បើ​ទោះ​បីជា​វិបត្តិកូ​វីដ-១៩​ បាន​ថយ​ចុះ​ តែកា​រដែលប្រេងឥន្ធនៈ និងទំនិញនៅលើទីផ្សារបន្តហក់ឡើងថ្លៃ កំ​​ពុ​ង​បន្តការគំ​​​​រា​​​មកំហែងជីវភាពអ្នកមានប្រាក់ចំណូលទាប ដែលពួកគេទាមទារឱ្យរដ្ឋាភិបាលទប់ស្កា​ត់ប្រ​ក​​​​​ប​ដោ​​​យការទទួលខុសត្រូវ ដើម្បីកុំឱ្យពួកគេធ្លាក់ក្នុងវិបត្តិបំណុល។

ការត្អូញត្អែរនេះភាគច្រើនអ្នករត់កង់បី អ្នកលក់ដូរតាមដងផ្លូវ ដែលគេហៅថាអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅ​​ប្រ​​​ព័ន្ធ និងកម្មករដែលរោងចក្របិទទ្វារ ឬព្យួរការងារ ដែលពួកគេមានប្រាក់ចំណូល​​​​​ទាប។

ក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១ខែកក្កដាឆ្នាំ២០២៣ថា ការហក់ឡើង ត​ម្លៃ​​​ប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដ​​​ល់​ថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣។

បើតាមក្រសួង សាំងធម្មតានឹងឡើងថ្លៃ៤០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាសូតឡើងថ្លៃ ៤៥០រៀលក្នុ​ង​មួយលីត្រ បើធៀបនឹងតម្លៃចុងខែកក្កដា។

អ្នកធ្វើការរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញម្នាក់ គឺអ្នកស្រី ឡន ធា និយាយថា ការហក់ឡើងតម្លៃប្រេង និ​​​​​​​ង​​ទំ​និញនៅលើទីផ្សារ បានបង្កការលំបាកបន្ថែមទៀតសម្រាប់ការរស់នៅរបស់នាង ដោយសារតែរោងច​​ក្រ ព្យួរការងារ ដែលគាត់ទទួលបានប្រាក់ឈ្នួលអំឡុងពេលព្យួរនេះ ៤០ដុល្លារក្នុងមួយខែ ។

គាត់ថា ស្ថានភាពនេះកំពុងរងផលប៉ះពាល់ខ្លាំង សម្រាប់ការចំណាយលើម្ហូបអាហារ ទឹកភ្លើង បង់ធនាគារ និង ផ្គត់ផ្គង់ទៅឪពុកម្តាយ ។

អ្នកស្រីថា៖«ប៉ះពាល់ខ្លាំងណាស់ដល់អ្នកអត់ការងារធ្វើ!វាប៉ះពាល់ច្រើន! ខ្វះខាតតែរហូតហ្នឹង ចាយវាមិន​គ្រប់ផង»។

ប្រ​ហាក់ប្រហែលនេះដែរ អ្នកស្រី យូរ ស្រីតូច និយាយថា ស្ថានភាពនេះនាងត្រូវចំណាយច្រើនជាងមុន ចំពេ​​​​​​​លរោងចក្រកាត់បន្ថយការងារ ហើយប្រាក់ចំណូលបានធ្លាក់ចុះ។បញ្ហានេះនាងចង់ឱ្យរដ្ឋាភិបាលទប់ស្កាត់ ដើ​ម្បី​​​​ប​ង្កើនប្រាក់ចំណូលសម្រាប់វិស័យកាត់ដេរនេះឡើងវិញ ។

អ្នកស្រីថា៖«ប្រាក់ខែបានតិចជាងមុន តែទំនិញយល់ឃើញថាឡើងថ្លៃ»។

អ្នករត់ម៉ូតូឌុប នៅរាជធានីភ្នំពេញ លោក ជូរ ស្រេង លើកឡើងថា ការហក់ឡើងតម្លៃប្រេង បានធ្វើឱ្យគាត់រកប្រា​ក់បានតិចជាងមុន ដោយថាថ្ងៃខ្លះ រកបានត្រឹម២ម៉ឺនរៀលក្នុងមួយថ្ងៃ។

បុ​រ​​សវ័យ៥៣ឆ្នាំ ដែលមានទីលំនៅនាខេត្តកំពតរូបនេះ លើកឡើងថា តម្លៃប្រេងសាំងឡើ​ង​​ថ្លៃ កាន់តែដាក់ស​​ម្ពា​ធមួយកម្រិតថែមទៀត លើជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារគាត់។

លោកថា«សាំងឡើងថ្លៃ រកបានត្រឹមតែមួយគ្រប់ហូបៗអត់សល់! បានត្រឹមតែចាក់សាំង និងហូបម្នាក់ឯង គ្មានបានជួយលុយទៅដល់កូនដល់ចៅ! បានតែហូបម្នាក់ឯង អត់ចង់គ្រប់ទៀត!»។

ប្រធា​នមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ការឡើងថ្លៃសាំង វានឹងនាំទំនិញនៅលើទីផ្សារហក់ឡើងថ្លៃដែរ ហើយថា បើរដ្ឋាភិបាលគ្មានវិធានទប់ស្កាត់ទាន់ពេល បញ្ហា​​នេះនឹងបន្តគំរាមកំហែងទៅលើសេដ្ឋកិច្ចគ្រួសារជាច្រើនទៀតពិសេសអ្នកមានប្រាក់ចំណូលទាបរួមទាំ​​​ងបញ្ហាសង្គម ។

លោកថា ជាក់ស្តែងការប្រកបរបអី្វមួយ គឺត្រូវចំណាយថ្លៃដើមច្រើន ជាមូលហេតុនាំឱ្យទំនិញលក់ចេញ មា​ន​ត​ម្លៃខ្ពស់ ដែលមិនអាចប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងបាន។

លោកថា៖«បើសិនជាសាំងនេះឡើងកាន់តែខ្លាំងទៅទៀត វានឹងផ្តល់នូវផលអាក្រក់សម្រាប់ជីវ​ភា​ពរស់នៅរ​ប​ស់ប្រជាពលរដ្ឋ​។ ទន្ទឹមនោះជីវភាពរបស់ពួកគាត់នឹងកាន់តែមានការលំបាកថែមទៀត»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក​ ផៃ ស៊ីផាន និយាយថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈ ដោ​យ​​សា​រ​តែតម្លៃទីផ្សារអន្តរជាតិកើនឡើង ហើយថាមិនមែនតែកម្ពុជាទេដែលដែលជួបបញ្ហានេះ ។

លោកថា៖«វិបត្តិរឿងសាំងឡើងថ្លៃមិនមែនឡើងតែកម្ពុជាទេគឺឡើងទាំងអស់គ្នា[]ពេលវេលាខ្លះហ្នឹង សាំ​​​​​ង​ឡើ​​ងពីប្រភពដើម។វាឡើងខ្លាំងពេកទៅយើងជួយបានតែតិចតួចទេ។យើងមិនអាចជួយបានច្រើនទេ»។

យ៉ាងណាលោកថា រដ្ឋាភិបាល បានប្រើប្រាស់ថវិកាជាតិដើម្បីជួយសម្រួលតម្លៃប្រេងលក់រាយបានតិចតួចដែរ។ មួយវិញទៀត ក៏បានដាក់ឱ្យប្រើប្រាស់រថយន្តក្រុង ដើម្បីកាត់បន្ថយការចំណាយ។

បន្ថែ​មពីនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានអះអាងថា តម្លៃប្រេងសាំងបានឡើ​ងតាំ​​​ងពីអំឡុងខែមិថុនាមក ប៉ុន្តែរាជរដ្ឋាភិបាល និងក្រសួងបានខិតខំសម្របសម្រួលមិនឱ្យតម្លៃប្រេងឡើងថ្លៃ​​នៅមុនការបោះឆ្នោត និងអំឡុងពេលបោះឆ្នោត។

លោកថា៖«រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មជាសេនាធិការហ្នឹង ខិតខំសហការជាមួយនិងវិស័យ​​ឯ​កជនដើម្បីរក្សាថ្លៃប្រេងលក់រាយហ្នឹងឱ្យនៅនឹងកុំឱ្យមានការកើនឡើងនៅក្នុងអំឡុងពេលមុនការបោះ​​ឆ្នោ​ត និងក្នុងអំឡុងពេលនៃការបោះឆ្នោត»។

ដោយឡែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ លោក វន់ ពៅ បង្ហាញការព្រួ​​យ​​​បាម្ភថា បើរដ្ឋាភិបាលមិនអាចទប់ស្កាត់បញ្ហានេះបាន ប្រជាពលរដ្ឋនឹងមានជីវភាពកាន់តែដុនដាប ហើ​យ​ទី​​បំផុតនឹងជំរុញឱ្យពលរដ្ឋធ្វើចំណាកស្រុក ធ្លាក់ក្នុងវិបត្តិបំណុលពិបាកនឹងរើខ្លួន។

លោកថា៖«ការធ្លាក់ចុះប្រាក់ចំណូល តែទំនិញឡើងថ្លៃ វាអាចធ្វើឱ្យគាត់(ប្រជាពលរដ្ឋ)មានផលប៉ះពា​ល់​! ធ្វើឱ្យគាត់មានជីវភាពកាន់តែក្រទៅៗ ហើយស្ថានភាពរស់នៅកាន់តែលំបាក ធ្វើឱ្យគាត់ចំណាកស្រុ​កទៅ​ប្រ​​ទេ​សជិតខាង ហើយអាចអត្រានៃការជំពាក់បំណុលធនាគារកាន់តែកើនទៅៗ»។

របាយកា​រណ៍របស់ធនាគារពិភពលោក(World Bank) ប្រចាំនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្ក​ដា​ ឆ្នាំ២០២២ បានបង្ហាញថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក បានធ្វើ​​ឱ្យប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។

ពាក់ព័ន្ធភាពក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជានេះដែរ អង្គការសហប្រជាជាតិ(UN)ប្រចាំកម្ពុជា កា​ល​ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ បានលើកឡើងថា គ្រួសារងាយ​រងគ្រោះជាច្រើនដែលរងផលប៉ះពាល់ពីវិប​ត្តិកូវីដ-១៩ និង​គ្រោះទឹកជំនន់ផង បានកាត់បន្ថយរបបអាហារប្រចាំ​ថ្ងៃរបស់ពួកគាត់ ខណៈគ្រួសារខ្លះលក់ទ្រព្យសម្បត្តិ​ និងខ្ចីបំណុលគេកាន់តែច្រើន ដើម្បីយកមកដោះស្រាយជីវភាពដែលជាតម្រូវការចាំបាច់របស់ពួកគេ។

លោក វន់ ពៅ ឱ្យដឹងទៀតថា កាលណាជីវភាពពលរដ្ឋកាន់តែយ៉ាប់យឺន នោះអាចបង្កឱ្យមានការជួញដូរមនុស្ស​ រួមនិងការរីករាលដាលនៃអំពើអសន្តិសុខផ្សេងៗទៀត។

លោកថា៖«ចំណុចមួយទៀតអាចធ្វើឱ្យប្រជាពលរដ្ឋធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ ឬក្រោមបន្ទាត់នៃភា​ពក្រី​​ក្រមានចំនួនកាន់តែច្រើន អ៊ឹចឹងធ្វើឱ្យមានវិបត្តិសង្គមអាចកើតមានឡើងដូចជា មានអំពើលួចឆក់ ចោរប្ល​ន់ ឬអំពើអបាយមុខផ្សេងៗអាចនឹងរីករាលដាលបន្ថែមទៀត បើសិនជាទំនិញនៅតែឡើងថ្លៃ ហើយប្រាក់ចំណូលធ្លាក់ចុះបែបនេះ»។

លោក វន់ ពៅ យល់ថា ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវបញ្ចុះពន្ធលើប្រេ​ងសាំ​​ងដែ​ល​​​​ជាតម្រូវការចាំបាច់ ។

លោកថា៖«រដ្ឋគួរពិចារណាអំពីការបញ្ចុះពន្ធទៅលើប្រេងឥន្ធនៈ ហើយអាចឡើងថ្លៃពន្ធផ្សេងៗដែលមិនចាំ​​បា​ច់ទៅ អាហ្នឹងគឺជាដំណោះស្រាយមួយដ៏ល្អដែលរដ្ឋត្រូវតែគិតគូ»។