ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ចន្ទនេះ​បាន​​ប្រកាស​ថា ​​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ថ្មី​ចំនួន​៧៣៥នាក់​ រីឯតួលេខ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​១០នាក់​។

​យោង​តាម​​​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​បាន​បង្ហាញ​​ថា ​​​នៅ​​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ មាន​ករណីថ្មី​ឆ្លង​ជំងឺកូវីដ​១៩ ​​​ចំនួន​៧៣៥​នាក់  អ្នកជា​សះ​ស្បើយ​ចំនួន៥១៤​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​១០នាក់។​

តាម​​​ទិន្នន័យរបស់​ក្រសួង​សុខាភិបាលបាន​​បន្ថែមទៀត​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​ គិត​ត្រឹម​ថ្ងៃ​ទី២១ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​ កើន​ដល់​៤៣,៤៤៦​នាក់​​ ​​អ្នកជាសះ​ស្បើយ​សរុប​ចំនួន​៣៨,០០៣​នាក់ និង​មាន​​អ្នក​ស្លាប់​សរុប​ចំនួន​៤៤១នាក់។

គួរ​បញ្ជាក់​ថា​ ការ​រីករាលដាល​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា នៅ​មិនទាន់​បាន​ធូរ​ស្បើយ ​ចាប់តាំង​ពី​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍នៃ​ព្រឹត្តិការណ៍​​២០កុម្ភៈ ឆ្នាំ​២០២១កន្លងមក​។ ​ហើយ​រហូត​មកដល់ពេលនេះ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩នៅទូ​ទាំង​ប្រទេស ​បាន​កើន​ដល់​ជាង​៣លាននាក់៕​