ភូមិព្រែកស៊ឹង និងបានផ្អាកអាជីវកម្មបណ្តោះអាសន្ន បន្ទាប់ពីមានករណីវិជ្ជមានកូវីដ-១៩ រហូតដល់ទៅ ៦៤នាក់ បើគិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយការបិទភូមិទាំងនេះ គឺដើម្បីកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត។
អត្ថបទនៅទីនេះ ៖ https://cambonomist.com/news/residents-in-lockdown-areas-in-kandal-province-bemoan-hardships/