តាកែវ៖ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាលោកតាបណ្ឌិត កុល ផេង ធ្លាប់​ជួប​ទុក្ខ​លំបាក​​ហែល​ឆ្លង​កាត់​ភាព​ក្រីក្រ​ ដូ​ចជាឆ្ល​ង​ក្នុង​សាគរ​​ ហើយ​បច្ចុប្បន្ន ​យើង​ក៏​មិនមែន​ជា​អ្នក​មាន​ណាស់​ណា​នោះ​ទេ តែ​យើង​មាន​ចិត្ត និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ ហេតុ​ដូច្នេះ​ហើយ​ទើប​កម្មវិធី​បញ្ញាសាស្ដ្រ​ដើម្បី​មនុស្ស​ជាតិ ចុះ​មក​ចែក​ស្បៀង​អាហារ​ខ្លះៗ​ ជូន​ដល់​ប្រជាពលរដ្ឋ​ជិត​៣០០​គ្រួសារ នៅ​វត្ត​ពាម​មង្គល​បុរី​ ឃុំ​កំពង់​រាប ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ។

នេះបើតាមការលើកឡើងរបស់លោក ង៉ែត សុកឡា ប្រធាន​វិទ្យាស្ថាន​ភាព​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិ​នៃ​សាកល​​វិទ្យាល័យ​បញ្ញាសាស្ដ្រ កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងមួយរយៈ​កន្លង​មក​នេះ ប្រជាជន​​ជាច្រើន​ខេត្ត​បាន​ទទួល​រងផ​ល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់ ក្នុងនោះ​ក៏​មាន​ខេត្ត​តាកែវ​ផងដែរ។ ក្នុង​កាលៈទេសៈ​នេះ ប្រជាពលរដ្ឋ​ត្រូវ​ការ​អ្នក​ជួយ​ជា​ចាំ​បាច់​ ហើយ​ពេល​នេះ​ផងដែរ​ ជា​ពេល​ដែល​​បុគ្គល​មាន​ចិត្ត​សប្បុរស​ធម៌​ដើម្បី​ធ្វើ​សង្គហធម៌​ចំពោះ​ពលរដ្ឋ។

អំណោយបន្ដិចបន្ដួច​ដែល​សប្បុរស​ជន​ធ្វើ​សង្គហទាន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​នោះមា​ន​អង្ករ​ចំនួន​១០​គីឡូក្រាម​​ ទឹកស៊ីអ៊ីវមួយយួរ សារ៉ុង១ នឹងថវិការ១ម៉ឺនរៀល​ សម្រាប់ប្រជាពលរដ្ឋជាង៣០០គ្រួសារ។  ​​​​

«ទោះបីជាអំណោយទាំងនេះមិនច្រើនយ៉ាងណាក្ដី តែនេះ​អាច​ជួយ​ប្រជាពលរដ្ឋ​បាន​មួយ​គ្រា»។ នេះ​​បើ​តាម​ការលើក​ឡើង​របស់​លោក សេង​ ម៉ៅ មេឃុំកំពង់រាប។

ហើយចំពោះលោក ស៊ិន វណ្ណារ៉ុង ប្រធាន​គម្រោង​របស់​បញ្ញាសាស្ដ្រ​ដើម្បី​មនុស្ស​ជាតិ​ពិត​ជា​រីករាយ​នូវ​ទង្វើ​ល្អ​ដែ​ល​ក្រុម​ការងារ​ក៏​ដូចជា​ខ្លួន​លោក​បាន​ធ្វើ​ក្នុង​ថ្ងៃ​នេះ៕