អ្នក​ជំ​នា​ញ​ក​សិ​ក​ម្ម​ម្នា​ក់​ ​បានលើ​ក​ឡើ​ង​ពី​ប​ញ្ហា​ប្រ​ឈ​ម​រ​ប​ស់​ក​សិ​ក​រ​ និង​បា​ន​ណែ​នាំ​ដ​ល់​ក​សិ​ក​រ​ឱ្យ​ងា​ក​ម​ក​ដាំ​ដំ​ណាំ​ដែ​ល​មា​ន​ស​ក្តា​នុ​ព​ល​ខ្ព​ស់​ ​ដើ​ម្បី​កា​ត់​ប​ន្ថ​យ​កា​រ​នាំចូ​ល​ប​ន្លែ​ពី​បរ​ទេ​ស​។​ ​

ខាង​ក្រោ​ម​នេះ​ជាប​ទ​សម្ភា​ស​ន៍​រ​វា​ង​លោក​​លា​ស់​ ​លី​ប​លី​ប​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ N​e​w​s​r​o​o​m​ ​Ca​m​b​o​d​i​a​ ​ជាមួ​យ​លោ​ក​ ​ចា​ន់​​​រ៉េ​ត​ ​ម្ចា​ស់អា​ជី​វ​ក​ម្ម ​A​g​r​o​-​Nature និងកសិសុខភាពដែលបាន​ប​ញ្ច​ប់​កា​រ​សិ​ក្សា​ផ្នែ​ក​​វិ​ទ្យា​​សាស្រ្ត​ក​សិកម្មនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម និងនៅប្រទេសអ៊ីស្រាអែលរយៈពេ​ល​មួ​យ​ឆ្នាំ​ ​ហើ​យ​ក៏​បា​ន​ប្រ​ឡូ​ក​ក្នុ​ង​វិ​ស័​យ​ក​សិ​ក​ម្ម​អ​ស់​រ​យៈពេ​ល​៧​ឆ្នាំ​ផ​ង​ដែ​រ​។​

លោក លាស់ លីបលីប៖ សួស្តីបង! ក្នុងនាមបងដែល​ប្រ​ឡូ​ក​ក្នុ​ង​វិ​ស័​យ​ក​សិ​ក​ម្មយូ​រ​ដែរ​ ​រ​យៈពេ​ល​៧ឆ្នាំ​ ​អា​ច​និ​យាយ​​​ថា​ប​ង​ជា​អ្ន​ក​ជំ​នា​​ញមួយក្នុង​វិ​ស័​យ​នេះ​ ​ហើ​យបាន​​​បើ​ក​​​មុ​​​​​​ខ​​​ជំ​នួញក្នុងវិស័យនេះផង​ដែ​រ​ តើ​ប​ងយល់ឃើញថា កសិករភាគច្រើនគាត់ជួបប្រទះបញ្ហាប្រឈមអ្វីខ្លះដែរ?

​លោ​ក​ ចាន់រ៉េត៖ បាទ​! ​បើ​តា​មខ្ញុំមើលឃើញបច្ចុប្បន្ន បញ្ហាប្រឈមរបស់កសិករគឺមា​ន​៤ ទី១ គឺ​ប​ញ្ហា​ទី​ផ្សា​រ​ ទី​២​ បញ្ហាទុន ទី៣ បញ្ហាទឹក និងទី៤ បញ្ហាបច្ចេកទេស។

​លោក លាស់ លីបលីប៖ ​ក្នុ​ង​នា​ម​ប​ង​ជា​អ្ន​ក​ប​ច្ចេកទេស តើយើងគួ​រ​មា​ន​វិ​ធី​សា​ស្រ្តបែបណាក្នុងការ​កុំ​ឱ្យ​ពួ​ក​គា​ត់​មា​នប​ញ្ហា​ទាំងអស់នេះ?

លោក ចាន់រ៉េត៖ បាទ ចំពោះបញ្ហាទាំងអស់នឹង ទី១គឺយើងត្រូវចួលរួមសហការណ៍ជាមួយគាត់ ​ចូល​រួ​ម​ធ្វើ​កា​រ​ផ្ស​ព្វ​ផ្សា​យ​ ​ហើ​យ​នឹ​ង​អោយគាត់យល់ដឹងពីបញ្ហាទាំងអស់នឹង ឧទាហរណ៍​បញ្ហា​ទី​ផ្សា​រ ​ប​ញ្ហា​​ទី​ផ្សា​រ​គឺ​ភា​គ​ច្រើ​ន​ក​សិ​ក​រ​ខ្មែ​រ​ដាំ​ដំ​ណាំ​អ​ត់​ទី​ផ្សា​រ​ ​ដោ​យ​សា​រ​ដាំ​តា​ម​គ្នា​ ហើយ​នៅរដូវកាលដែល​ដំណាំ​បាន​ផល​ខ្ពស់​គឺភាគច្រើន​គាត់ដាំ​ដំណាំដូចៗ​គ្នា ដូច្នេះ​ហើយ​​​​​​ទើប​ធ្វើឱ្យគាត់អត់ទីផ្សារ បើសិននៅក្នុងរដូវកាលត្រជាក់ដែលដំណាំសម្បូរ​ កសិករ​គួរតែ​ដាំដំណាំមើម​​ដូ​​​ច​ជា​​​ព​ពួក​ខ្ទឹមបារាំង ខ្ទឹមសរ ខ្ទឹមក្រហម ដែលខ្មែរយើងភាគច្រើននាំចូលពីបរទេស តែភាគ​ច្រើ​ន​ពួ​ក​គា​ត់​មិ​ន​សូ​វ​ដាំដំណាំបែបនឹងទេ គាត់ថាគាត់ពិបាកលក់ ឬគាត់អត់ចេះដាំ ប៉ុន្តែ​ពួកគាត់អត់បានសាកល្បងថា​ដាំវាបែ​បម៉េច ពួកគាត់អត់ធ្លាប់សាកល្បងទេ។

លោក លាស់ លីបលីប៖ ​ប​ង​​បាន​លើ​ក​ឡើងថា ពួកគាត់អត់បានសាកល្បងទាក់ទងនឹងកា​រដាំ​ប​ន្លែ​ផ្សេ​​ង​ៗ​ដែ​ល​ពួ​ក​​គា​ត់​អត់ធ្លាប់ដាំ តើបងយល់ឃើញថាពួកគាត់នៅអត់ហ៊ានក្នុងការសាកល្បង ឬ​ក៏​ មា​ន​​ប​​​​ញ្ហាអ្វីមួយដល់ការរាំងស្ទះដល់ពួកគាត់នឹង?

លោក ចាន់រ៉េត៖ បញ្ហាទី១ គឺគាត់អត់ដឹងថាទិញពូជនឹង​នៅ​ឯ​ណា​ ​ទី​២គឺ​គា​ត់​អ​​ត់ចេះដាំ មាន​ន័​យ​ថា​គា​ត់​អ​ត់​ធ្លា​ប់​ដាំទេ ប៉ុន្តែពួកគាត់មិនព្យាយាមសិក្សាខ្លួ​ន​ឯ​ង​ ​បាន​ន័​យ​ថា​ ​ជា​ទូ​ទៅកសិករដែ​ល​ជោ​គ​ ជ័​យ​​​​​ភា​គច្រើនគាត់សាកល្បងខ្លួនឯង គាត់ស្រាវជ្រាវខ្លួនឯងតាមប្រព័ន្ធអ៊ីធើណេត ឬក៏​អា​ច​សា​ក​សួ​រ​ប​ច្ចេ​ក​ទេ​ស​ពី​ម​ន្រ្តីកសិកម្ម​ តែភា​គ​ច្រើ​ន​គាត់​អ​ត់បា​ន​សួរនាំមន្ត្រីកសិកម្មទៅលើដំណាំទាំងអស់នឹងទេ គាត់​ដាំ​តែដំ​ណាំ​ដដែ​ល​ៗ​ ​ធ្លា​ប់ដាំ​ពី​មុន​មកនឹង ដូច្នេះហើយទើបធ្វើឲ្យគាត់ពិបាកលក់នៅលើទីផ្សា​រ​។ ​ហើ​យ​ប​ញ្ហា​មួ​យ​ទៀ​ត​នឹ​ង​គឺថា​ប​ច្ចេ​ក​ទេ​ស​ព្រោះថាគាត់អត់បានយល់ដឹងពីបច្ចេកទេស ហើយមន្ត្រីក​សិ​កម្ម​​ក៏​​​គាត់​ពុំ​បា​នទៅ​ណែ​នាំ​ពួ​​ក​គា​ត់អោយដាំនូវដំណាំថ្មីទាំងអស់នឹងដែរ គឺ​ដោ​យ​សា​រ​តែ​​  ម​ន្ត្រី​ក​សិ​ក​ម្ម​របស់យើងមួយចំនួនក៏គាត់មិនទាន់បានយល់ដឹងពីចំណេះពីប​ច្ចេ​ក​ទេ​ស​ក្នុ​ង​កា​រ​ដាំដំណាំ​​ទាំ​ង​អ​ស់នឹងដែរ។

លោក លាស់ លីបលីប៖ ចំពោះបងដែលលើកឡើងទាក់ទងនឹងមន្ត្រីកសិកម្មមួយចំនួនដែលគាត់អត់​ទា​ន់​បា​ន​ផ្ត​ល់​ជា​កា​រ​​អ​នុ​​វត្តន៍ទៅដល់កសិករ តើបងគិតថាអានឹងវាជាកំសោ​យរ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​   បាលដែ​រ​ឬ​ទេ​​? ​

លោក ចាន់រ៉េត​៖​ ចំពោះបញ្ហានឹង ខ្ញុំគិតថាវាមិនមែនជាកំសោយរបស់រដ្ឋាភិបាលនោះ​ទេ​ ​ពេ​ល​ខ្លះ​មន្ត្រី​ក​សិ​ក​ម្ម​គា​ត់​បានចុះទៅបណ្តុះបណ្តាលគាត់ដែរប៉ុន្តែពួកគាត់អត់ធ្វើ ហើយម្យ៉ាងវិញទៀតគឺឧទាហរណ៍ថា ​​​តំប​ន់មួយនឹងវាមិនត្រូវជាមួយដំណាំនឹង ហើយម្យ៉ាងវិញទៀតដំណាំនឹងជាដំណាំថ្មី  ចឹងទៅ​វា​ធ្វើ​ឱ្យ​ម​ន្ត្រី​របស់យើងមួយចំនួនគាត់ក៏មិនទាន់បានយល់ដឹងដែរ ចឹងហើយគឺជាចាំបាច់យើងអាច​ឱ្យ​ក​សិ​ក​រ​គំ​រូ​ដែលគា​ត់ដាំដំ​ណាំនឹ​ង​ម​កប​ង្រៀ​នកសិករដាំផ្ទាល់ ឬមួយក៏យើ​ង​នាំ​កសិ​ក​រពី​តំ​ប​ន់​ផ្សេង​ទៅ​សិ​ក្សា​​នៅ​តំ​បន់ដែលកសិករជោគជ័យនឹងដាំដោយផ្ទាល់ ឱ្យពួកគាត់នឹងបានរៀនសូ​ត្រ  មើ​ល​​​​ពីការដាំដុះនឹងដកស្រងបទពិសោធន៍ពីកសិករដែលជោគជ័យដោយផ្ទាល់ ធ្វើបែបនឹងទើបលឿ​ន​ ​គឺ​មានន័យថាធ្វើឱ្យ​កសិករគាត់ងាយយល់ថាតើការដាំដុះបែបម៉េចទើបធ្វើឱ្យជោគជ័យ ប្រសិន​បើឱ្យ​ម​ន្ត្រី​យើ​ង​ម​ក​ប​ង្រៀ​ន​ក​សិ​​ក​រ​គា​ត់មិនងាយនឹងយក នឹងធ្វើតាមទេ ចឹង​យើ​ង​ចាំ​បា​ច់ត្រូវតែនាំពួកគាត់ មួយភូមិ ​ឬ​ពីរ​ភូ​មិ​ទៅ​រៀ​ន​តែ​ម្ត​ង។

លោក លាស់ លីបលីប៖ ចុះចំពោះការនាំចូលបន្លែពីបរទេ​ស​ តើ​ប​ងគិតថា វាជាការប្រកួតប្រជែង​ទី​ផ្សា​រ​ដែ​ល​ធ្វើ​ឱ្យ​ក​សិកររបស់យើងពិបាកក្នុងការលក់ដូរដែរ ឬទេ?

លោក ចាន់រ៉េត៖ ចំ​ពោះការនាំចូលបន្លែពីបរទេស​ អានេះជាបញ្ហាសំខាន់មួយ ព្រោះថាក​សិក​រ​ខ្មែ​រ​យើង​គា​ត់​មិនទាន់អាចផលិតបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារបានពេញលេញទេ ចឹងហើយចាំបាច់ក្នុងដំណាក់​កា​ល​ដែល​យើ​ងមិនទាន់អាចផលិតផ្គត់ផ្គង់ខ្លួនឯងឱ្យបានគ្រប់គ្រាន់យើងត្រូវតែនាំចូល ប៉ុន្តែក្នុងន័យនឹងគឺកសិករខ្មែរយើងគឺតែចាប់ផ្តើមមើលថាតើដំណាំណាដែលយើងនាំចូលពីបរទេស យើងមើលថាដំណាំណាដែលនាំចូលចឹងយើងត្រូវតែដាំដំណាំនឹងឱ្យបានច្រើន ឧទាហរណ៍ដំណាំខ្ទឹម ដំណាំការ៉ុត ស្ពៃក្តោប ស្ពៃបូកគោ ឬក៏ផ្កាខាត់ណាខៀវអីនឹងដែលពីមុនយើងគិតថាដាំអត់បានប៉ុន្តែឥឡូវយើងចាប់ផ្តើមដាំបានហើយ ចឹងយើងគួរតែនាំគ្នាដាំដំណាំនឹ​​​ង​អោយបានច្រើន។

លោក លាស់ លីបលីប៖ ចំពោះកា​រយ​ល់​ឃើ​ញរបស់បងទាក់ទងទៅនឹងបន្លែខ្មែរ ហើយនឹងបន្លែបរទេស តើបង​គិ​ត​ថាបន្លែទាំង២នឹងខុសគ្នាយ៉ាងម៉េចដែរ?

លោក ចាន់រ៉េត៖ បន្លែ​បរទេសយើងមិននិយាយថា​រ​បស់​វៀ​ត​ណាម ឬរបស់ចិន មិនល្អជាងរ​បស់​ខ្មែ​រ​យើ​ង​នោះ​ទេ យើងអាចនិយាយបានថាបន្លែរបស់គេមួយចំនួនក៏មានគុណភាពល្អ បន្លែមួយចំនួនក៏វាមា​ន​សារ​ធា​តុ​គី​មី​លើសកម្រិតចឹងទៅ ចឹងហើយបើសិនជាយើងដែលជាជនជាតិខ្មែរគួរ​តែ​គាំ​ទ្រ​   ផ​លិ​ត​ផលខ្មែ​រទៅ ព្រោះថាផលិតផលខ្មែរមានប្រភពច្បាស់លាស់ជាងផលិតផលវៀតណាម យើងអត់​ដឹង​ថានៅ​វៀត​ណា​មគេប្រើអ្វី នៅចិនគេប្រើអ្វីទេ ចឹងយើងអត់ដឹងសោះ ដូច្នេះហើយបើសិនជាយើង​បា​រ​ម្ភ​ថា​វា​ប៉ះ​ពា​ល់សុខភាពយើងគួរតែប្រើផលិតផលខ្មែរ ហើយជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងឱ្យកសិករខ្មែរមានជីវភាពធូរធារផងដែរ។

លោក លាស់ លីបលីប៖ បងបានប្រាប់ខ្ញុំថាបងជាម្ចាស់ហាងបន្លែតើបន្លែនឹងមកពីខាងណាដែរ​ បាទ?

លោក ចាន់រ៉េត៖ បន្លែទាំងអស់នោះយើងយកមកពីច្រើនខេត្ត យើងមានខេត្តកំពង់​ស្ពឺ ខេត្តកណ្តាល ខេត្ត​កំពត ខេត្តបន្ទាយមានជ័យ ខេត្តបៃលិន ខេត្តព្រះវិហារ និងខេត្តមណ្ឌលគីរី។

លោក លាស់ លីបលីប៖ តើបន្លែទាំងអស់នោះជាបន្លែប្រភេទបែបម៉េចដែរ?

លោក ចាន់រ៉េត៖ បាទ បន្លែទាំងអស់នោះគឺភាគច្រើនជាបន្លែសុវត្ថិភាព ហើយក៏មានមួយចំនួនជាបន្លែ​សរីរាង្គ​ផង​ដែរ​។

លោក លាស់ លីបលីប៖ ទាក់ទងនឹងការលក់របស់បងវិញ តើវាមានការលំបាកអ្វីទេ ក្នុងការលក់បន្លែខ្មែ​ររ​បស់យើង?

លោក ចាន់រ៉េត៖ បាទ យើងមានបញ្ហាប្រឈមច្រើន ដោយសារបន្លែរបស់យើងគឹចាំបាច់ត្រូវតែបន្លែសុវត្ថិភាពហើយមានប្រភពច្បាស់លាស់ ហើយយើងដឹងហើយថាខ្មែរយើងកសិករមួយចំនួនគាត់ ដាំបន្លែអ​ត់​សូ​វ​បា​នល្អ​ ហើ​យ​ទៀ​ង​ទា​ត់​ទេចឹ​ង​យើ​ង​ពិ​បាកក្នុងការស្វែករក​ប​ន្លែ​​សុ​វ​ត្ថិភាពឱ្យមានគ្រប់មុខដើម្បីល​ក់​នៅ​លើ​ទី​ផ្សា​​រ​ អីចឹ​ង​ហើយឃើញថាបន្លែរបស់យើងមួយចំនួនយើងខ្វះ​ រដូវកាលខ្លះយើងខ្វះ ៣​ទៅ​៤​មុ​ខ​ ​រ​ដូវកាលខ្លះយើងខ្វះទៅដល់១០មុខអីក៏មាន​ដែរ​ ​ចឹ​ង​ហើ​យ​វា​លំ​បា​ក​ មិ​ន​ដូ​ច​ជា​ប​ន្លែរបស់វៀតណាម​ដែ​ល​គេ​ល​​ក់​លើ​ទៅផ្សាទូ​ទៅ​ ​គឺបន្លែនាំចូលចឹងគេមានគ្រប់មុ​ខ​ទាំ​ងអស់ ដូច្នេះហើយ​យើ​ង​ខុ​ស​គ្នា​ត្រង់​ថាប​ន្លែ​រ​ប​ស់យើងមានមិនគ្រប់ដូចជាបន្លែលក់លើទីផ្សារទូទៅទេ។

លោក លាស់ លីបលីប៖ ចុះទាក់ទងទៅនឹងតម្លៃវិញ តើបងយល់ថាតម្លៃបន្លែខ្មែរ ហើយបន្លែវៀតណាមវាមានលក្ខណៈបែបណាដែរ?

លោក ចាន់រ៉េត៖ បាទ ចំពោះខ្ញុំយល់ថា បន្លែខ្មែរយើងមានតម្លៃខ្ពស់ជាង បន្លែនាំចូលដោយសារតែ ​ខ្ញុំ​ទិ​ញ​ប​ន្លែ​កុ​ងត្រាពីក​សិក​រ​ ​ជា​​ប​ន្លែសុ​វត្តិភាពចឹងវាមានតម្លៃខ្ព​ស់​ជា​ងបន្លែលើទីផ្សារធម្មតា។

លោក លាស់ លីបលីប៖ បើទាក់ទងទៅនឹងបញ្ហាដែលកសិករជួបប្រទះហើយនឹងបញ្ហាដែលបងជួប​ប្រ​ទះ​ ​តើ​បងគិតថារដ្ឋាភិបាលគួរមាន​វិ​ធានការបែបណាក្នុងការចូលរួមគាំទ្រទៅដល់វិស័យកសិកម្ម?

លោក ចាន់រ៉េត៖ ចំពោះបញ្ហាដែលរដ្ឋាភិបាលគួរតែជួយចូលរួម គាំទ្រវាមានបញ្ហា​ដូ​ច​ជា​វិ​ស័​យ​ការដឹកជញ្ជូនគឺ​រ​ដ្ឋា​ភិបាលគួរគ្រប់គ្រង់ទៅលើការដឹកជញ្ជូនព្រោះថាការដឹកជញ្ជូនបច្ចុប្បន្នមានតម្លៃថ្លៃ ហើ​យ​មួ​យ​ទៀ​ត​រ​ដ្ឋា​ភិបាលគួរ​តែ​ជួ​យ​ផ្ត​ល់​ទុ​ន ដើ​ម្បី​គាំ​ទ្រទៅ​ដ​ល់​អា​​ជីវកម្មដែលរកស៊ីទៅលើការ   ល​ក់​បន្លែ ផ្លែ​ឈើសុ​វ​ត្តិ​​​ភាពក្នុងស្រុករបស់យើងនឹង ព្រោះថាអាជីវកម្មមួយចំនួន ខ្វះខាតទុកដើម្បីបង្វិល ​ឬទិ​ញ​ពី​កសិករដើម្បីជួយទៅដល់កសិករ ហើយបច្ចុប្បន្នខ្ញុំឃើញ​ថា​រ​ដ្ឋាភិបាលគឺបា​នជួ​យ​ទៅ​ដ​ល់​ក​សិ​ក​រ​​ច្រើនតាមរយះគម្រោង ASPIRE ផងដែរ។

លោក លាស់ លីបលីប៖ តើបងមានមតិយោបល់អ្វីបន្ថែម ទៅលើអ្វីដែលយើងបានជជែកគ្នានេះ?

លោក ចាន់រ៉េត៖ បាទ គឺខ្ញុំចង់សំណូមពរឱ្យកសិករខ្មែរយើងគឺ​គា​ត់ចូ​លរួ​ម​ដាំ​ដំណាំដែលយើងនាំចូលពី​ប​រ​ទេ​សច្រើ​ន​ ​ហើ​យជាបន្លែសុវត្ថិភាព កុំ​ប្រើ​ប្រា​ស់​សា​រ​ធា​​តុគី​មី ដូចដែលច្បាប់មិនអនុញ្ញាត្តិហើ​យ​មុន​​​ពេ​​ល​ប្រមូលផលនឹង សូមកុំ​ប្រើ​ប្រា​ស់​ថ្នាំ​មុ​ន​រ​យះ​ពេ​ល​១​៥​ថ្ងៃ​​ ​បានន័យថាដើម្បីរក្សាសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ ហើយសូម​ឱ្យ​ក​សិ​ក​រ​​ខ្មែរនឹងចាប់អារម្មណ៍ទៅដល់ការដាំបន្លែប្រភេទថ្មីៗដែ​ល​យើ​ង​នាំ​ចូលពីបរទេសឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលពីបរទេសហើយមួយទៀតគឺសំណូមពរដល់អ្នកប្រើប្រាស់ផងដែរ ឱ្យចូលរួមគាំទ្រផលិតផលខ្មែរ​កុំ​គាំ​ទ្រ​តែ​ផ​លិ​តផ​ល​នាំ​ចូ​ល​ពី​ប​រ​ទេ​ស​ច្រើ​ន​ពេ​ក​ព្រោះ​​ថាប្រសិនបើជាយើងមិនទិ​ញ​ទេ​​ក៏​គ្មា​ន​កា​រ​នាំចូលដែរ ចឹងហើយប្រសិនបើយើងចង់ឱ្យ​កាត់​បន្ថយការនាំចូលលុះត្រាតែយើងឈប់ទិញបន្លែនាំចូលទើបអាចកាត់បន្ថយបន្លែនាំចូលបាន។​

លោក លាស់ លីបលីប៖ អរគុណច្រើន ក្នុងការចំណាយពេលដ៏មានតម្លៃរបស់បងក្នុងការចូលរួមជជែកលើបញ្ហាដែលកសិករជួបប្រទះ ។ អរគុណច្រើនបង សូមជម្រាបលា៕​