សហជីពដែលទ្រទ្រង់សិទ្ធកម្មករនិយោជិត រកឃើញថាមានរោងចក្រកាត់ដេរសម្លៀក​​បំពាក់ស្ថិ​​ត​​នៅតា​​ប​​ណ្តោ​​​​យផ្លូវវេងស្រេង ត្រៀមបញ្ឈប់កម្មករជាង១០០នាក់ នៅខែសីហាខាងមុខនេះ ក្រោមហេតុផលថា​​មិ​ន​មានការបញ្ជាទិញ ខណៈកម្មករបង្ហាញការ​ព្រួយបា​រម្ភពីកង្វះការងា​រ​​ធ្វើបើរោងចក្រពិតជាត្រូវបាន​បញ្ឈប់​​ទៅ​​តាមផែនការពិតមែន។

អគ្គលេខាធិការរងរសហព័ន្ធសហជីពសេរីកម្មករ លោក វ៉ាន់ សេងលី បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀ​​ក​បំ​ពា​ក់ឈ្មោះ ខ្វាន់ទុម ខ្លូស៊ីង ខេមបូឌា លីមីតធីត ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងស​​ង្កា​​ត់​ចោមចៅ ខណ្ឌពោធន៍សែនជ័យ ត្រៀមបញ្ចប់កិច្ចសន្យាការងារកម្មករប្រមាណ១២៨នាក់ ដោយបា​នប្រា​​​​ប់ហេតុផលទៅតំណាងកម្មករថាមិនមានការបញ្ជាទិញពីក្រៅប្រទេសទៀត។

​លោកបន្តថា៖ «រោងចក្រខ្វាន់ទុមនឹងគឺគ្រោងនឹងបញ្ឈប់កម្មករមានចំនួន១២៨នាក់[…]ដោយសារតែគ្មា​​ន​​អ្នកបញ្ជាទិញ»។

បើតាមលោក វ៉ាន់ សេងលី ព័ត៌មានដែលទទួលបាននេះ គឺតំណាងសហជីពមូលដ្ឋានរបស់ បានជួបប្រ​​ជុំ​​គ្នា​​​​រួចហើយជាមួយភាគីក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។

ចំណែក កម្មការិនីឈ្មោះ ឱម ចិន្តា ជាឈ្មោះដែលអ្នកសារព័ត៌មានដាក់ឱ្យ បានប្រាប់ថា ក្រុមហ៊ុន​​បា​ន​​ប្រា​​ប់​​​តំណាងសហជីពប្រចាំរោងចក្រនេះថា នឹងបញ្ឈប់កម្មករនិយោជិតប្រមាណ១០០នាក់ ដោយមាន​​ក​​ម្ម​ក​​រកម្មការិនីដែលធ្វើការបានលទ្ធផលតិច និងអ្នកដែលមានវ័យចំណាស់ ហើយក្នុងនោះក៏អាច​​មា​ន​​តំ​​ណា​​​ង​​ស​​ហជីពក្នុងរោងចក្រនេះដែរ។

អ្នកស្រីបន្តថា៖ «ពួកគាត់គ្រាន់តែប្រាប់ខាងតំណាងឱ្យដឹងថា នឹងមានការបញ្ឈប់កម្មករប្រហែលជា១០០នាក់។ កម្មករដែលដេរមិនសូវបានចំនួនភាគរយទាប ហើយនិងកម្មករដែលគាត់ធ្វើការយូរឆ្នាំតែគាត់ចាស់ ហើយនិងមានប៉ះពាល់ដល់តំណាងដែរ»។

បើតាមអ្នកស្រី ចិន្តា ក្រុមហ៊ុនបានសន្យាថានឹងផ្តល់​​ឱ្យសំណងទៅកម្ម​​ករនិយោ​​ជិតស្រ​​ប​តា​​ម​ច្បាប់ដែរ ប៉ុ​ន្តែ​​​​មិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់ និងបែបបទនៃសំណងនេះនៅឡើយទេ។

ទោះជាក្រុមហ៊ុនប្តេជ្ញាថានឹងគោរពតាមកិច្ចសន្យាក្តី អ្នកស្រី និងកម្មករផ្សេងទៀតនៅតែមា​នការព្រួយបារ​​ម្ភ​​​ចំ​​​​ពោះការគ្មានការងារធ្វើដែរ ព្រោះបច្ចុប្បន្នមានរោងចក្រច្រើនកន្លែងហើយបានបិទទ្វារ និងបញ្ឈប់​ក​​ម្ម​​​​​​​ក​​​រ​​ន​យោ​​ជិ​​​​ត​ជាបន្តបន្ទាប់។

អ្នកស្រីបន្តថា៖ «មិនដឹងទៅរកការងារកន្លែងណាដែរឥឡូវ ព្រោះអីរោងចក្រឥឡូវមានការព្យួរ មានការបិទ មានការបញ្ឈបើកម្មករច្រើន។​ អ៊ឹចឹងពួកខ្ញុំព្រួយបារម្ភប៉ះពាល់រឿងអាហារហូបចុក​ ហើយនិងកូនរៀន​ បង់ធនាគារ ថ្លៃទឹកថ្លៃភ្លើង និយាយទៅចំណាយចាយប្រចាំថ្ងៃពិបាកខ្លាំង បើសិនជាអត់មានការងារធ្វើ»។

មិនខុសគ្នាទេ អ្នកស្រី អ៊ុន ស្រីនិច ដែលកំពុងបម្រើការនៅក្នុងរោងចក្រជាមួយគ្នាដែរ សម្តែងក្តី​​​បារម្ភ​​ខ្លា​​ច​​បា​​​​ត់បង់ការងារ ព្រោះបន្ទុកក្នុងការរកចំណូលគឺអ្នកស្រីជាអ្នកទទួលខុសត្រូវ គួបផ្សំនឹងការចំណាយខ្ពស់ ដូ​​ច​​ជាចំណីអាហារប្រចាំថ្ងៃ កូនរៀន និងផ្គត់ផ្គ​​​ង់​គ្រួ​​សា​រ រួមទាំង​​បង់​ធ​នា​​គារជាដើម។

អ្នកស្រី ស្រីនិច បានឱ្យដឹងថា រោងចក្រនេះក៏ធ្លាប់បានព្យួរការងារកម្មកររយៈពេលខ្លីប្រមាណ៤​​ដ​ង​​រួចមក​​ហើ​​យដោយសារតែមិនមានការបញ្ជាទិញ។

អ្នកស្រីបន្តថា៖ «ងាកព្យួរ ងាកបញ្ឈប់ ពេលខ្លះទៅរើសចូលបានតែមួយខែបញ្ឈប់ ឬក៏ព្យួរអ៊ឹចឹងទៅ ដល់ពេលអ៊ឹចឹងវាពិបាក»។

បើតាមអ្នកស្រី អ៊ុន ស្រីនិច នៅអំឡុងពេលរោងចក្រព្យូរការងារ ពួកគេក៏ទទួលបានប្រាក់ឧបត្ថម្ភក៍ខ្លះដែរ គឺ​​ទទួលបានពីភាគីរោងចក្រ ៣០ ដុល្លារ និងពីក្រសួងការងារចំនួន ៣០ដុល្លារ។ប៉ុន្តែថវិកានេះ នៅតែមិន​​ទា​​ន់​​អាចដោះស្រាយបញ្ហាប្រឈមបានដែរ ព្រោះតម្រូវការចំណាយបច្ចុប្បន្ននេះ ចេះតែកើន​​ឡើងមិន​​ឈប់​ឈ​រ​។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីលោក ហេង សួរ អ្នកនាំពាក្យក្រ​​សួ​​ងការងារ និងលោក វង្ស៊ី វិស្សិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចបានភ្លាមៗទេ ដោយសារទូរស័ព្ទ​​ចូលជា​​ច្រើ​​នដង តែពុំមានអ្នកទទួល។

ចំណែក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បដិសេធក្នុងការ​​អត្ថាធិប្បា​​យល​​ម្អិតអំ​​ពី​​នី​​តិវិធីនៃ​​កា​រព្យូរកា​​​​រងារ ឬរោ​ងចក្រត្រូវបិទទ្វារ។ប៉ុន្តែលោកអះអាងដោយខ្លីថា ព័ត៌មានដែលលើ​​កឡើង​​ទាំ​​ង​​​នោះ លោកចាត់ទុកថា​វា​​គឺ​​​ជាពាក្យចចាមអារ៉ាម ហើយក៏មិនពាក់ព័​​ន្ធទៅនឹ​ងការបិទប្រ​​ព័ន្ធអនុគ្រោះ​​ពន្ធទូ​​ទៅ GSP និង E​​B​​A ដែរ។

បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅធ្លាប់បា​នអះអា​ង​ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយដោយសហភាពអឺរ៉ុបនេះ នឹងមិនប៉ះពា​​ល់​​សង្វាក់ផលិតកម្មនៅកម្ពុជាទេ ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះគឺចៀសមិនផុតពីការបាត់បង់ឡើយ នៅពេ​​ល​កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់​សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជា​នាំទំនិញជាង៥ ០​​០​០​​​មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនជាប់របាំងពន្ធគយ​។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុព​​ល​ភា​ព​​កា​លពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញនៅឡើយទេចាប់តាំងពីឆ្នាំ២០២១មក​។

ដោយឡែក សហភាពអឺរ៉ុបក៏បានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនចំនួន ២០ភាគរយពីកម្ពុជា ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រោយរកឃើញថារដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្ស បិទទ្វារប្រព័​​​ន្ធ​​ផ្ស​​​​ព្វ​​ផ្សាយ និងដកហូតសិ​ទ្ធិ​ន​​​យោបា​យរបស់មន្ត្រីបក្សប្រឆាំង។

សហភាពអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ បានអនុម័តលើសេចក្តីសម្រេច​​ចិត្តរបស់ខ្លួនថ្មីមួយ​​ទៀ​​​​​ត ដោយព្រមានដកប្រព័ន្ធអនុគ្រោះទាំងស្រុងចេញពីកម្ពុជា ប្រសិនបើការបោះឆ្នោតអាណត្តិទី៧នេះ រកឃើញថា ប្រ​​ជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែដុនដាប់។ការព្រមានលើកទី២នេះ នៅក្រោយពេ​លស​​​ហ​​​ភាពអឺរ៉ុប បា​​​​នដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះពីកម្ពុជា​​ម្តងរួច​​​មកហើយ។ក៏ប៉ុន្តែ​​ទី​​ផ្សា​រ​​​ខ្នា​តយ​ក្ស​​មួ​​​​យ​នេះ បានសន្យាថាខ្លួន​​នៅតែអាច​ផ្តល់ឋានៈជាប្រទេស ទទួលបានប្រព័ន្ធ​​អនុគ្រោះ​​ពន្ធដូ​​ច​​ដើម ប្រសិនបើ​​រដ្ឋា​​ភិ​​បា​​​ល​​ស្តា​​​រ​​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឱ្យបានប្រសើរ​ឡើងវិញ។

ចំណែក​ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) យល់ឃើញថាប្រសិនបើកម្មករនិ​​យោជិ​​ត​ត្រូ​​វ​​បាន​​ក្រុមហ៊ុនបញ្ឈប់ពីការងារ ហើយមិនអាចរកការងារថ្មីបានទៀត នោះវាការកាន់តែធ្វើឱ្យមានផល​ប៉ះ​​ពាល់បន្ថែមទៀតទៅដល់ការស់នៅ។

បើតាមលោក អាត់ ធន់ ជាការសង្កេតរបស់សហជីពក្នុងពេលកន្លងទៅ មូលហេតុដែលកម្មករនិយោជក ចូ​ល​ចិត្តប្រើវិធីសាស្រ្តបិទរោងចក្រ ឬព្យូរការ​​ងា​​រ​​ក​​​ម្ម​ករ ព្រោះតែគេចវេសការទទួលខុសត្រូ​​វផ្តល់អត្ថប្រយោ​​ជ​ន៍​​ឱ្យ​​កម្មករតាមរយៈប្រាក់អតីតភាព និង​បំបិទសំឡេងសហជីពមូលដ្ឋាននៅក្នុងរោងចក្រ ជាពិសេសមិន​ច​ង់​​​​​ទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបន្តថា៖«បើមិនបាន(ការងារថ្មី)ទៀតអាហ្នឹងប្រឈមសេដ្ឋកិច្ចអាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រ​​ចាំ​​​​ថ្ងៃរបស់គាត់ ។ ពេលខ្លះគាត់បិទចង់បំបិទលុយអតីតភាពការងារកម្មករ គាត់ចង់លុបចោលសហជីព ឬក៏គាត់ចង់មិនទទួលខុសត្រូវផ្លូវច្បាប់អ៊ឹចឹងទៅ»។

ដោយឡែក លោក វ៉ាន់ សេងលី អគ្គលេខាធិការរងសហព័ន្ធសហជីពសេរីកម្មករ មើលឃើញថា​​ការបញ្ឈ​ប់​កា​រ​​ងារកម្ម​​ករ​​និយោជិតនេះ គឺជាការគំរាមកំហែងទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ស្របពេលវិប​​ត្តិ​​គ្មានការងារធ្វើដោះមិនចេញ ហើយរោងចក្រចេះតែបន្តព្យូរការងារ និងបិទទ្វារជាបន្តបន្ទាប់។

លោកបន្តថា៖ «ពេលបញ្ឈប់ការងារគាត់ ដែលគាត់ពិបាករកការងារ កង្វល់របស់គាត់ខ្វះខាត ដូចជាជីវភាពរបស់គាត់មិនអាចរករោងចក្រណាធ្វើបានដោយស្រួល ព្រោះគាត់សព្វថ្ងៃពិបាករឿងជំពាក់លុយធនាគារ ពិបាកណាស់ការហូបចុក» ៕​