ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងពីទីក្រុងប៉េកាំង ប្រទេសចិនមកប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃចន្ទ។
យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាករដ្ឋមន្រ្តីហ៊ុន សែន នៅរសៀលថ្ងៃចន្ទបញ្ជាក់ថា លោក និងភរិយារបស់លោក បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។
គួរំឮកថា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ គិតត្រឹមរសៀលម្សិលមិញនេះគឺមានចំនួន៣៥ថ្ងៃ ដើម្បីពិនិត្យព្រះរាជសុខភាព៕