អ្ន​កឃ្លាំ​មើលប​ង្ហា​ញ​ការ​យល់ឃើញថា ​​​​​​ប្រ​ទេ​​​ស​​​ញាំញី​​​​​ដោ​​​យគ្រឿង​​ស្រ​​​​វឹ​​ងងា​យនឹង​​រ​​អិ​​​លធ្លាក់​​​​ក្នុងវិ​​ប​ត្តិគ្រឿ​​ងញៀនបង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម ការអ​ភិវឌ្ឍ និងបញ្ហាជាច្រើនទៀត បើមិនពង្រឹ​ងប្រ​​​ព័ន្ធ​អភិបា​លកិ​​​​ច្ចល្អ​។

កា​​លពីសប្តាហ៍មុន​ ស្ថាប័ន​អន្ត​រជាតិW​is​evote​r​បា​នចេ​ញរ​បាយការណ៍​​ស្រា​វជ្រាវមួយ​រកឃើញថា ​ប្រ​ទេ​ស​កម្ពុជាជាប់លេខរៀងទី៣ ក្នុងចំណោម១០ប្រទេសនៃសមាជិកអាស៊ាន​ ជាប្រ​ទេស​​មា​ន​ប្រ​​ជាព​ល​រ​​ដ្ឋ​​​​​ច្រើន​​សេ​ព​​​គ្រឿ​​ង​ស្រ​​វឹ​ង ​។

​តា​មការស្រា​វជ្រាវនោះ ប្រទេស​ឡាវឈរ​​នៅ​លេខរៀងទី១ វៀតណាម​នៅលេខ​រៀងទី២ ​និង​​កម្ពុជានៅ​លេខ​រៀងទី៣​។

ប្រ​ធានមជ្ឈ​មណ្ឌ​លប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍ​ន៍និងសន្តិភា​ព លោក​ យង់ គិ​មអេង ​និ​យា​យ​ថា ​កម្ពុ​ជាពិ​តជាមា​នព​ល​រដ្ឋ​ស្ទើ​រគ្រ​ប់វ័​យផឹ​កគ្រឿង​ស្រ​វឹង​ច្រើ​នដូចការសិក្សានោះមែន ​។

លោក​​បន្តថា ​មូលហេតុ​ចម្បង ម​កពីកម្ពុជា​គ្មានច្បា​​ប់គ្រប់គ្រងគ្រឿងស្រ​វឹង ខ្វះវិធា​នទប់ស្កាត់​ ដូចជាការកំណត់អា​យុអ្នកប្រើប្រាស់គ្រឿងស្រវឹង​ រួម​ទាំង​វិធានទប់ស្កា​​ត់ការផ្សព្វផ្សាយពា​ណិជ្ជកម្ម លើទីផ្សារប្រកួតប្រជែង តាមបែបលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងជាដើម ។

​​លោកកត់សម្គាល់​ថា​ ប្រទេ​ស​​មា​ន​ប្រជាពល​រដ្ឋជោក​ជាំជាមួយ​គ្រឿ​​ងស្រវឹង ងាយនឹងធ្លាក់ទៅក្នុងបញ្ហាគ្រឿ​ងញៀន ដែលថា ជាប្រភពបង្កអសន្តិសុខសង្គម  ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រោះថ្នាក់ច​រាចរណ៍​ ហិង្សាក្នុងគ្រួសារ និងបញ្ហាមួយចំនួនទៀត ។

លោកថា៖«កាលណាយុវជនប្រើប្រាស់គ្រឿងស្រវឹងច្រើន គឺជាច្រកស្ពានឈានទៅរកការប្រើប្រាស់គ្រឿងញៀន។វាប៉ះពាល់ទៅដល់ខ្លួនគាត់ហ្នឹង ហើយក៏ប៉ះពាល់ទៅដល់សង្គមដូចជារឿងហិង្សា គ្រោះថ្នាក់ចរាចរណ៍ រឿងបងតូចបងធំ អាហ្នឹងវាប៉ះពាល់ដល់សង្គម វាប៉ះពាល់ដល់ការអភិវឌ្ឍដែរ»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​លោកបណ្ឌិត ប៉ា ច័ន្ទរឿន ​ប​ង្ហាញក្តីបារ​ម្ភចំ​ពោះការកើនឡើងនៃ​បញ្ហានេះ ខណៈលោក​សង្កេតឃើញថា ក្រុម​ហ៊ុនផលិតគ្រឿងស្រវឹ​ងនៅក​ម្ពុជា​ចេះតែកើនឡើ​ងជាបន្ត​បន្ទា​ប់។​

លោក ច័ន្ទរឿន និ​យាយ​​ថា ប្រទេស​​ជោកជាំ​ដោយ​គ្រឿងស្រ​វឹ​ងការ​វិវត្តនៃស​តិប​ញ្ញា​រប​ស់ពល​រដ្ឋ​នឹង​កា​ន់តែ​ធ្លាក់ចុះ​ ហើយសុខភាពផ្លូវចិ​ត្ត និងផ្លូវ​កាយនឹងកាន់តែ​រងផលប៉ះពាល់​ ដែលក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់គ្រួសារ និងសង្គ​ម។

លោកថា៖«នៅពេលដែលសង្គមមួយសម្បូរប្រជាពលរដ្ឋសេពគ្រឿងស្រវឹង មិនយូរមិនឆាប់គឺប្រជាពលរដ្ឋទាំងអស់នឹងកើតជំងឺ ហើយពេលណាដែលកើតជំងឺទៅវាក្លាយជាបន្ទុកសម្រាប់គ្រួសារ។ ហើយបន្ទាប់ពីជាបន្ទុកគ្រួសារ វានឹងក្លាយជាបន្ទុកសម្រាប់សង្គមផងដែរ»។

អ្នកឃ្លាំមើលបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនមានយន្តការដោះស្រាយបញ្ហាគ្រឿងស្រវឹងនេះទាន់ពេលវេលាទេ បញ្ហាជាច្រើនទៀតរួមទាំងគ្រឿងញៀន នឹងបង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម កាន់តែខ្លាំងឡើងៗពិបាកទប់ស្កាត់។

 ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​របស់រដ្ឋាភិបាល លោកវេជ្ជបណ្ឌិត នុត សម្បត្តិ និយាយថា សង្គមមួយដែលញាំញីដោយគ្រឿងស្រវឹង នឹងបង្កឱ្យមានអំពើហិង្សាកើតឡើងច្រើន​ បាត់បង់ទ្រព្យសម្បត្តិ និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គមទាំងមូល។

លោកថា៖«វាធ្វើឱ្យខូចវិន័យ ខូចសណ្តាប់ធ្នាប់សង្គម បាត់បង់ភាពថ្លៃថ្នូរក្នុងសង្គម។ អ៊ឹចឹងបានន័យថាស្រាបង្កផលប៉ះពាល់ដល់ខ្លួនឯង ដល់សង្គមគ្រួសារ ដល់សង្គមជាតិ»។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា តាមរយៈការសិក្សាផ្ទាល់របស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង  អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាចយចុះ៣០ភាគរយ ដែលថាការធ្លាក់ចុះនេះភាគច្រើនក្នុងស្រទាប់យុវជន។

លោកថា៖«ខ្ញុំមិនដឹងគេកំណត់ថ្នាក់របៀបម៉េច! មិនដឹងគេរករបៀបម៉េច! ប៉ុន្តែចំពោះកម្ពុជារដ្ឋាភិបាលបានឃើញការប្រើប្រាស់ធ្លាក់ចុះ ៣០ភាគរយ[]នៅក្នុងចំណោមថយចុះ ៣០ភាគរយ ភាគច្រើនជាយុវជន។ យុវជនឥឡូវមិនស្ថិតនៅក្នុងទិសដៅអ្នកផលិតគ្រឿងស្រវឹង ឬអ្នកនាំគ្រឿងស្រវឹងយកមកលក់ទេ»។

យ៉ាងណាលោកថា រដ្ឋាភិបាលអាណត្តិទី៧ កើតក្រោយការបោះឆ្នោត នឹងគិតគូធ្វើច្បាប់គ្រប់គ្រង គ្រឿងស្រវឹង ដើម្បីទប់ស្កាត់ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹងនេះ។

សេចក្ដី​ព្រាងច្បាប់ «ស្តីពី​​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង» ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា រួចរាល់អំឡុងឆ្នាំ២០១៥ ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​ដើម្បី​គ្រប់​គ្រង​គ្រឿង​ស្រវឹង។បន្ទាប់មកសេចក្តីព្រាងនោះ ក៏បានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យដែរ មុនបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត និងប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្នុងកិច្ចប្រជុំសួរដេញដោលមួយ កាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០១៩ថា សេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបានដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណីអាហារតាមការស្នើសុំរបស់ ក្រសួងពាណិជ្ជកម្ម។នេះបើតាមការបញ្ជាក់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់លោក ពេជ្រ ស្រស់ នាពេលនោះ។

យ៉ាងណាក៏ដោយចុះ លោក​ យង់ គិមអេង ផ្តល់ជាយោបល់ថា ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង ដែលជាដើមចមជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន បង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម រដ្ឋាភិបាលត្រូវមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ទប់ស្កាត់មន្ត្រីខិលខូចនៅពីក្រោយការអនុវត្តច្បាប់ និងទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មដែលនាំទៅដល់ការលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹង។

លោកថា៖«កត្តាដែលមានប្រសិទ្ធភាព គឺធ្វើច្បាប់! ហើយច្បាប់ហ្នឹងត្រូវតែមានការតំឡើងពន្ធអាករ​ ទី១។ ហើយទី២ គឺហាមការផ្សាយពាណិជ្ជកម្ម ទាំងតាមអនឡាយ ទាំងតាមទូរទស្សន៍ ទាំងតាមផ្ទាំងប៉ាណូ ហើយទី៣ គឺត្រូវតែហាមការលក់ដូ និងទី៤​ គឺការកំណត់អាយុប្រើប្រាស់គ្រឿងស្រវឹង»។

របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលចរិតជាដើម។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើ​កទិ​សដៅសម្រាប់ឆ្នាំ២​០​២​៣ កាលពីចុងមិនា ឆ្នាំ២០២៣  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់គូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោ​​យនេះ កម្ពុជារងគ្រោះពីការជួញដូរគ្រឿងញៀន។

លោកបានលើកឡើងថា បទល្មើសគ្រឿងញៀននៅតែអាចឆ្លងចូល«កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងករណី​រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រទេស»ខណៈប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន រាយការណ៍ថា ឆ្នាំ២០២២ បទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចរឹបអូសបានជាង១៤តោន ស្មើនឹង៣១៨ភាគរយ ធ្រៀបឆ្នាំកន្លងទៅ «ជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ»។

ដោយឡែកចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅឆ្នាំ២០២២លោកថា មានជាង២ម៉ឺននាក់(២២២១៣) កើនឡើងជិត៦ពាន់នាក់(៥,៩៤៩) បើប្រៀបធៀបនឹងឆ្នាំ២០២១ ។ ​