គ​ណៈកម្មា​​ធិ​ការជា​តិរៀបចំ​ការបោះឆ្នោ​ត(គ.ជ.ប.)​​​​វាយតម្លៃ​ថាយុ​ទ្ធនាការ​​រកសំឡេ​ងឆ្នោ​តរ​យៈពេ​ល​​​២​១​ថ្ងៃសម្រាប់អា​ណត្តិ​​ទី​៧​ដែលបានបិទ​បញ្ចប់នៅថ្ងៃសុក្រនេះ​​​មាន​ភាពរ​លូន​​គ្មាន​ការ​​គំរាម​កំហែ​​ង​​​ណា​​​​មួ​យ​កើ​ត​ឡើង​គួ​​រ​ឱ្យ​កត់​សម្គា​ល់នោះ​ទេ។

​​ការអះ​អាងនេះ ​ក៏ចំ​​ពេលដៃ​គូប្រ​កួ​តដ៏មា​នសក្តានុ​ពល ​គឺលោក សម​ រង្ស៊ី​​  លោក កឹម ​​​សុខា និងគណប​ក្ស​​​ភ្លើងទៀន ត្រូវបានគេផាត់ចេញពីទីលានប្រកួត ក្រោមអំណាចតុលាការ ដែ​លការណ៍នេះ អ្នកឃ្លាំមើលគិតថា ​​គ​ណប​ក្ស​កាន់អំណា​​ច​នឹ​​ងឈ្នះឆ្នោ​ត ភ្លូ​កទឹក ភ្លូក​​ដី ​​តែឆន្ទៈដោះស្រាយបញ្ហាសង្គម មិនមានអ្វីប្រែប្រួលខ្លាំងទេបើធៀបនឹងអាណត្តិចាស់។

អ្នកនាំពាក្យ គ.ជ.ប.លោក ហង្ស ពុទ្ធា និយាយថា ២១ថ្ងៃកន្លងទៅនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត បាន​​ដំ​ណើ​​រការទៅដោយរ​លូន គ្មាន​ការគំរាមកំ​ហែងកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ។

លោកថា៖«២១ថ្ងៃនៃការឃោសនាបោះឆ្នោត ទាំងការគាំទ្រគណបក្សនយោបាយចំពោះប្រជាពលរដ្ឋបានប្រ​​ព្រឹត្តិទៅដោយរលូន គ្មានអំពើហឹង្សា គំរាមកំហែង បង្ខិតបង្ខំ ឬក៏ទិញសន្លឹកឆ្នោតនោះទេ។ ទាំងសុវត្តិភា​ព និងសណ្តាប់ធ្នាប់ទូទៅមានភាពល្អប្រសើរ»។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល៧នេះ គណទាំង១៨ មានពេល ២១ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា សម្រាប់ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនទៅកាន់ម្ចាស់ឆ្នោត ដើម្បីទាក់ទាញ់សំឡេងឆ្នោត ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅ​នៅថ្ងៃអា​​ទិត្យទី២៣ខែកក្កដា ឆ្នាំ២០២៣ ត្រូវនឹងចុងសប្តាហ៍នេះ។

លោក សម រង្ស៊ី និងលោក​ កឹម សុខា ធ្លាប់រួមគ្មាបង្កើតគណបក្សសង្គ្រោះជាតិចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ ដណ្តើមបានអាសនៈប្រហាក់ប្រហែលនឹងបក្សកាន់អំណាចទាំងអាសនៈក្នុងសភា និងឃុំ សង្កាត់ ដែលអាសនៈក្នុងស​​ភាបាន៥៥ ទល់បក្សកាន់អំណាច៦៨ និអានឃុំ សង្កាត់បាន៥០០៧ ទល់នឹង៦៥០៣។

 តែបច្ចុប្បន្ន មេបក្សជំទាស់ទាំងពីរ កំពុ​ងជាប់បណ្តឹ​ង នៅតុលាការ និងបិទផ្លូវធ្វើនយោបាយ តាមបណ្តឹងរ​ប​ស់បក្សកាន់អំណាច។

ដោយឡែកគណបក្សភ្លើងទៀន ដែលមានលោក សម រង្ស៊ី ជាអតីតស្ថាបនិក ក៏ត្រូវបានបិទខ្ទប់ពីទីលានប្រ​កួ​តនយបាយនាអាណត្តិថ្មីនេះដែរ ក្រោយពីបក្សនេះ ទទួលបានសំឡេងឆ្នោតគាំទ្រជាង១លាន៦សែនសំ​ឡេ​ង អំឡុងនៃការបោះ​ឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២។

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន លើកឡើងថា គណបក្សរបស់លោក មិនបានផ្តោតការយកចិត្តទុកដាក់ចំពោះការឃោសនានិងការបោះឆ្នោតនាពេលខាងមុខនេះទេ ដោយមើលឃើញថា ទិដ្ឋភាពនេះបក្សកាន់អំណាចនៅតែឈ្នះឆ្នោតដដែល។

 សម្រាប់​ លោក រ៉ុង ឈុន ភាពក្លាហានក្នុងការតាំងចិត្តដើម្បីដោះស្រាយបញ្ហាសង្គម ដែលបានអូសបន្លាយច្រើនឆ្នាំ ដូចជាបញ្ហាជម្លោះដីធ្លី អំពើពុករលួយ ការបំផ្លាញធនធានធម្មជា​តិ​ជា​ដើម សម្រាប់បក្សជាប់ឆ្នោតអា​ណត្តិថ្មី នូវតែជាមន្ទិល។

 លោកថា៖«យើងឃើញជាច្រើនអាណត្តិមកហើយ ហើយរឿងកើតឡើងដដែលៗ ប៉ុន្តែអ្នកដែលដឹកនាំហ្នឹ​ង​ដដែលៗ ហើយដំណោះស្រាយហ្នឹងក៏មិនមានដំណោះស្រាយដែរ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី និយាយថា ការឃោសនារកសំឡេងឆ្នោតអាណ​ត្តិទី​​នេះ មិនមានភាពអ៊ូអរនិងប្រកួតប្រជែងគ្នាច្រើនដូចអាណត្តិមុនៗនោះទេ ដោយថា មានតែគណបក្សកា​​ន់អំណាចប៉ុណ្ណោះដែលបានធ្វើយុទ្ធនាការយ៉ាងគគ្រឹកគគ្រេងអំឡុងពេលនេះ ក្នុងចំណោមគណបក្សចំនួន១៨ដែលចុះឈ្មោះចូលរួមប្រកួត។

 លោក សង្កេតឃើញថា បក្សក្រៅរដ្ឋាភិបាលចំនួន១៧ទៀត មិនសូវមានសកម្មភាពផ្សព្វផ្សាយពីគោលន​យោ​​​​បាយរបស់ខ្លួននោះទេ ពោលគឺត្រឹមតែសកម្មភាពតូចតាចប៉ុណ្ណោះ។

លោកថា៖«ការហែគណបក្សក្នុងពេល២១ថ្ងៃ[]មិនមានភាពគគ្រឹ​​​កគគ្រេងអីដូចដែលយើងបានឃើញពីឆ្នាំ​មុ​នៗដែលយើងមានការប្រកួតប្រជែង ដែលមានមនុស្សឈរតាមផ្លូវអបអរសាទរពីគណបក្សរៀងខ្លួននី​មួ​​យៗមាន។ ប៉ុន្តែលើកនេះដូចជាអត់មាន អ្នកហែហ្នឹងគាត់ហែតែគ្នាគាត់»។

លោ​កគិតថា លទ្ធផលបោះឆ្នោតក្រោយថ្ងៃ២៣កក្កដា មិនមានអ្វីត្រូវស​ង្ស័​យនោះទេ គណបក្សប្រជាជនក​ម្ពុ​ជានឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយសារតែគ្មានគូប្រជែងដែលមានសក្តានុពល​ ។

លោកថា៖«មកដល់ពេលនេះវាគ្មានអីដែលត្រូវយើងសង្ស័យទៀតទេ​ គឺអ្នកដែលឈ្នះឆ្នោតភ្លូកទឹកសភ្លូកដីគឺ​មានតែគណបក្សកាន់អំណាច[…]យើងដឹងហើយថានៅក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣នេះ គឺមិនមា​​ន​តួនាទីគណបក្សណាដែលមានឥទ្ធិលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបានទេ​ក្រោយពីគ​​ណ​បក្សភ្លើងទៀនត្រូវបានគេហាមមិនឱ្យចូលរួមបោះឆ្នោត»។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មី​ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ខែកក្ក​ដា​​​ឆ្នាំ២០២៣នេះ ដែលមានគណបក្សចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួន ក្នុងនោះមានគណបក្សប្រ​ជា​ជនកម្ពុជា គ​ណ​​​បក្សហ្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សខ្មែររួបរួមជាតិជាដើម។