ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះប្រកាសថា មានមនុស្ស៥នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់ និងជាសះស្បើយចំនួន២៣៩នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ ដែលជាជនជាតិខ្មែរទាំងអស់ ក្នុងនោះមានបុរសអាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់ និងស្រ្តីអាយុ៤៨ឆ្នាំ ១នាក់ និង៤០ឆ្នាំ ១នាក់។
ក្រសួងក៏បានចេញសេចក្ដីប្រកាសមួយទៀត ដែលបញ្ជាក់អំពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៣៤១នាក់ និងជាសះស្បើយចំនួន៣១នាក់។
គិតត្រឹមថ្ងៃទី២០ ខែមេសានេះចំនួននាក់ស្លាប់ដោយសារជំងឺកូវីដ១៩ សរុបមាន៤៩នាក់ អ្នកឆ្លងសរុបមានចំនួន៧,៧៤៧នាក់ អ្នកជាសះស្បើយសរុប២,៧៩៤ និងអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន៤,៨៩៣នាក់៕