ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ថា ចំនួន​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ករណី​ឆ្លង​ថ្មី នៅ​ថ្ងៃ​អង្គារនេះ មាន​ចំនួន​១,១៣០នាក់​ ខណៈ​​​​អ្នក​ស្លាប់​មានចំនួន​២៧​​​​នាក់ ដែល​ចំនួន​នេះ​​​ខ្ពស់​ជាងគេ​​ក្នុង​​រយៈកាល​កន្លងមក​។

​យោង​តាម​​​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២១​​​បាន​បង្ហាញ​​ថា ​​​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​ថ្មី​​ចំនួន​១,១៣០នាក់  អ្នកជា​សះ​ស្បើយ​ចំនួន​៦៧០នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​២៧នាក់។​

តាម​​​ទិន្នន័យរបស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​ កើន​ដល់​៥០,៣៨៥​នាក់​ហើយ​ ​​អ្នកជាសះ​ស្បើយ​សរុប​ចំនួន​៤៤,១៤៣​នាក់ និង​មាន​​អ្នក​ស្លាប់​សរុប​ចំនួន​កើនដល់៦០២នាក់។

គួរ​បញ្ជាក់​ថា​ អង្គការសុខភាពពិភពលោក​និង​ក្រសួង​សុខាភិបាល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ និង​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​វីកូវីដ-១៩​បំប្លែងថ្មី ដែលតា (Delta)៕