យុវជន និងព្រះសង្ឃដែលចុះល្បាតតំបន់អារ៉ែង ស្នើឱ្យអាជ្ញាធរខេត្ដកោះកុងជួយទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះ ជាពិសេសនៅតាមដងស្ទឹងអារ៉ែងដែលពួកគេថា ត្រូវបានកាប់បំផ្លាញជារៀងរាល់ថ្ងៃ។
កាលពីថ្ងៃទី២ ដល់ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជនព្រះសង្ឃសិស្សនិស្សិតចំនួន២៥នាក់និងអង្គបានធ្វើដំណើរទៅតំបន់អារ៉ែងខេត្ដកោះកុង។
ព្រះតេជគុណ ប៉ម សុខៃវណ្ណៈ ដែលបានចុះទៅល្បាតតំបន់អារ៉ែងជាមួយនិស្សិតផ្សេងទៀត ប្រាប់ Newsroom Cambodia ថា បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើនជាពិសេសការកាប់បំផ្លាញដើមគគីរ និងដើមឈើទាលធំៗ និងដើមឈើដែលបានបំបួសកាលពីឆ្នាំ២០២២ជាច្រើនដើម ត្រូវបានកាប់បំផ្លាញព្រះអង្គថាការកាប់បំផ្លាញទ្រង់ទ្រាយធំបែបនេះមិនមែនកើតឡើងដោយពលរដ្ឋធម្មតានោះទេ ការកាប់បំផ្លាញដើមឈើនៅក្នុងតំបន់អារ៉ែងនៅតែកើតមានបែបនេះដោយសារមានការឃុបឃិតគ្នាររវាងមន្រ្ដីដែលមានសមត្ថកិច្ច និងឈ្មួញជាពិសេសអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង។
ព្រះអង្គមានសង្ឃដីកាថា៖ «ជាទូទៅរាជរដ្ឋាភិបាលហ្នឹងក្រសួងពាក់ពន្ធ័ទាំងអស់មន្រ្ដីថ្នាក់មូលដ្ឋានទាំងអស់នៅតំបន់នោះយើងគួរតែទប់ស្កាត់បទល្មើសផ្សេងៗយើងមើលឃើញថាមួយរយៈកាលចុងក្រោយនេះព្រែឈើនៅកម្ពុជាយើងថយចុះមែនទែនមានការកាប់បំផ្លាញជាច្រើនមិនថានៅតែតបន់អារ៉ែងទេតំបន់ផ្សេងក៏ដោយហើយក្រសួងពាក់ពន្ធ័ទាំងអស់គួរតែទប់ស្កាត់បទល្មើសព្រៃឈើនេះឱ្យទាន់ស្ថានភាពព្រោះយើងឃើញថាការកាប់បំផ្លាញព្រៃឈើនេះមិនមែនទ្រងទ្រាយតូចទេគឺទ្រង់ទ្រាយធំដែរចឹងក្រសួងដែលពាក់ពន្ធ័ថ្នាក់ជាតិក៏ដោយក្រោមជាតិក៏ដោយគួរតែពិនិត្យឡើងវិញ»។
លោក ស្វាយ សំណាង យុវជនខ្មែរថាវរៈបានប្រាប់ Newsroom Cambodia ថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមករុណាព្រៃអារ៉ែងបានទៅបំបួសដើមឈើដើរល្បាតព្រៃ ឃើញមានដើមឈើធំៗជាច្រើនត្រូវបានកាប់បំផ្លាញ ជាពិសេសដើមឈើដែលយុវជន និងព្រះសង្ឃបានបំបួសកាលពីខែមេសា ឆ្នាំ២០២២។
លោកបន្ថែមថា ការកាប់បំផ្លាញដើមឈើនៅតាមដងស្ទឹងអារ៉ែងគឺដោយសារមានការសាងសង់ទំនប់វារីអគ្គីសនីនៅថ្មបាំង។
លោកលើកឡើងថា៖ «ជាក់ស្ដែងយើងមើលឃើញថាប្រជាសហគមន៍នៅទីតាំងហ្នឹងនៅពេលគាត់ចុះទៅកាប់ឈើយកមកបំពេញតម្រូវការប្រចាំថ្ងៃរបស់សហគមន៍ដូចជាគាត់យកមកធ្វើផ្ទះធ្វើទ្រុងមាន់ធ្វើផ្ទះបាយអី ត្រូវបានមន្រ្ដីត្រូវបានមន្រ្ដីបរិស្ថានហាមឃាត់អត់ឱ្យគាត់កាប់។តែក្រុមឈ្មួញមខ្ញុំមើលឃើញថាហេតុអ្វីបានមន្រ្ដីបរិស្ថាន អាជ្ញាធរនៅតំបន់នោះអត់ហាមឃាត់បើកដៃឱ្យគេកាប់តែម្ដង អានេះដោយសារតែអំពើពុករលួយនៅក្នុងតំបន់»។
លោកអះអាងថា នៅពេលព្រៃឈើត្រូវបានបាត់បង់មានផលប៉ះពាល់ខ្លាំងណាស់ដល់មនុស្សសត្វជាពិសេសជីវៈចំរុះនៅតំបន់អារ៉ែងព្រៃឈើជាប្រភពបង្កើតអ៊ុកស៊ីសែនសម្រាប់មនុស្សសត្វដកដង្ហើមធ្វើឱ្យមានភ្លៀងធ្លាក់ទៀងទាត់។
លោកបន្តថា៖ «យើងមើលឃើញថាព្រៃឈើនៅតាមដងស្ទឹងគឺវាមានសារៈសំខាន់ចំពោះត្រី ត្រីនាគក្រពើភ្នំជំរកសត្វជាច្រើនប្រភេទដែលវារស់នៅក្នុងតំបន់អារ៉ែងព្រោះអីតំបន់នោះគឺជាព្រៃក្រាស់ការណាបាត់បង់ទៅសត្វទាំងនោះបាត់បង់ផុតពូជដូចគ្នាហើយជាសត្វដ៏កម្ររបស់ពិភពលោកផងក៏ដូចជាប្រទេសកម្ពុជារបស់យើង»។
NewsroomCambodia មិនអាចសុំការឆ្លើយតបពីអភិបាលខេត្ដកោះកុង អ្នកស្រី មិថុនា ភូថង បានទេ ដោយអ្នកស្រីប្រាប់ថាជាប់រវល់ប្រជុំ។
អ្នកស្រីថា៖ «ខ្ញុំសុំទោសខ្ញុំជាប់រវល់ប្រជុំ»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានប្រាប់Newsroom Cambodia ថា ការកាប់បំផ្លាញព្រៃឈើមិនមែនកើតឡើងមានតែនៅក្នុងតំបន់ព្រៃឡង់នោះទេ គឺកើតឡើងនៅទូទាំងប្រទេសកម្ពុជាដែលជាកត្តាគំរាមកំហែងខ្ពស់ទៅដល់ព្រៃឈើ និងធនធានធម្មជាតិ។ លោកថា អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គួរសហការគ្នាស៊ើបអង្កេតលើករណីនេះ។
លោកលើកឡើងថា៖ «ខ្ញុំស្នើសុំឱ្យមានការអនុវត្តច្បាប់និងវិធានរដ្ឋបាលចំពោះមុខមន្រ្ដីដែលមានភាពធ្វេសប្រហែសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទីមូយ ទីពីរក៏ស្នើសុំឱ្យមានការធ្វើការស៊ើបអង្កេតបន្ថែមបើសិនជារកឃើញថាមានពាក់ពន្ធ័ជាមួយអំពើពុករលួយត្រូវតែមានការដាក់ទោសទណ្ឌដោយខានពុំបាន ដើម្បីបំបាត់នូវវប្បធម៌និទណ្ឌភាព និងបញ្ឈប់ទំនាក់ទំនង ឬក៏ការប្រព្រឹត្តអំពើពុករលួយនៅក្នុងកិច្ចការការពារធនធានធម្មជាតិ»។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៧ មិនអនុញ្ញាតឱ្យមានការធ្វើទំនប់វារីអគ្គីសនីដែលនាំទៅដល់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អារ៉ែងនោះទេ។ ក៏ប៉ុន្តែសកម្មជនបរិស្ថានតំបន់អារ៉ែងធ្លាប់លើកឡើងពីការព្រួយបារម្ភថា បរិស្ថានតំបន់អារ៉ែងនៅតែរងការកាប់បំផ្លាញដោយសារគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតរបស់រដ្ឋា