វាជាបទពិសោធន៍មួយ សម្រាប់ជីវិតមួយនេះ ដែលត្រូវបានសមាជិកនៃក្រុមបោះឆ្នោត ផ្តល់ការគាំទ្រ ធ្វើជាពិធីករ។មានមុខងារ ជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល ការងារនេះតម្រូវឲខ្ញុំ មានការទទួលខុសត្រូវខ្ពស់ ខុសពីសមាជិកក្រុមដទៃទៀត។
នៅពេលដែលដល់ភារកិច្ច ខ្ញុំត្រូវឡើងនិយាយជាសាធារណៈក្នុងមនុស្សចំណោម ២០០នាក់ និងក្នុងចំណោម វារគ្មិន៥រូប។
ធ្វើឲបេះដូង នៅក្នុងទ្រូងលោតដុកដាក់ៗ ការនិយាយដូចជាមិនសូវល្អសោះ ដោយសារតែលើកទីមួយ និងមកពីមានអ្នកចូលរួមក្នុងកម្មវិធីនោះ ច្រើនលើសលប់។
ហួសពីស្មាន កាលពីដំបូង ខ្ញុំបានគិតថាមានអ្នកចូលរួមយ៉ាងច្រើនតែ ១៥០នាក់ទេ ប៉ុន្តែតថភាពជាក់ស្តែង មានរហូតដល់ ២០០នាក់។
ប៉ុន្តែអ្វីដែលខ្ញុំគិតខាងលើ គឺផ្ទុយស្រឡះទាំងស្រុង។ ការនិយាយជាសាធារណៈ និងសម្របសម្រួលកម្មវិធីទាំងមូល បានទទួលការកោតសរសើរ ពីវារគ្មិន ២រូប និងសិក្ខាកាមច្រើនគួរសម អំពីសមត្ថភាព។
ការស្លៀកពាក់ របស់ពិធីករ ពិធីការិនី បានសមជាខ្មែរ ហើយវេទិកាសាធារណៈ ស្តីពី «កាលានុវត្តភាព ទីផ្សារការងាររបស់យុវជនកម្ពុជា ក្នុងស្ថានភាពកូវីត១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA» ក៏បានចំពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ។
ពិធីការ ដែលមាន ពិធីករ និងពិធីការិនី ទាំងពីររូប បានផ្សំផ្គុំគំនិតគ្នាជាមុនថា យើងគួរតែ ស្លៀកសម្លៀកបំពាក់ បែបខ្មែរ ទើបសម។
នៅក្នុងពិធីនោះ ក៏មានបីស្ថាប័នព័ត៏មាន ចុះមកយកពត៍មាន ដើម្បីចុះផ្សព្វផ្សាយជាសាធារណៈ ផងដែរ។