អ្នក​ទាំងអស់គ្នា​​​ប្រហែល​ជាធ្លាប់​បានអាន​ព័ត៌មាន​ផ្សេងៗ​ជាច្រើន​ប៉ុន្តែ​អ្នកទាំងអស់គ្នា​មួយចំនួន​ប្រហែល​មិនសូវ​ចូល​ចិត្ត​ការចុះយក​ព័ត៌មាន​និង​ការសម្ភាស​ផ្ទាល់​​នោះទេ​នេះក៏ដោយសារតែ​ចំណង់ចំណូលចិត្ត​ផ្សេងៗគ្នា។

ថ្ងៃនេះ​ខ្ញុំ​ចង់ប្រាប់​អ្នកទាំងអស់គ្នា​ពីបទពិសោធន៍​តិចតួច​ និង​ផលលំបាក​របស់ខ្ញុំ​ក្នុងការចុះយក​ព័ត៌មាន​ និង​ការធ្វើ​បទសម្ភាសន៍​នៅពេលដំបូង។ លើកទីមួយ​នៃការចុះយក​ព័ត៌មាន​ ខ្ញុំ​មាន​អារម្មណ៍ថាភ័យ​ ព្រមទាំង​ភ្លេច​រាល់សំនួ​រដែលខំទន្ទេញ​តាំងពីនៅផ្ទះ​ និង​នៅតាមផ្លូវ​ផងដែរ​  ជាហេតុ​ដែលធ្វើឲ្យ​ខ្ញុំទទួលបាន​ព័ត៌មាន​មិនបាន​គ្រប់ជ្រុងជ្រោយ។ ស្តាប់ទៅ​ហាក់ដូចជា​គួរឲ្យចង់សើច​បន្តិចមែន​​ តែវាជាការពិត។

ការសម្ភាសន៏កម្មករដែលតវ៉ាទាមទារប្រាក់ខែ នៅមុខក្រសួងការងារ។

តែទោះបីជាយ៉ាងណា វាមិនជាផលលំបាកប៉ុន្មាននោះទេ វាថែមទាំងបានផ្តល់បទពិសោធន៍ពីរបៀបចុះយកព័ត៌មាន និងការសម្ភាសផ្ទាល់ដល់ខ្ញុំ ថែមទាំង​ធ្វើឲ្យ​ខ្​ញុំស្គាល់បុគ្គល​ផ្សេងៗ​ជាច្រើន​ផងដែរ៕