គណៈគ្រប់គ្រងវត្តស្វាយពពែ រាជធានីភ្នំពេញ សម្រេចរុះរើសំណង់ហោត្រ័យ (បណ្ណាល័យ) បុរាណ ស្ថិតក្នុងរចនាប័ទ្មស្ថាបត្យកម្មសាសនាដ៏កម្រ អាយុកាល៩២ឆ្នាំ ដើម្បីយកដីមកសង់អគារសម្រាប់ព្រះសង្ឃគង់ និងសិស្ស និស្សិតស្នាក់នៅ។
ការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយពីអ្នកស្រឡាញ់ និងចង់អភិរក្សស្នាដៃសំណង់បេតិកភណ្ឌជាតិ។