យុវជនវ័យក្មេងមួយក្រុមស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស និងចំណេះដឹងទូទៅផ្សេង​ទៀត ដល់កុមា​​​​​​រតូចៗនៅមូលដ្ឋានរបស់ខ្លួន ក្នុងគោល​​បំណងឱ្យកុមារទាំងនោះ​​បានចេះភាសាបរទេ​សពី​​ថ្នា​ក់​មូលដ្ឋាន ជាពិសេសចង់បង្ហាញគំរូឱ្យយុវជនផ្សេងទៀត និងកុមារដែលកំពុងរៀន បានឃើញ ដើ​​ម្បី​​​​​បន្ត​​សកម្មភាពទាំងនេះនៅពេលពួកគេធំឡើង។

យុវជនវ័យក្រោម១៨ឆ្នាំ ចំនួន១៣នាក់ នៃសមាគម«ទុកចិត្ត» ដែលស្ថិតក្នុងភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត កំពុងបង្រៀនថ្នាក់ភាសាអង់គ្លេស កំព្យូទ័រ និងចំណេះដឹងទូទៅ​​មួយ​ចំនួ​​ន​​ទៀ​តដល់កុមារតូចៗប្រមាណជាង១០០នាក់ ដែលសុទ្ធសឹងតែមានអាយុក្រោម១០ឆ្នាំ។

ការបង្រៀនដោយស្ម័គ្រចិត្តនេះ ដោយពួកគេមានគោលបំណងផ្ទេ​រចំណេះដឹង​ទៅឱ្យ​​កុមារតូចៗនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលពុំមានឱកាសរៀន ខណៈមុខវិជ្ជាភាសាអង់​​គ្លេសពុំសូវ​​មា​ន​​​សាលាបើកបង្រៀន ជាពិសេសពួកគេចង់បង្កើតជាគំរូមួយ ដើម្បីឱ្យយុវជនផ្សេង​​ធ្វើសកម្មភា​​ព​​បែប​​នេះដែរ។

គ្រូបង្រៀនស្ម័គ្រចិត្តនៃសមាគមដែលមានឈ្មោះថា«ទុកចិត្ត» វ័យ១៤ឆ្នាំម្នាក់ ដែលកំពុងសិក្សាថ្នាក់​​​ទី៨ គឺយុវតី ឌឿន យៀងលីង បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ នាងចូលបង្រៀន​​ភាសាអង់​​គ្លេ​​ស​​​​ស្ម័គ្រចិត្តនេះ​​អ​ស់​​​រយៈពេលជិតកន្លះឆ្នាំមកហើយ ដោយទទួលខុសត្រូវបង្រៀន​​សិស្សសរុប​​ប្រ​​មាណជា​​ង​​២០​​នា​ក់​​​។​

យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៃសមាគម«ទុកចិត្ត» ឈរជុំគ្នានៅស្នាក់ការរបស់សមាគម ក្នុងស្រុកឈូក ខេត្តកំពត ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៃសមាគម«ទុកចិត្ត» ឈរជុំគ្នានៅស្នាក់ការរបស់សមាគម ក្នុងស្រុកឈូក ខេត្តកំពត ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ (ប៉ា តុងចិន)

យុវតីដដែលបានរៀបរាប់ថា ការសម្រេចចិត្តចូល​​បង្រៀនជាគ្រូស្ម័​​គ្រ​​ចិត្ត​​នេះ​ ក្នុងគោលបំ​​ណង​​ច​ង់​​ចែករំលែកចំណេះដឹងដែលខ្លួនបានរៀនពីសាលា ក្នុងនាមជាសិស្សច្បង មកឱ្យក្មេងៗ​ក្នុង​​ស​​ហ​​គ​​​​ម​​ន៍​​បានចេះដឹងផ្នែកភាសាអង់គ្លេសនេះដែរ​ ស្របពេលដែលសាលាប​​ង្រៀនភាសាអង់​​គ្លេស​​​នៅ​​ឆ្ងា​​យ ​​ដែលកុមារតូចៗទាំងនោះមិនទាន់មានឱកាសរៀននៅឡើយ។

កញ្ញាបន្តថា៖ «ខ្ញុំចង់ឃើញពួកគាត់ចេះពាក្យភាសាអង់គ្លេសហ្នឹងតាំងពីតូចទៅ ពីព្រោះអីកាលពីខ្ញុំ ខ្ញុំ​​ត់​​​ចេះ​​ភាសាអង់គ្លេសដូចពួកគាត់អ៊ីចឹងទេ។ កាលខ្ញុំនៅតូច ខ្ញុំចង់រៀន ប៉ុន្តែអត់ដឹងរៀន​​​នៅ​​សា​​លា​​​ណា»។

យុវតីដដែលបានលើកឡើងដែរថា ការបង្រៀនដោយស្ម័គ្រចិត្តនេះក៏មាន​​គោលបំណងចង់ឃើញ​​កុ​​មារ​​តូច​ៗ​​ក្នុង​​មូលដ្ឋានរបស់នាងមានអនាគតល្អ ពោលគឺរៀនបានជ្រៅជ្រះ និងបានការងារ​​ធ្វើ​​ស​ម​​រម្យ ជាពិសេសចូលរួមជួយការងារសង្គមដូចនាងដែរ។

កញ្ញាបន្តថា៖ «ខ្ញុំចង់ឃើញអនាគតពួកគាត់ភ្លឺស្វាងទៅមុខទៅ ហើយឱ្យគាត់ចេះ​​ជួ​​​​​​សង្គមបាន ហើយចង់ឱ្យពួកគាត់បន្តតំណែងពីពួកខ្ញុំដែលជាគ្រូស្ម័គ្រចិត្ត»។

ស្រដៀងគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត ដែលសព្វថ្ងៃរៀននៅថ្នាក់ទី១០ គឺយុវតី សាត លី​​​​ហ្សា បានឱ្យដឹងថា ការសម្រេចចិត្តធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនេះ គឺដើម្បី​​ចែករំ​​លែ​​ក​​​ចំ​​ណេះ​​ដឹង​​ដែលខ្លួនចេះទាំងប៉ុន្មានឱ្យប្អូនៗ ទោះបីជានាងដឹងថាខ្លួនពុំទាន់ចេះដឹងជ្រៅជ្រះក្ដី។

ក្រៅពីចង់ចែករំលែកចំណេះដឹង គ្រូបង្រៀនស្ម័គ្រចិត្តវ័យ១៦ឆ្នាំរូបនេះ បន្តថា គោលបំណ​ងធំ​​មួ​យ​ទៀត គឺចង់បង្ហាញជាគំរូដល់យុវ​​ជនផ្សេងៗទៀតឱ្យចូលរួមការងារស្ម័គ្រចិត្តដូចនាងដែរ ព្រោះ​​​​​​​យុ​​វតីរូបនេះចាត់ទុកថា ការចែករំលែកចំណេះដឹង គឺជាកត្តាសំខាន់ដែលជំរុញ​​ឱ្យមាន​​ការអភិវឌ្ឍ​​​​ស​​ហ​គ​​មន៍ និងប្រទេសជាតិ។

កញ្ញាបន្តថា៖ «ខ្ញុំចង់ឱ្យយុវជនទូទៅធ្វើជាគ្រូស្ម័គ្រចិត្តដូចខ្ញុំ ឬក៏ទោះបីជាមិនបាន​​ធ្វើជាគ្រូស្ម័​​គ្រ​​ចិត្ត ប៉ុន្តែចង់ឱ្យពួកគាត់ជួយចែករំលែក​​នូវចំណេះដឹងដែល​​​គាត់មានខ្លះៗហ្នឹងឱ្យទៅប្អូន​​ៗដែល​​គា​​ត់​​អត់ចេះអី»។

មិនខុសគ្នាទេ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត វ័យ១៥ឆ្នាំ គឺយុវជន ឆិល ពុទ្ធិវិសាល ដែលកំពុង​​ប​​ង្រៀ​​​ន​​ផ្នែកភា​​សា​អង់គ្លេស និង​កុំព្យូទ័រ បានចាត់ទុកថា ការស្ម័គ្រចិត្ត​​បង្រៀននេះមិនត្រឹម​​តែជួយ​​ដល់​​​​ក្មេ​​ង​​ៗក្នុ​ងមូ​​​ល​ដ្ឋាន​​ទេ ប៉ុន្តែក៏ជាការដុះខាត់សមត្ថភាព និងក្រេបយកបទពិសោធបង្រៀន ព្រោះ​​​​រូប​គេ​​ចង់ក្លាយ​​ជា​​គ្រូ​​ប​​ង្រៀនម្នាក់នៅពេលធំឡើង។

លោកបន្តថា៖ «ការបង្រៀនក្មេងៗហ្នឹង គឺជាបទពិសោធមួយ ដែលថ្ងៃអនាគ​​តខ្ញុំ​​​​ង់​​ធ្វើ​​ជា​​គ្រូប​​ង្រៀ»។

គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលត្រូវគាំទ្រ​​គំនិតផ្តួច​ផ្តើម​​របស់ក្រុមយុវជនស្ម័គ្រចិត្តមូលដ្ឋាន ឬអង្គការដែលពាក់ព័ន្ធនឹងការងារស្ម័គ្រចិត្ត ដោយត្រូវ​​ឱ្យ​​ត​ម្លៃ និងផ្តល់រង្វាន់លើកទឹកចិត្តចំពោះយុវជនដែលបំពេញការងារស្ម័គ្រចិត្ត។ ជាពិសេ​ស គឺត្រូវ​​ប​​ង្កើ​ត​​យន្តការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល អង្គ​​កា​​រជាតិ-អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយអ្នកស្ម័គ្រចិត្ត។

ស្ថាបនិកសមាគម«ទុកចិត្ត» លោក ផាន់ ណារ័ត្ន បានបញ្ជាក់ថា ការស្ម័គ្រចិត្តបង្រៀន​​របស់​​យុ​វ​​ជន​​ក្នុងសមាគមរបស់លោក មិនត្រឹមតែបានជួយ​​បណ្តុះបណ្តាលកុមារ​​តូចៗក្នុងមូល​​ដ្ឋានប៉ុ​​ណ្ណោះ​​ទេ វាក៏បានផ្តល់អត្ថប្រយោជន៍ដល់ពួកគេផងដែរ។ ជាក់ស្តែង លោកថា ពួកគេក៏នឹង​​ងាយ​​រក​បានកា​​រ​​ងា​​​​រធ្វើ នៅពេលដែលទៅបន្តការសិក្សានៅរាជធានីភ្នំពេញ ក្រោយទទួល​​បានលិខិត​​បញ្ជាក់​​ពី​​​កា​រ​​ងា​រស្ម័គ្រចិត្ត ដូចអ្នកស្ម័គ្រចិត្តជំនាន់មុនៗ។

លោកបន្តថា៖ «បានជាសម្បូរអ្នកស្ម័គ្រចិត្ត ខ្ញុំគិតថាឃើញអត្ថប្រយោជន៍ដែរ ដោយសារអ្នក​​ស្ម័គ្រ​​ចិត្ត​​ជំនាន់មុន អ្នកដែលថ្នាក់ទី១១ ឬថ្នាក់ទី១២ គាត់ស្ម័គ្រចិត្តហ្នឹងឯង […] គាត់ទៅរៀននៅភ្នំពេញ ឆ្នាំ​​ទី១ ឬឆ្នាំទី២ គាត់ត្រូវការការងារធ្វើ! ដល់ពេលគាត់ទៅរកការងារធ្វើ គាត់ត្រូវការ Recommend​​a​​t​​ion ​​[ក្រដាសបញ្ជាក់ពីសមាគម] អ៊ីចឹងទៅ ខ្ញុំធ្វើឱ្យគាត់ ហើយគាត់យកទៅងាយនឹងបានការ​​ងារ​​»​។

ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក​ សិរី ជំនះ ចាត់ទុកថា ការងា​​រស្ម័​​គ្រ​​ចិត្ត គឺ​​ជាការងារដែ​​លមាន​​តម្លៃ​​មិន​​អាចកាត់ថ្លៃបាន ព្រោះជាឱកាសក្នុងការរៀនសូត្រ និងជាការ​​ប​​ណ្តុះ​​សាមគ្គីភាពផងដែរ។ លោកក៏​​បាន​ជំរុញឱ្យយុវជនបង្កើនការចូលរួមការងារស្ម័គ្រចិត្ត ខណៈ​​លោ​​​​កថា ការងារនេះមិនត្រឹមតែជួយប​​ង្កើននូវសាមគ្គីភាពប៉ុណ្ណោះទេ កត្តានេះ លោកចាត់ទុកថា អ្នកស្ម័​​គ្រ​​ចិត្ត គឺ​​ជាកាតាលីករយ៉ា​​ងសំ​​ខាន់​​ក្នុង​ការរួមចំណែកជួយអភិវឌ្ឍនៅសហគមន៍ និងសង្គមជា​​តិ​ទាំងមូល។

លោកបន្តថា៖ «អ្នកស្ម័គ្រចិត្តជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខ ដែលពុំអាចខ្វះខាតបានឡើយនៅក្នុងសង្គមជាតិនីមួយៗ»។

ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ចាត់​​ទុក​​ថា​​ សកម្មភាពបង្រៀនស្ម័គ្រចិត្តរបស់យុវជននេះ គឺជាគំរូដ៏ល្អ​​មួយ​​សម្រាប់យុ​​វជន​ផ្សេង​​ទៀ​ត។ លោកបន្ថែមថា សកម្មភាពទាំងនោះក៏គួ​​រតែត្រូវបានលើក​​ទឹកចិត្តពីសំ​​ណាក់អាណា​​ព្យា​​បា​​ល អា​​ជ្ញា​​​ធរមូលដ្ឋាន និងរដ្ឋាភិបាល តាមរយៈការផ្តល់កម្លាំងចិត្ត និងសម្ភារប្រើ​​ប្រាស់​​ចាំបាច់​ផ្សេ​ងៗ ចៀ​​សវាងការរំខានឬរារាំងដល់សកម្មភាពរបស់ពួកគេ ក្រោមហេតុផលនយោបាយ ឬហេតុផ​​ល​​​​ផ្សេងទៀត។

លោកបន្តថា៖ «ត្រូវតែមានការលើកទឹកចិត្តពីអាណាព្យាបាល ពីអាជ្ញាធរ ពីរដ្ឋាភិបាល សម្រា​​ប់កា​​រផ្តួ​​​​​​​​ចផ្តើម​​បែបហ្នឹង។ ជាមួយគ្នានោះទៀតសោត ក៏គួរតែមានការគាំទ្រដល់ពួកគាត់ដែរ។ គាំទ្រទាំង​​ខា​​​​​​ផ្នែ​​​​កស្មារតី ទាំងមធ្យោបាយផ្សេងៗ ដែលគាត់អាចបន្តហើយពង្រឹងសមត្ថ​​ភាពពួកគា​​ត់តទៅ​​មុខ​​ថែ​​មទៀត»។

ងាកមកក្រុមយុវជនដែលជាគ្រូស្ម័គ្រចិត្ត នៃសមាគម«ទុកចិត្ត»វិញ ពួកគេ​​បានប្តេជ្ញាបន្តសកម្ម​​ភា​​ព​​​​​ការងា​​ររ​​ប​​ស់​​​ពួកគេឱ្យកាន់តែបានច្រើនថែមទៀត ដើម្បីរួមចំណែកជួយកុមារក្នុងមូលដ្ឋាន រួមនឹង​​ស​ង្គម​​​​​​ជាតិ​​ទាំង​មូល។ ជាក់ស្តែង យុវតី ឌឹម សុខណា វ័យ១៦ឆ្នាំ ដែល​​ជាគ្រូស្ម័គ្រ​​ចិត្តម្នាក់ អស់​​រ​​យៈ​​​​ពេ​ល៣ឆ្នាំមកហើយ នៅ​​ក្នុង​​សមាគមនេះបានប្តេជ្ញាចិត្តក្នុងការជួយ​​សហគមន៍​​របស់​​ខ្លួន​​ឱ្យ​​អ​​ស់​​លទ្ធភាពដែលខ្លួន​អាច​​ធ្វើ​​​​​បាន។

កញ្ញាបន្តថា៖ «ខ្ញុំប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឱ្យបានលើសជាងនេះ ហើយខ្ញុំនឹងធ្វើ​​អ្វី​​ដែ​​​​​លខ្ញុំ​​អា​​​​​​ធ្វើបាន ដើម្បីឱ្យភូមិឃុំរបស់ខ្ញុំ ក៏ដូចជាប្រទេសជាតិមួយនេះមានការរីកចម្រើន»​៕