ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មានករណីវិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩ ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជា ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែលបានស្លាប់នៅព្រឹកនេះ គឺពិតជាស្លាប់ដោយសារជំងឺកូវីដពិតមែនដែលមានការសន្និដ្ឋានត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញ ហើយនេះជាករណីស្លាប់លើកទី៣០។
គិតត្រឹមថ្ងៃទី១២ ខែមេសានេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបមាន៤,៥១៥នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន២,២៦៨ និងជាសះស្បើយសរុប២,២១២នាក់ និងស្លាប់ចំនួន៣០នាក់៕