ម​ន្ត្រីជំនាញ​រដ្ឋាភិបាល​​និ​យាយ​​ថា វិ​ស័យ​អច​លន​ទ្រ​ព្យនៅកម្ពុ​ជា នឹ​ងប​​ន្ត​​​ធ្លាក់ចុះ ហើយពលរដ្ឋជាអតិថជននឹងរងគ្រោះធ្ងន់ធ្ងរ​ បើរ​ដ្ឋាភិ​បា​លថ្មីអាណត្តិទី៧នេះ​​ មិ​នធ្វើ​​កំណែ​ទម្រង់ប្រព័ន្ធទីផ្សារទាន់ពេល ដោ​យសំអាងថា​​វិស័យនេះវា​​​បានហក់​ឡើងដ​​ល់​​​​​​កំ​​ពូ​ល​ជិ​ត៤ឆ្នាំទៅហើយ ដែល​ត្រូវធ្លាក់​ចុះវិញជាក​ត្តា​ស្វ័​យ​ប្រវត្តិ​ ។ ​

នា​យក​នៃវិ​ទ្យាស្ថានសិ​ក្សាចិន​និ​​ងជាអ្ន​ក​​ជំនាញសេដ្ឋ​កិច្ចនៃរាជបណ្ឌិតសភាកម្ពុជា​របស់​រដ្ឋាភិបាល​ លោក ​បណ្ឌិត​ គី សេរីវ​ឌ្ឍន៍ បាននិយាយ​នៅថ្ងៃ២​៨កក្កដានេះថា​ រដ្ឋាភិ​បាលអណត្តិទី​៧ មាន​តែ​វិស័យឧ​ស្សាហ៍កម្ម​ និ​ង​វិស័យសេដ្ឋកិ​ច្ច ដែលអា​ចជំរុញឱ្យ​សេដ្ឋកិច្ច​កម្ពុជាមានភាព​ល្អប្រសើរ​ ដោយឡែ​កវិស័យអច​​លនទ្រ​ព្យនឹ​ងត្រូ​វ​បន្ត​ធ្លា​ក់ចុះ ​​​ក្រោយហ​​ក់ឡើ​ងខ្ពស់​បំផុ​តនៅឆ្នាំ​២០១​៩។

​លោកថា៖«វិស័យអចលនទ្រព្យវិញ ខ្ញុំយល់ឃើញថាជាវិស័យមួយដែលកើនឡើងដល់កម្រិតទុំជោរហើយ ដូច្នេះវិស័យអចលនទ្រព្យមិនអាចជំរុញ និងអភិវឌ្ឍឱ្យបានរីកចម្រើនខ្លាំងដូចទៅនឹងឆ្នាំ២០១៩ទេ»។

លោកបន្តថា វិស័យនេះនៅល្អប្រសើរ ឬធ្លាក់ចុះខ្លាំង អាស្រ័យលើការការរៀបចំកំណែទម្រង់រចនាសម្ព័ន្ធទីផ្សារ ដែលតម្រូវឱ្យមានចូលរួមពីសំណាក់រដ្ឋាភិបាល វិស័យឯកជន ដើម្បីធ្វើយ៉ាងណាកុំឱ្យវិស័យនេះធ្លា​ក់ក្នុ​ងរណ្តៅធ្ងន់ធ្ងរ ។

លោកគូសបញ្ជាក់ថា ​ការធ្លា​ក់ចុះ​វិ​ស័យអ​ចលនទ្រព្យ​​​នឹង​ទាញទម្លាក់​​​វិ​ស័​​យផ្សេ​ង​ៗឱ្យធ្លា​ក់ដូចគ្នា ហើយថា ​​ពល​រដ្ឋនឹងក្លាយជាជនរ​ងគ្រោះធ្ងន់ធ្ងរ​នៅក្នុងវិស័យនេះ ក្នុងនា​ម​ជាអ​តិ​ថិជន​។

លោកថា៖«កាលណា​បើវិប​ត្តិនៃអ​ចលនទ្រ​ព្យធ្លាក់​កាន់តែធ្ងន់ធ្ងរ វានឹងឈានទៅវិបត្តិ(Dominos) ដួលបន្ត​គ្នា​ទាំងអស់ ហើយពេលនោះអ្នករងគ្រោះគឺប្រជាពលរដ្ឋ ដែលយកលុយទៅទិញដី ទិញបុរី ទិញអច​​ល​​នទ្រព្យនេះ»។

អនុប្រធានសភាពាណិជ្ជកម្ម និងជាអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា លោក តាន់ មុន្នីវណ្ណ ធ្លាប់បានលើ​ក​ឡើងនៅក្នុងវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា កាលពីខែមិថុនាកន្លងទៅថាការដែលអចលនទ្រព្យនៅកម្ពុជារងនូវបញ្ហាប្រឈមដោយសារតែកម្ពុជាបានអភិវឌ្ឍវិស័យនេះរហ័សពេក ដោ​យបា​ន​ផ្លាស់ប្តូរពីដីកសិកម្ម ឬដីផ្សេងទៀតទៅជាលំនៅឋាន ដោយមិនបានសិក្សាពីសក្តានុពលច្បាស់លាស់។

លោកថា៖«យើងConvert(បម្លែង)ដីហ្នឹងលឿនពេក។ Convert(បម្លែង)ដីពីដីកសិកម្ម ដីពាណិជ្ជកម្ម ដីលំនៅដ្ឋានហ្នឹងលឿន ដែលលំនៅដ្ឋានមិនទាន់លឿន(រីកដុះដាល)ដល់ថ្នាក់ហ្នឹងទេ»។

ដោយឡែក អគ្គនាយកនិ​យ័តករ​អា​ជីវកម្ម​អចលន​វ​ត្ថុ លោក ជូ វណ្ណៈ ធ្លាប់បានអះអាងដែរថា ដើម្បីចូលរួមដោះស្រាយនិងពង្រឹងការគ្រប់គ្រងវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរ ស្ថាប័នកំពុងរៀបចំច្បាប់ស្តីពីកា​រគ្រប់គ្រងវិស័យអចលនទ្រព្យ រួមទាំងបានរៀបចំកែសម្រូលបទបញ្ញត្តិផ្សេងៗ ដើម្បីគ្រប់គ្រងវិស័យនេះ។

 មួយវិញទៀត លោកថានឹងជំរុញការបណ្តុះបណ្តាលអាជ្ញាធរ និងភាគីក្រុមហ៊ុនស្វែងយល់ដឹង ថែមទាំងពង្រឹកការប្រមូលទិន្នន័យអចលនទ្រព្យនៅកម្ពុជាដែរ។

យ៉ាងណាបើតាមអ្នកជំនាញសេដ្ឋកិច្ច លោកគឺ សេរីវឌ្ឍន៍ ដើម្បីធានានូវការដោះស្រាយ និងទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងកាន់តែធ្ងន់ រដ្ឋភិបាលដែលមានអគ្គនាយកនិ​យ័តករ​អា​ជីវកម្ម​អលនវត្ថុ និងបញ្ចាំ ត្រូវតែធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធមានដូចជា ម្ចាស់បុរី ឬក្រុមហ៊ុន បានជួបគ្នាជាមួយអតិជន និងម្ចាស់ដីដែល​ក្រុ​មហ៊ុ​នបា​ន​ទិញ​ដើម្បីធ្វើជាដីឡូតិ៍។ ​លោ​កគូ​សប​ញ្ជាក់ថា ​កា​រធ្វើដូ​ច្នេះ​ជា​កាតាលីករជំរុញ​ឱ្យបញ្ហានេះ​ត្រូវ​បាន​ដោះ​ស្រាយដោយរ​លូន​។

ចំណែ​ក អ្នកឃ្លាំមើ​លសិទ្ធិមនុស្សលីកាដូ​ លោក អំ សំអា​ត បា​នលើកឡើងថា​ ដើម្បីឱ្យ​ប្រជាពលរ​ដ្ឋបាន​យល់ដឹង និង​​ចៀ​​ស​​វាង​បង្ក​ផល​ប៉ះពាល់សេ​ដ្ឋកិច្ច​ធ្ងន់ធ្ងរដល់ពួកគា​ត់ រដ្ឋាភិបាល​ថ្មីគួរ​តែពិនិត្យពិចារ​ណា និង​ពង្រឹងឱ្យ​បាននូវ​ការស​ម្រប​សម្រួល​រវាង​ភាគីពាក់​ព័ន្ធ ជាពិសេសគឺត្រូវធ្វើការផ្ស​​ព្វផ្សា​យឱ្យ​បានទូ​លំទូលា​យ។

លោក​ថា៖«ទាក់ទងនឹងវិស័យអចលនទ្រ​ព្យនេះយើងឃើ​ញថាព​លរដ្ឋមួយចំនួនមិនមានល​ទ្ធភាព​ក្នុងកា​រប​ង់បន្ត​ ហើ​យត្រូវបា​នក្រុមហ៊ុ​ន​រឹប​អូសអីជាដើម ដែលនោះជាវិបត្តិមួយដែលរដ្ឋាភិ​បាលថ្មីត្រូវទទួល​បន្ទុក​និងពិនិត្យមើលឱ្យបាន​ល្អប្រ​សើរដើ​ម្បីជួ​យធ្វើ​ការទប់ស្កាត់ និងការសម្របសម្រួ​ល​»។​

​លោកនា​យករដ្ឋម​ន្រ្តី ហ៊ុន ​សែន​ ​កាលពី​ដើម​ខែមិ​ថុ​នា ឆ្នាំ​២០​២៣ ​បានបញ្ជា​ផ្ទាល់មា​ត់​​ទៅ​ក្រសួ​ងពា​ក់ព័ន្ធ​​ឱ្យ​ពិ​​និ​ត្យ​មើ​ល​ករណី​​ក្រុមហ៊ុនអចលនទ្រព្យ​រឹបអូស​ផ្ទះពីអ្នកទិញ​ដែ​លខ្វះ​លទ្ធភា​ពបង់​ប្រាក់រំ​លោះ។

​វិធា​នរប​ស់ថ្នាក់​​ដឹកនាំ​ ​ចំពេ​លបណ្តា​ញ​ព័ត៌មា​​នក្នុងស្រុ​ក និងអ្នក​ប្រើប្រាស់បណ្តា​ញ​សង្គម បានចែករំលែក ករណីក្រុមហ៊ុនបុរីរឹប​អូសផ្ទះពីកូនបំណុលខ្វះលទ្ធភាពបង់ប្រា​​ក់​រំលោះតាមកិច្ចសន្យា ទិញ លក់។

បញ្ហានេះអ​គ្គនាយកនិ​យ័តករ​អា​ជីវកម្ម​អចលន​វ​ត្ថុ លោក ​ជូ វណ្ណៈ​ ឱ្យដឹងកាលពី​ថ្ងៃទី​២០​ខែកក្ក​ដា​ថា​ រយៈពេ​​លជា​ង១ខែ​​ក្រោ​យកា​​រអំពាវនា​វរបស់នាយ​ករដ្ឋមន្រ្តី ​មានប្រ​ជាព​លរដ្ឋ​ជាង៤​០០នាក់​ បា​នដា​ក់ពា​ក្យប​ណ្ដឹង ​ ក្រុមហ៊ុនសាងសង់បុរី ​​ដែ​លប្រើ​វិធានរឹបអូស​។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី០៩​ ខែមិថុនាឆ្នាំ២០២៣ ក៏​​បា​​នចេញបញ្ជាបន្ថែមទៀត ឱ្យម្ចាស់ក្រុមហ៊ុនសាងសង់បុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះពីអ្នកទិញដែ​ល ខ្វះលទ្ធភាពបង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ។

លោកក៏បាន​​ស្នើឱ្យក្រុម​ហ៊ុនដែ​​ល​​ជា​​​ប់​ពាក់ព័ន្ធ ផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញ និងប្រគល់ផ្ទះជូនពួកអ្នកទិ​ញ​​វិញ ប្រសិនបើការរឹបអូសនោះ ទើ​​ប​​នឹ​ងកើតឡើ​ងថ្មីៗ៕