ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះប្រកាសថា មានមនុស្ស៥នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់ និងជាសះស្បើយចំនួន២៣៩នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ ដែលជាជនជាតិខ្មែរទាំងអស់ ក្នុងនោះមានបុរសអាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់...