Home Blog Page 10

លោកហ៊ុនម៉ាណែតបន្តលើកទឹកចិត្តឱ្យនាំឡានមួយទឹកពីស្រុកគេចូលកម្ពុជាដោយមិនកំណត់ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាកម្ពុជាមិនចាំបាច់កំណត់លើអាយុកាលប្រើប្រាស់រថយន្តនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់​។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែ​ន និងផ្លូវជាតិលេខ២ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោ​​កធ្លាប់បានច្រានចោលសំណើរ​​ទាក់ទងនឹងការកំណត់អាយុរថយន្តនាំចូល ព្រោះប្រជាពលរដ្ឋមួយចំនួនមិនមា​​នលទ្ធភាពទិញរថយន្តដែលកំណត់ឆ្នាំ ដូច្នេះត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តវិញ។ ​លោកបន្តថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។...

តុលាការបដិសេធសំណើពីក្រុមចលនាមាតាធម្មជាតិដែលចង់ឱ្យមន្រ្តីនគរបាល​តតាំងក្តីនៅ​ក្នុងស​​វនា​ការ

សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ​កោះហៅមន្រ្តី​នគ​រ​បា​​លដែលពួកគេចោទប្រកាន់ថា ជាអ្នកដែលកសាងសំណុំរឿងក្នុងបទចោទ រួមគំនិតក្បត់ មកតតាំងក្តី​គ្នាដោយ​​ផ្ទា​​ល់​នៅក្នុងអង្គសវនាការ ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រ​ធានក្រុម​​ប្រឹក្សា​ជំ​​នុំ​ជម្រះ។ សំណើរនេះ ធ្វើឡើងនៅក្នុងពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកទី៤ ក្នុងសំណុំរឿ​ង «រួមគំនិ​ត​ក្បត់ និ​ង​ប្រ​​​មាថ​ចំពោះអង្គព្រះមហាក្សត្រ» ដែលសវនាការលើអង្គសេចក្តីនេះ បានប្រព្រឹត្តទៅកា​ល​នៅ​ថ្ងៃ​​ទី១៧ ខែមិ​ថុ​នា ឆ្នាំ២០២៤។ សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២​០​២៤ នេះថា លោកបានស្នើតុលាការដើម្បីជជែកជាមួយមន្ត្រីនគរបាលចំនួន២រូបដែលជាអ្នកកសាងសំណុំរឿងពីប​ទរួ​មគំនិតក្បត់ចំពោះយុវជនចលនាមាតាធម្មជាតិ ក៏ប៉ុន្តែតុលាការមិនឯកភាពតាមសំណើរ។ លោកបន្តថា៖ «ព្រឹកមិញនេះយើងបានដាក់ពាក្យរួចទៅហើយដើម្បីស្នើសុំធ្វើការជជែកវែកញែកជាមួយខាងនគរបា​ល​យុត្តិធម៌ដែលជាអ្នកកសាងសំណុំរឿងពួកយើងយកមកចោទប្រកាន់ពួកយើងពីបទរួមគំនិតក្បត់នេះ។...

សង្គមស៊ីវិលថាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅមិនទាន់មានប្រសិទ្ធភាព ដោយពួកគេស្នើឱ្យបង្ក្រាបទាំងឫសគល់

សង្គមស៊ីវិលមួយចំនួន បានលើកឡើងថា ការបង្ក្រាបបទល្មើសល្បែងស៊ីសង​នៅកម្ពុជា នៅ​មិន​ទាន់​ទទួល​បាន​ផល​ខ្ពស់​នៅឡើយ​ទេ ដោយពួកគេចង់ឱ្យមានការយកចិត្តទុកដាក់បន្ថែមលើការ​ចាត់វិធានការចំពោះអ្នកពាក់ព័ន្ធបទល្មើសទាំងនោះ។   ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង បានសាទរ​ចំពោះកា​រ​បង្ក្រា​ប​ល្បែងស៊ីសងជាបន្តបន្ទាប់​ពីសំណាក់អាជ្ញាធរ។ តែយ៉ាង​ណាលោក​ថា ការបង្រ្កាបកន្លងមកនេះ មិនទាន់ទទួលបានផលខ្ពស់នៅឡើយទេ។  លោកមានប្រសាស៍ថា៖ «ការដែលបង្ក្រាបល្បែងអនឡាញទាំងអស់នេះ យើងតែងតែលឺមានការបង្ក្រាបជាហូរហែរកន្លងមកដែរ ប៉ុន្តែយើងឃើញថា មិនទាន់ឃើញមានប្រសិទ្ធភាពខ្លាំងនៅឡើយទេ ដោយសារបញ្ហានេះចេះតែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាយើងនេះ»។  លោកថា ការមិនទាន់មានប្រសិទ្ធភាពខ្លាំងចំពោះ​ការបង្ក្រាបល្បែងស៊ីសង គឺដោយសារភាព​ខ្វះ​ខា​ត​នៃ​បច្ចេកវិទ្យា កង្វះអ្នកជំនាញស៊ើបអង្កេត បញ្ហាអំពើពុករលួយ និងដោយសារអាជ្ញាធរមិនបានបង្ក្រាបល្បែងទាំងនោះជាប្រចាំជាដើម។  ជាមួយគ្នានេះ...

បទយកការណ៍៖ ពិព័រណ៍សៀវភៅអន្តរជាតិរបស់នាវា Doulos Hope បាននាំបទពិសោធន៍ថ្មីសម្រាប់​ពលរដ្ឋ​នៅ​​ភ្នំពេញ

ការដាក់តាំងពិព័រណ៍សៀវភៅអន្តរជាតិលើនាវា Doulos Hope របស់អាល្លឺម៉ង់ កំពុងទាក់ទាញចំណាប់អារម្ម​ណ៍ យុវជន យុវនារី ដែលស្រឡាញ់ និងចូលចិត្តអានសៀវភៅ។ពួកគេនាំគ្នាទៅទស្សនា ដែលនេះជាបទពិសោ​ធ​ន៍ថ្មី នៃការដាក់តាំងពិព័រណ៍សៀវភៅជាច្រើនក្បាលនៅលើនាវា។ហើយនេះក៏ជាការមកដល់លើកទី១ របស់នាវា Doulos Hope នៅលើទឹកដីនៃទីក្រុងពាណិជ្ជរបស់ប្រទេសកម្ពុជាដែរ​។ អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់ប្រទេសអាល្លឺម៉ង់ បានប្រែក្លាយមកជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើពិភពលោក ដែលកំពុងផ្សព្វផ្សាយពីកម្មវិធីអប់រំ វប្បធម៌ និងពិព័រណ៍សៀវភៅសម្រាប់សា​​លារៀន សហគមន៍...

តុលាការសម្រេចឃុំខ្លួន​​​​អ្នកស្រី​ ឡេង ចាន់​ណា និង​បក្ខពួក​ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពាក់ព័ន្ធនឹង៣បទល្មើស​

ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។

ពលរដ្ឋស្រុកសណ្តាន់ដាក់ក្តីបារម្ភពីសុវត្តិភាពពេលជិះទូកចម្លងខណៈការលិចទូកកើតឡើងញឹកញាប់​

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដាក់ក្តីបារម្ភចំពោះសុវត្តិភាពពេលជិះទូកចម្លងក្រោ​​យមានឧបទ្ទវហេតុលិចទូកដែលបណ្តាលឱ្យក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ស្លាប់ បើទោះបីជាមានការចេ​ញសារាចរណែនាំពីក្រសួងសាធារណការ និងដឹកជញ្ចូនឱ្យម្ចាស់អាជីវកម្មបង្កើនការប្រុងប្រយ័ត្នយ៉ាងណាក្តី។​

សង្គម​ស៊ីវិល​ និង​កម្ម​ករ​និយោជិតចង់ឃើញអត្ថប្រយោជន៍ប័ណ្ណប.ស.ស កាន់តែទូលំទូលាយ និងស្នើឲ្យមានសេវាកាន់តែប្រសើរ

ភ្នំពេញ​៖ ក្នុង​បរិវេណ​មួយ​ដែល​មាន​ផ្ទះ​ល្វែង​ព័ទ្ធ​ជុំវិញ​​បង្ក​ជា​បរិយា​កាស​អ៊ូអរ​ដោយ​សំឡេង​ក្មេង​រត់​លេង​​លាយឡំ​ជាមួយ​​​​ធុង​បាស់​បន្លើ​គ្រប់​ទិស​ផង​​ អ្នកស្រី​ វ៉ាន់​ ផាន់ណា​ អាយុ​៣៤​ឆ្នាំ កំពុង​បោក​ខោ​អាវ​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ អ្នកស្រី​ វ៉ាន់​ ផាន់ណា​ សព្វ​ថ្ងៃ​ជា​កម្ម​ការីនី​រោង​ចក្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​​បាន​ប្រើ​​ប័ណ្ណ​ប.ស.ស​​អស់​​៥​ឆ្នាំមកហើយ​​។ អ្នក​ស្រី​ត្អូញ​ថាមន្ទីរ​ពេទ្យ​​​ដៃគូ​របស់​ប.ស.ស​មួយចំនួន​ដែល​អ្នកស្រី​ធ្លាប់​ទៅ​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​មកលើ​ខ្លួន​ទេ ​និង​បញ្ចេញ​អាក្បកិរិយា​មិនសមរម្យ​ផងដែរ​។​ ​ អ្នកស្រី​ថ្លែងប្រាប់​ Newsroom Cambodiaថា​៖ «ពេលពួក​​ខ្ញុំ​ទៅមន្ទី​ពេទ្យ​គឺ​ពួក​គាត់​មិន​យកចិត្ត​ទុក​ដាក់​ទេហើយ​យក​ទុក​ចោល​អ៊ីចឹង​ទៅ​ និយាយ​រួមគឺ​ពិបាក​។ ពេល​ទៅ​ពេទ្យ​អត់​មាន​អ្នក​ណា​មក​មើល​ ការ​ដាក់​ថ្នាំ​និង​ដាក់​សេរ៉ូម​អី​តែង​តែ​ទុក​ពួក​យើង​ចោល​អ៊ីចឹង​។​ ទាល់​តែ​យើង​មាន​ការ​ងារ​ដែល​ត្រូវ​តវ៉ា​ជាមួយ​ពួក​គាត់​ច្រើន​អ៊ីចឹង​ទៅ​បាន​គាត់​ឆ្លៀត​មក​មើល​យើង»។ អ្នក​ស្រី សង្គេត​​​ឃើញ​ថា​​ អ្នកចំណាយលុយពីហោប៉ៅផ្ទាល់ខ្លួន​មាន​ឥទ្ធិ​ពល...

មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល ក្រោយឧទ្ធរណ៍​តម្កល់​​សាលក្រម​ដាក់ទោស៣ឆ្នាំ

មេធាវីការពារសិទ្ធិឱ្យ​​លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គ្រោងប្ដឹងសារទុក្ខទៅតុលាការ​កំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។ កាលពីថ្ងៃទី១២ ខែមិថុនា សាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម​សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល ដោយផ្ដន្ទាទោស លោក ចៅ វាសនា ដាក់ពន្ធនាគារ រយៈពេល​៣ឆ្នាំ ក្រោមបទចោទ...

ពលរដ្ឋជាង១០០គ្រួសារ ស្នើ​​អាជ្ញាធរខេត្តក្រចេះ​ដោះស្រាយវិវាទដីធ្លី ក្រោយ​​​ក្រុម​ហ៊ុន​វៀត​ណាម​​ឈូស​ដីដំណាំ

ប្រជា​ពលរដ្ឋប្រមាណ​ជាង ១០០គ្រួសារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ស្នើអាជ្ញាធរ​ដោះស្រាយ​វិវាទដីធ្លី ក្រោយ​ក្រុមហ៊ុនវៀតណាមបានឈូសឆាយផលដំណាំរបស់​ពួក​គាត់អស់ជាច្រើនហិកតា។ ការស្នើនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនវៀតណាម​ឈ្មោះ កាម៉ាដេនូវេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited-KVCL) ដែលសហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន​ស្វាយរៀង បាន​ដាក់គ្រឿងចក្រ​ឈូកឆាយផលដំណាំកសិកម្ម​ ដូចជា ដំឡូង​ ស្វាយចន្ទី និង​តាង៉ែន​ជាដើម របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។...

ក្រសួងក្រើនរំលឹកដល់ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​​ជំងឺ​កូវីដ-១៩​ ក្រោយករណីឆ្លងកើនឡើង​

ក្រសួងសុខាភិបាល ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ បំប្លែង​ខ្លួន​ ក្រោយ​រកឃើញករណី​ឆ្លង​កើនឡើង​ ក្នុងកំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤នេះ​។

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងព័ត៌មាន​​ជិត ១៣០រូប

ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​បញ្ចប់​មុខ​តំណែង​​ទីប្រឹក្សា​​ក្រសួងព័ត៌មានជិត ១៣០​រូប ដែល​មន្ត្រីទាំងនោះ​​មាន​ឋានៈ​​ស្មើ​​ចា​ប់​​​​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់អគ្គនាយក។

ពលរដ្ឋ៣ឃុំនៅស្រុកពួកអះអាងថាអាជ្ញាធរនៅមិនទាន់កាត់ឆ្វៀលព្រំដីពួកគេចេញពីតំបន់អប្សរា

ប្រជាពលរដ្ឋដែលរស់នៅស្រុកពួក ខេត្តសៀមរាបកំពុងជួបការលំបាកក្នុងការរស់នៅ និងអាស្រ័យផលលើដីពួកគេ​ស្របពេលរដូវវស្សាក៏កាន់តែខិតជិតមកដល់ដោយសារមានការរឹតត្បិតពីអាជ្ញាធរអប្សរាក្នុងការសង់សំណង់ផ្សេ​​ង​ៗនៅលើដីរបស់ពួកគេ។ ‌ពលរដ្ឋនៅស្រុកពួកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២​​០​​២​៤នេះ ថាអភិបាលស្រុកពួកបានប្រាប់ប្រជាពលរដ្ឋថា ប្រហែលនៅឆ្នាំ២០២៥ខាងមុខនេះទើបអាចមានកា​​រកា​​ត់​ឆ្វៀលដីពួកគេចេញពីការគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ក៏ប៉ុន្តែពលរដ្ឋរូបនេះថា ពលរដ្ឋមានការលំបាកក្នុងការរស់នៅនារដូវវស្សា ដែលចាំបាច់ត្រូវមានការជួសជុលសំណង់នានានៅលើដីពួកគេ ទោះមានការហាមប្រាមពីអាជ្ញធរក៏ដោយ។ លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះខែភ្លៀងខែផ្គរផង ផ្ទះហ្នឹងវាធ្លុះធ្លាយ វាទ្រេត វាបាក់ អញ្ចឹងពួកគាត់អត់រងចាំបានទេ អញ្ចឹងពួកគាត់ក៏ខំធ្វើ ក៏ទោះបីជាមាការមកហាមឃាត់ឱ្យសុំច្បាប់ដោយប្រការណាមួយក៏ពួកគាត់អត់ទៅសុំដែរ ព្រោះដោយសារដីរបស់គាត់ៗសុំសិទ្ធិរស់នៅឱ្យមានជម្រកកក់ក្ដៅឱ្យមានរបង មានអណ្ដូងទឹក មានផ្ទះមានសំបែងជ្រកកោណអ៊ីចឹងណាព្រោះ រាល់ថ្ងៃនេះគេហាមឃាត់ទាំងអស់...

គណៈមេធាវី អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នរឿងរកសេវា​មេធាវី ក្រោយរកឃើញមាន​មេធាវី​ក្លែង​ក្លាយ

គណៈមេធាវី អំពាវនាវដល់ប្រជា​ពលរដ្ឋ ឱ្យ​ប្រុងប្រយ័ត្នលើការរកសេវា​មេធាវីមក​ការពារក្តី ក្រោយស្ថាប័ន​មួយ​នេះ ​រកឃើញ​ករណីមាន​​​ជនខិលខូចមួយចំនួន បន្លំខ្លួនថា​ជាមេធាវី​ ដោយ​សន្យា​ជួយ​ដោះស្រាយ​រឿង​ក្តីឱ្យ។ អ្នកនាំពាក្យគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា លោក ឌិន ស៊ីដែន ថ្លែងប្រាប់​Newsroom Cambodia នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤​នេះ​ថា កន្លងមក មានប្រជាពលរដ្ឋ​មួយចំនួន បានដាក់ពាក្យបណ្តឹងមក​កាន់​គណៈមេធាវីជាបន្តបន្ទាប់​ ក្រោយពួកគាត់​រងគ្រោះដោយការ​ចាញ់បោក​ជន​ខិលខូចមួយចំនួន ដែលបន្លំខ្លួនជាមេធាវី ឬជំនួយការមេធាវី។ លោកបន្តថា ជនខិលខូចទាំងនោះ បានក្លែង​បន្លំសមាភាពជាមេធាវី ឬជំនួយការមេធាវី...

តុលាការខេត្តបាត់ដំបងផ្តន្ទាទោសលោក អ៊ុត ជឿនដាក់ពន្ធនាគារ៧ឆ្នាំពីបទរួមគំនិតក្បត់

មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យលើកឡើងថា ប្រធានក្រុមប្រឹ​ក្សាជំ​នុំ​​ជ​​ម្រះ​​ របស់តុលាការខេត្តដំបង បានផ្តន្ទាទោសប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ដាក់​​ព​​ន្ធ​នា​​​​​គា​​រ​​៧​​ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួន។ នៅរៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​​ខេត្តបា​ត់ដំ​​ប​​​ង​​លោក កឹម ហេង បានសម្រេចកាត់ទោសលោក អ៊ុត ជឿន ដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោ​​ទ​​«​រួម​​គំ​និ​ត​​ក្ប​ត់»។ លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស...

ក្រសួងសាធារណការ ណែនាំមិនឱ្យប្រើទូកកែច្នៃយកមកធ្វើជាទូកចម្លង ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់អាជីវកម្ម​​កំពង់​ចម្លង​ទាំង​អស់ បញ្ឈប់ជាបន្ទាន់​នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស យកមកប្រើប្រាស់ជានាវា-ទូកចម្លង ដើម្បីជៀសវាងកើតមាន​គ្រោះថ្នាក់ជាយថាហេតុ។ ការណែនាំរបស់ក្រសួងបានធ្វើឡើង​​​ក្រោយពីករណីលិចទូកចម្លងនៅស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ​​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ស្លាប់ ក្នុង​ចំណោម​សិស្ស​ប្រុសស្រីចំនួន ១៥នាក់ ដែលបានជិះទូកចម្លងនោះ។ យោងតាមសារាចរណែនាំរបស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៤ បានលើកឡើង​ថា ដើម្បីឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថា​ហេតុ​នូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរ​តាម​នាវា ឬទូក ជាពិសេស​ក្នុង​រដូវវស្សា​ ដែល​​តែង​កើត​មានជាញឹកញាប់នូវព្យុះ...

ក្រុមបាតុករស្នើឱ្យក្រសួងការបរទេសជប៉ុនបង្កកទ្រព្យសម្បត្តិមន្រ្តីរដ្ឋាភិបាលកម្ពុជា

ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានដាក់សំណើទៅក្រសួងការបរទេសជប៉ុ​​ន ដើម្បីទាមទារឱ្យបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដូចដែលសហរដ្ឋអាមេរិកធ្លាប់អ​​នុវ​ត្ត​​ដែ​រ។ ថ្លែងប្រាប់គេហទំព័រ Newroom Cambodia តាមសារអេឡិចត្រូនិច នៅថ្ងៃទី១៣ មិថុនា នេះលោក គង់ ជិ និយាយថា លោក និងក្រុមការងារនៅប្រទេសជប៉ុន បានដាក់សំណើរួចទៅហើយទៅក្រ​សួង​ការបរទេ​ស​​ជ​ប៉ុន ដើម្បីជំរុញឱ្យប្រទេសគោរពប្រជាធិបតេយ្យមួយនេះ បង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ព​ស់រដ្ឋាភិបាលមួ​យ​ចំ​​​នួន​ ដែលជាខ្សែស្រឡាយរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ លោកបន្តថា ញត្តិដែ​​លដាក់​កា​​ល​​ពី​​ដើមសប្តាហ៍នេះ...

Latest News