ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះប្រកាសថា អ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃចន្ទ មានចំនួន៤៩៥នាក់ ខណៈអ្នកស្លាប់មានចំនួន១៣នាក់។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានបង្ហាញថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺ កូវីដថ្មីចំនួន៤៩៥នាក់ អ្នកជាសះស្បើយចំនួន៦០៤នាក់ និងមានអ្នកស្លាប់ចំនួន១៣នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ កើនដល់៣៩,៤៦៤នាក់ហើយ អ្នកជាសះស្បើយសរុបចំនួន៣៣,៥៧១នាក់ និងមានអ្នកស្លាប់សរុបចំនួន៣៦១នាក់។
គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩នៅកម្ពុជាត្រូវបានគេរកឃើញដំបូងគេបង្អស់នៅខេត្តព្រះសីហនុលើជនជាតិចិនម្នាក់ដែលធ្វើដំណើរមកពីទីក្រុងវ៉ូហានប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២0៕