អ្នកអនាម័យដែលបោសសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្អូញត្អែរថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរ និងទៅលេងទីនោះ នៅតែបោះចោលសំរាមដោយមិនមានទំនួលខុសត្រូវ។

អ្នកស្រី អ៊ុង ធា មានវ័យ៥០ឆ្នាំ ​អ្នកអនាម័យនៅម្តុំមាត់ទន្លេ ប្រាប់ Newsroom Cambodia ថា សំរាម​នៅ​ទីនេះគឺក្រុមរបស់អ្នកស្រីបោសសម្អាតជារៀងរាល់ព្រឹក ប៉ុន្តែ​នៅពេល​ល្ងាច​សំរាម​​បាន​លេច​ឡើង​ជា​ធម្មតា​វិញ។ អ្នកស្រីបន្ថែមថា សំរាម​ទាំង​នោះ​ត្រូវ​បាន​អ្នក​ទៅ​និង​អ្នក​លក់ដូរ​នៅទីនោះ​បោះ​ចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ។ អ្នកស្រីសំណូមពរដល់ប្រជាពលរដ្ឋ​ឲ្យ​ជួយ​សម្អាត និង​ចេះ​ទុក​ដាក់​សំរាម​នៅ​ក្នុង​ធុង​ដាក់​សំរាម​ឲ្យ​បាន​​ត្រឹម​ត្រូវ។

https://cambonomist.com/news/phnom-penh-wash-management-/