Most recent articles by:

រ៉ាត់ ទី (Rath Thy)

សួស្តី! ខ្ញុំឈ្មោះ រ៉ាត់ ទី(RATH Thy), មានអាយុ ២៧ ឆ្នាំ ជាអ្នកមកពីខេត្រ ព្រៃវែង។ ក្រោយចប់ថ្នាក់មធ្យមសិក្សាស្រុកកំណើត, ខ្ញុំបានមករៀនបន្តនៅទីក្រុងភ្នំពេញ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វេជ្ជសាស្ត្រថែទាំ។ បច្ចុប្បន្ន, ខ្ញុំជាអ្នកកែសម្រួល និងសរសេរអត្ថបទឯករាជ្យម្នាក់។ ដោយហេតុថា ខ្ញុំជាអ្នក ដែលមានចំណង់ចំណូលក្នុងការសរសេរ និងចែករំលែកព័ត៌មានចំណេះដឹងផ្សេងៗស្រាប់។ ខ្ញុំបានសម្រេចចិត្តចូលរួមក្នុងវគ្គ បណ្តុះបណ្តាលជាមួយ Newsroom Cambodia ដើម្បីទទួលបាននូវបទពិសោធថ្មីៗ និងយល់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀត អំពីអ្វីដែលហៅថា អ្នកសារព័ត៌មានឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ។ លើសអំពីនេះ គឺខ្ញុំមានបំណង ចូលរួមជាចំណែកមួយ ក្នុងការផ្ដល់ និង ចែករំលែកសារព័ត៌មានពិត ច្បាស់លាស់ អាចទុកចិត្តបាន ឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ នៃប្រទេសកម្ពុជា។ Hi! This is Rath Thy, a 27-year-old guy from Prey Veng province, Cambodia's 3rd biggest province in terms of population (according to the 2020 national census). After finishing high school at Kamchay Mear, I moved to the capital to pursue higher education in the field of nursing. Having a great passion for writing, I am right now a freelance writer and I help edit books for some publishing houses. I am very much interested in joining the training provided by Newsroom Cambodia because I would like to explore the world of professional and independent journalism. I'd love to help build a society where citizens from different walks of life can be well-informed through access to true, clear and reliable information.

ពលរដ្ឋ​ប្រឈមវិបត្តិសុខភាពផ្លូវចិត្ត​​ច្រើន​ដោយសារ​ជំងឺ​កូវីដ​១៩​នៅបន្ដអូសបន្លាយការ​រាលដាល​

កម្ពុជា​​បាន​​ចាប់​ផ្ដើម​​ការតស៊ូ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក។ រហូត​មក​ដល់​ពេល​នេ​ កម្ពុជាបានជួបព្រឹត្តិការណ៍ឆ្លង​ក្នុងសហគមន៍បីដងធំៗ ដោយ​ការរាល​ដាល​ក្នុង​សហគមន៍លើកចុងក្រោយ ត្រូវបានប្រកាសរកឃើញនៅថ្ងៃទី២០ កុម្ភៈ ២០២១ ឬ​ត្រូវ​បានហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ គឺជាការឆ្លងមានលក្ខណៈទ្រង់ទ្រាយធំ និង​មាន​រយៈពេល​វែងជាងលើកមុនៗ ដែលមកទល់នឹងពេលនេះ កម្ពុជា​នៅ​តែមិ​ន​ទាន់​អាច​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​​​នៅ​ឡើយ​ទេ។ ការបន្ដអូសបន្លាយពេលរាលដាល​នៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកនេះ បាននាំឱ្យ​មា​នបញ្ហា​ប្រឈម​ជាច្រើនដល់ប្រជាជនទូទៅ ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា​ការប្រឈមនឹងបញ្ហាជីវភាព...

ពលរដ្ឋលក់ដូរពេលយប់ត្អូញត្អែរបាត់ចំណូលទ្រទ្រង់ជីវភាពអំឡុងបម្រាមបិទចរាចរ

(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។

Blog: ពលរដ្ឋ​គួរ​មានចំណេះដឹង​មូលដ្ឋាន​​ក្នុងការ​​បែងចែក​រវាង​ដំណឹង និង​ព័ត៌មាន មុនចែករំលែក ឬបញ្ចេញយោបល់

ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និង​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ពិត​ជា​រហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែ​ក៏​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ។ ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើង​អាចនឹង​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព ប៉ុន្តែ​ខ្លួន​យើង​ផ្ទាល់ មានជម្រើស​ក្នុង​ការជ្រើស​យក​សារព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់​លាស់ ចេញ​ពីស្ថាប័ន​សារព័ត៌មាន​មានវិជ្ជាជីវៈ ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​យក​ជា​ការណ៍​បាន ដោយមិនអាចចេះតែជឿ ឬចែកចាយ​ដោយមិនបានគិត​នោះទេ។

Blog៖ ខ្លះៗ អំពីរាជដំណាក់ Pavillon Napoléon ក្នុងរាជវាំងខ្មែរ រាជធានីភ្នំពេញ

សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូល​ទស្សនា ឬតែងបានមកលំហែ​នៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំង​ជា​ទី​សក្ការៈ​បូជា​មួយ​នាទី​ប្រសព្វ​នៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និង​ជា​ទីក្រុង​ប្រមូល​ផ្ដុំ​ធំ​ជាងគេ​​​នៅ​កម្ពុជា។ ប្រសិនបើ​អ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះ​បរម​រាជ​​វាំង​ចតុមុខ​ស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹង​រាជដំណាក់មួយ...

កូរ៉េខាងត្បូងផ្ដល់ជំនួយឥតសំណង​២លានដុល្លារអាមេរិក​ដល់​កម្ពុជាសម្រាប់គម្រោង​ធនធានទឹកក្នុងខេត្ត​ចំនួនពីរ

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បាន​ផ្ដល់ជំនួយ​​២​លាន​ដុល្លារ​ដល់កម្ពុជា លើគម្រោងបង្កើតផែនការមេ​សម្រាប់​ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ កាលពីថ្ងៃទី២៥ មីនា ២០២១។ បើតាមការ​ផ្សាយ​លើ​គេហទំព័រផ្លូវការ​របស់​ កយកា(KOICA) ប្រចាំកម្ពុជា កាល​ពី​​ថ្ងៃ​ទី​២៥ ខែមីនា ​បញ្ជាក់​ថា ទឹកប្រាក់ចំនួន​២លានដុល្លារអាមេរិក គឺជាជំនួយឥតសំណង​ដែលនឹងត្រូវអនុវត្ត​លើ​ផែនការគ្រប់គ្រងធនធានទឹក​សម្រាប់ខេត្តគោលដៅចំនួនពីរ...

រាជធានី និងខេត្តសរុបចំនួនប្រាំ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃពុធ​នេះ បាន​ប្រកាស​​អំពីទីតាំងភូមិសាស្ត្រ​ចំនួន​៥​រាជធានី ខេត្ត ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩។ ក្នុងសេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ​​បញ្ជាក់​ថា ទីតាំងភូមិសាស្ត្រត្រូវបានកំណត់យកជាតំបន់មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ មានចំនួនប្រាំ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តសៀមរាប។

ក្រសួងសុខាភិបាលចេញប្រកាសកំណត់ទីតាំងតម្រូវឲ្យ​ពាក់ម៉ាស់ និង​រក្សាគម្លាតសុវត្ថិភាព​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩

ក្រសួងសុខាភិបាល បាន​ចេញប្រកាស​កំណត់កាតព្វកិច្ច និង​កំណត់​ទីតាំង​ប្រជុំ​ជន​នានា ដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចំពោះបុគ្គលកំពុងពាក់ព័ន្ធ ដោយ​អនុវត្ត ចាប់ថ្ងៃទី២២ មីនា នេះ​តទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែល​នៅ​តែ​បន្ត​រីករាល​ដាល​ក្នុង​ស​ហគមន៍ បន្ទាប់ពី​ផ្ទុះ​ព្រឹត្តិការណ៍​២០កុម្ភៈ។​

ទស្សនៈចម្រុះរបស់ពលរដ្ឋ សង្គមស៊ីវិល អ្នកវិភាគ និងរដ្ឋា​ភិបាល ជុំវិញច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

បន្ទាប់​ពី​រដ្ឋាភិបាលកម្ពុជា​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីចុងខែធ្នូ ២០២០ កន្លង​ទៅ បាន​ធ្វើឱ្យតាមដងវិថី តំបន់ផ្សារ ហាងអាជីវកម្ម និងសាលារៀន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសភាពអ៊ូអរស្ទើរវិលមករកជីវភាពដូចដើមឡើងវិញ។

ផលិតផលជ័រកៅស៊ូបន្ដ​ស្ថិតនៅលើតម្លៃស្ថិរភាពមួយ ឯទិន្នផលការនាំចេញបន្ដកើនឡើង​​

ផលិតផល​ជ័រកៅស៊ូបានបន្ដមានតម្លៃស្ថេរភាពមួយ ក្នុងរយៈពេលប៉ុន្មានខែ នាដើមឆ្នាំ ២០២១នេះ ស្របពេលនឹងទិន្នផលបង្កបង្កើន ក៏សម្រេចបានខ្ពស់ រីឯបរិមាណការនាំចេញក្នុងខែកុម្ភៈកន្លងមក បានកើនឡើងជាង ១០%​ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ ស្ដីអំពីសភាពការណ៍កសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បណ្ណាល័យ​ក្នុង​វត្ត​ស្វាយ​ពពែ​អាយុ​ជិត​១​សតវត្ស​ដែល​មាន​រចនាប័ទ្ម​កម្រ ត្រូវ​សម្រេច​ឱ្យ​រុះរើ​ចោល

គណៈ​គ្រប់គ្រង​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ សម្រេច​រុះរើ​សំណង់​ហោត្រ័យ (​បណ្ណាល័យ​) បុរាណ ស្ថិត​ក្នុង​រចនាប័ទ្ម​ស្ថាបត្យកម្ម​សាសនា​ដ៏​កម្រ អាយុកាល​៩២​ឆ្នាំ ដើម្បី​យក​ដី​មក​សង់​អគារ​សម្រាប់​ព្រះសង្ឃ​គង់ និង​សិស្ស និស្សិត​ស្នាក់​នៅ​។

Blog: អក្សរគេមិនសូវស្គាល់ ប៉ុន្តែនៅមានប្រើប្រាស់

អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។

កូនសត្វផ្សោតកំណើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅឯជម្រកធម្មជាតិ កាំពី

កូនសត្វផ្សោតកំណើតថ្មីមួយក្បាលបន្ថែមទៀត ត្រូវបានគេប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យ ៤ក្បាលផ្សេងទៀត នៅឯជម្រកធម្មជាតិ កាំពី កាលពីថ្ងៃទី៥ មីនា ដែលនេះជាកំណត់ត្រាកំណើតកូនផ្សោតថ្មីទី២ នាប៉ុន្មានខែ ដើមឆ្នាំ ២០២១នេះ។ នេះយោងតាមក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF-Cambodia)។

Blog: មានហេតុផលល្អ ៗ ជាច្រើនក្នុងការបរិច្ចាគឈាម

និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។

ស្ថានទូតប្រទេសប្រជាធិបតេយ្យអំពាវនាវឱ្យកម្ពុជាផ្សះផ្សាជាតិ បន្ទាប់ពីតុលាការកាត់ទោសក្រុមមេដឹកនាំបក្សប្រឆាំងទ្រង់ទ្រាយធំ

បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ ​បាន​​បង្ហោះ​សារ​អំពាវនាវ​ជា​ថ្មី ជំរុញ​ឲ្យ​កម្ពុជា​​​មានការផ្សះផ្សាជាតិ បន្ទាប់ពី​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាត់​ទោស​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​ជាច្រើន​រូប ឱ្យ​ជាប់ពន្ធនាគារពីចន្លោះពី​២០ ទៅ​២៥ឆ្នាំ កាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ។

Blog: មនុស្សចាស់ឯកោណាស់ ប៉ុន្ដែពួកគាត់មិននិយាយ គួរចំណាយពេលនៅជាមួយគាត់ កុំប្រើពាក្យ «ចាំ»

ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀតសាជាថ្មី។រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។

Q & A ជាមួយសិក្ខាកាមជំនាន់ទី៥នៃ Newsroom Cambodia អំពីការបណ្តុះបណ្តាល អំពីគ្រួសារ និងវិស័យសារព័ត៌មាននៅកម្ពុជា

លោកសុខ​ ចន្ត្រាវុធ ធ្លាប់ជាសិក្ខាកាមសារព័ត៌មានម្នាក់នៅ Newsroom Cambodia ជំនាន់ទី ៥ ហើយបន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ៣ខែ អ្នកខេត្តបាត់ដំបងរូបនេះបានក្លាយជាអ្នកហាត់ការនៅឯវីអូឌី (VoD) ។