ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ១៨១ និងស្លាប់ចំនួន៣នាក់ជាជនខ្មែរទាំងអស់ ស្រ្តីពីរនាក់ និងបុរសម្នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៣
ខែមេសា ឆ្នាំ២០២១នេះ មានអ្នកជាសះស្បើយចំនួន ៤០នាក់។
សេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ថាស្រ្តីជនជាតិខ្មែរទាំងពីររូបនេះ ម្នាក់មានអាយុ ៧៥និងម្នាក់ទៀតមានអាយុ ៥៩ឆ្នាំ បុរសម្នាក់មានអាយុ៥៧ឆ្នាំ។
ចំនួនស្លាប់ចុងក្រោយនេះបានធ្វើអោយចំនួនអ្នកស្លាប់សរុបដោយកូវីដកើនដល់ ៣៣នាក់។ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ៤៦៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់ និងអ្នកជាសះស្បើយសរុប ២២៥២។