គ​ណ​បក្ស​ប្រជា​ធិបតេ​យ្យមូល​ដ្ឋាននឹង​ធ្វើយុទ្ធ​នា​កា​ររ​ក​សំឡេងឆ្នោ​តថ្ងៃ​ដំ​បូង​ ​ចំខួ​ប៧​ឆ្នាំនៃការ​ស្លាប់​លោក​បណ្ឌិ​ត កែម​ ឡី ដើម្បី​ភ្ជាប់ការរ​ម្លឹកវិញ្ញាណក្ខន្ធដល់អ្នកស្រាវជ្រាវសង្គមដ៏​ល្បីឈ្មោះរូបនេះ ខ​ណៈគណបក្ស​ដទៃ​ទៀត​ធ្វើយុ​ទ្ធនាការ​ទ្រង់ទ្រាយ​ធំថ្ងៃ​ដំបូ​ងនៅ​ថ្ងៃសៅ​រ៍នេះ​ ​តាម​ប្រតិ​ទិន​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។

 អ្ន​កនាំពា​ក្យ​គណ​បក្សនេះ​គឺ លោ​ក សេក ​សុខា និយាយ​នៅថ្ងៃសៅរ៍នេះថា ​ថ្ងៃ​ទី១កក្កដា នៃយុទ្ធនាការរកសំឡេងឆ្នោត​ដំបូងនេះ គ​ណបក្សលោកមិនធ្វើយុទ្ធនាការទ្រង់ទ្រាយធំដូចគណបក្សមួយចំនួននោះទេ តែថានឹងធ្វើនៅថ្ងៃទី១០ខែកក្កដា ចំខួប​៧ឆ្នាំ​នៃ​ការ​ស្លាប់លោកបណ្ឌិត កែម ឡី វិញ។

លោកគូសបញ្ជាក់ថា យុទ្ធនាការថ្ងៃដំបូងនេះ ដើម្បីឃោសនាគោលនយោបាយផង និងរម្លឹកវិញ្ញាណក្ខន្ធជូនលោកបណ្ឌិត កែម ឡីផង ដែលគាត់ត្រូវបាន​ឃាតករបាញ់សម្លាប់កាល​ពីថ្ងៃទី១០ ខែ​កក្ក​ដា ឆ្នាំ​២០​១៦​។

លោ​កថា​៖«​យើងធ្វើនៅថ្ងៃទី១០ហ្នឹង ដោយ​សា​រ​ទី១​យើង​ច​ង់រ​ម្លឹកដល់​វិញ្ញាណ​ក្ខ​ន្ធរ​បស់​លោ​​ក​ប​ណ្ឌិតកែម ឡី​ ដោ​យសារ​គា​ត់ជាស្ថាបនិក​! គាត់ជា​អ្ន​កផ្តួច​ផ្តើម​ក្នុ​ងការប​ង្កើត​គ​ណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹង ច​ង់​យកពេលហ្នឹង ដើម្បីរម្លឹ​​​កវិ​ញ្ញា​ណក្ខ​ន្ត​គា​ត់ផ​​​ង ​​និង​ឃោ​​សនា​ផ​ង​»។​​

ចំណែក​អ​គ្គលេខាធិ​ការនៃអគ្គលេខា​ធិការដ្ឋា​នរាជបណ្ឌិត្យសភា​កម្ពុជារបស់រដ្ឋាភិបាល​ លោក ​យង់ ពៅ​​ និ​​យាយថា​ កា​រ​ភ្ជា​​ប់​ស​កម្មភា​ពនយោបាយ​ និង​ការស្លាប់រ​បស់លោកបណ្ឌិត កែម ឡី ​ជា​ការច​ង់បានប្រជាប្រិយភាព​ ដែលនៅសេសសល់ពីមនុស្សដែលបានស្លាប់។ លោ​ក​ថា ​សក​ម្មភា​ពនេះ​ មិ​ន​អាចទាក់ទា​ញប្រជាប្រិយភា​ព​​ពីប្រជា​ពល​រដ្ឋបាន​ទេ។

លោកថា៖«ចំពោះខ្ញុំៗមិនយល់ឃើញថាការដែលភ្ជាប់គ្នារវាងបណ្ឌិត កែម ឡី និងការចាប់ផ្តើមឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹងអាចទទួលបានប្រជាប្រិយភាពអ្វីបន្ថែមនោះទេ សំខាន់គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានគួរតែស្វែងរកប្រជាប្រិយភាពដោយខ្លួនឯង តាមរយៈកម្មវិធីនយោបាយ និងគោលនយោបាយរបស់ខ្លួនដែលធ្វើឱ្យ​ត្រូវនឹងស្ថានភាពសេដ្ឋកិច្ច សង្គមកម្ពុជាបច្ចុប្បន្នបានល្អជាង»។

 លោកបណ្ឌិត កែម ឡី ដែលគេដឹង​​ថា​ ​​​​​ជាអ្ន​​ក​ផ្តួលផ្តើម​​​​​គំនិតបង្កើត​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា​ន ​​​និងជាអ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និងជាអ្នកវិភាគ​នយោបាយ​​ដ៏​មាន​ប្រជាប្រិយភាពមួយរូប ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់កាលពីថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១​៦ នៅ​ស្ដារម៉ា​ត (S​ta​r ​Mart) ​ក្នុ​ង​ស្ថានីយ​​​ប្រេង​ឥន្ធ​នៈ​កាល់​តិច (Caltex)ជាប់ស្តុបបូកគោ ក្នុង​រាជធានីភ្នំពេញ​​។

​ សំណុំរឿ​ង​ឃា​តកម្មដ៏សម្រូងចម្រាស​នេះ ​តុលាការបាន​​ផ្តន្ទា​ទោស​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ​ ជួប សម្លាប់  ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃកើតហេតុ។

ប៉ុន្តែ អ្នកតាមដាន​សង្គម និងក្រុ​មគ្រួ​សារ​លោក កែម ឡី ចា​ត់ទុ​ក​​ខ្មាន់កាំភ្លើងដែលតុលាការផ្តន្ទាទោសនោះមិនមែនជាជនដៃដល់ពិតទេ និងទាមទារឱ្យរដ្ឋាភិបាលបន្តវែកមុខឃាតករពិតនិងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស ដើម្បីលុបបំបាត់វប្បធម៌នីទណ្ឌភាពនៅកម្ពុជា។ ​

​​ការបោះ​​ឆ្នោតជ្រើសតាំងតំ​ណាងរាស្ត្រនីតិ​កាលទី​​៧នេះ​ មានគណ​បក្សចំ​នួន១៨ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមយកតំណែងរដ្ឋសភា ក្នុង​នោះមា​នគណប​ក្សប្រជា​ជនកម្ពុ​ជា​ គណ​ប​ក្សហ្វ៊ុ​នស៊ិ​នប៉ិច ​គណបក្សខ្មែររួបរួមជាតិ ​និង​​គណប​ក្ស​ប្រ​ជាធិប​តេយ្យ​មូល​ដ្ឋានជាដើម។​

​​បើតា​ម​ គ.ជ​.ប.​ ​យុទ្ធនាកា​រ​ឃោសនា​រក​សំឡេ​ងឆ្នោ​ត ស​ម្រា​ប់អា​ណត្តិ​ថ្មី​នេះ គណបក្សទាំងអស់​​មានពេ​ល ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតចាប់ពីថ្ងៃទី១ដល់​ថ្ងៃ​ទី២១ខែកក្កដា​ ឆ្នាំ២០២៣ ខណៈការបោះឆ្នោត​នឹងត្រូវរៀប​ចំឡើងនៅថ្ងៃអាទិត្យ ទី​​២៣ ខែកក្ក​ដា ឆ្នាំ២០២៣ ៕