ក្រសួងមហាផ្ទៃបង្កើតក្រុមការងារឌីជីថល ដើម្បីជំរុញឲ្យការអនុវត្តការងារកាន់តែប្រសើរ
ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងសមាសភាព១៥ រូបធ្វើជាក្រុមការងារឌីជីថល បច្ចេកវិទ្យា និងព័ត៌មាន នៅកម្ពុជាដើម្បីជំរុញឲ្យការអនុវត្តការងារផ្នែកឌីជីថលតាមស្ថាប័នរដ្ឋនានាមានភាពប្រសើរឡើង។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃស្តីពីការបង្កើតក្រុមការងារឌីជីថល បច្ចេកវិទ្យាគមនាគមន៍ ក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា សមាសភាពចំនួន១៥រូប ដែលមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ជាប្រធាន លោក ហ៊ុយ វណ្ណ: រដ្ឋលេខាធិការ ជាអនុប្រធាន លោក ប៉ោ...
នៅថ្ងៃអាទិត្យកម្ពុជាមានករណីស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១០នាក់ និងអ្នកឆ្លងថ្មី៧៣៥នាក់
ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះបានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣៥នាក់ រីឯតួលេខអ្នកស្លាប់ថ្មីមានចំនួន១០នាក់។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះបានបង្ហាញថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីថ្មីឆ្លងជំងឺកូវីដ១៩ ចំនួន៧៣៥នាក់ អ្នកជាសះស្បើយចំនួន៥១៤នាក់ និងមានអ្នកស្លាប់ចំនួន១០នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបន្ថែមទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ កើនដល់៤៣,៤៤៦នាក់ អ្នកជាសះស្បើយសរុបចំនួន៣៨,០០៣នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៤១នាក់។
គួរបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា នៅមិនទាន់បានធូរស្បើយ ចាប់តាំងពីការឆ្លងចូលក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១កន្លងមក។ ហើយរហូតមកដល់ពេលនេះ...
ក្រសួងសុខាភិបាលរកឃើញផលិតផលសម្លាប់មេរោគអាល់កុលលាងដៃគ្មានគុណភាព
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បត្តិ៍នេះបានប្រកាសរកឃើញផលិតផលសម្លាប់មេរោគឈ្មោះអាល់កុលលាងដៃ(ALCOHL75%) គ្មានលេខបញ្ជិការ ថាមានគុណភាពមិនត្រឹមត្រូវដោយមានលាយសារធាតុមេតាណុលដល់ទៅ៧២%។
ក្រសួងសុខាភិបាលរកឃើញករណីឆ្លងវីរុសកូវីដ-១៩បម្លែងថ្មី Delta លើអ្នកដំណើរមកពីប្រទេសថៃ
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានប្រកាសថារកឃើញករណីឆ្លងវីរុសកូវីដ-១៩បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ក្រោយទទួលលទ្ធផលធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើអ្នកដំណើរចូលមកកម្ពុជា០៧នាក់ តាមច្រកព្រំដែនកម្ពុជាថៃ។
Blog: តើយើងគួរខ្លាចសេចក្តីស្លាប់ដែរ ឬទេ?
មនុស្សមិនអាចមានជីវិតជារៀងរហូតនោះទេ នេះជាប្រក្រតីភាពនៅក្នុងធម្មជាតិនេះ។ ការចម្រើនសតិដើម្បីលះសេចក្តីជាប់ជំពាក់នៅក្នុងជីវិត ដោយសិក្សា និងរលឹកថាមនុស្សសត្វក្នុងលោកមិនអាចឆ្លងផុតនៃសេចក្តីស្លាប់បាននោះ ជាការហ្វឹកហាត់ត្រៀមជាមុន ហើយការស្លាប់មកដល់ និងមិនមានភាពតក់ស្លុតអ្វីឡើយ។ ការរលឹកដូចនេះ ឆ្លុះបញ្ចាំងថាតើយើងគួររៀបចំដំណើរជីវិតបែបណា និងត្រូវធ្វើអ្វីខ្លះដើម្បីប្រើប្រាស់ពេលវេលាដែលមានក្នុងបច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធិភាពនិងប្រកបតម្លៃខ្ពស់មុនពេលយើងលាចាកលោកនេះ។
រដ្ឋបាលរាជធានីភ្នំពេញប្រកាសផ្អាកបណ្ដោះអាសន្នសកម្មភាពហានិភ័យខ្ពស់ឆ្លងកូវីដ រយៈពេលពីរសប្ដាហ៍
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ ទី១៩នេះ បានដាក់ចេញសេចក្ដីសម្រចផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពមួយចំនួននៅរាជធានីដែលមានហានិភ័យខ្ពស់នៃការឆ្លង់ជំងឺកូវីដ ១៩ រយៈពេលពីរសប្ដាហ៍។
នាយករដ្ឋមន្ត្រីប្រកាសធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្ទាប់ពីពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតកូវីដ
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានប្រកាសនៅថ្ងៃសៅរ៍នេះថាគាត់នឹងចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩នេះរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។
អាជីវករខ្លះមានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់ទំនិញតាមអ៊ីនធឺណិត
អាជីវករមួយចំនួនបាននិយាយកាលពីពេលថ្មីៗនេះថា ពួកគាត់មានការស្ទាក់ស្ទើរក្នុងការចុះឈ្មោះដើម្បីលក់ទំនិញតាមអ៊ីនធឺណិត គិតថាជាការលំបាកក្នុងការលក់ ហើយការរកស៊ីដោយផ្ទាល់គឺងាយស្រួលជាង។
ក្រសួងសុខាភិបាលប្រកាស អ្នកស្លាប់ ២០នាក់ដោយកូវីដ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ
ក្រសួងសុខាភិបាលនៅថ្ងៃសៅរ៍នេះបានប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ៤១៤នាក់។
ក្រសួងសុខាភិបាលប្រកាសថាមានករណីកូវីដថ្មីចំនួន ៧៩៩ និងស្លាប់ចំនួន ១៤នាក់
ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថាបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ថ្មី ចំនួន៧៩៩នាក់ និងមានអ្នកស្លាប់ថ្មី ចំនួន១៤នាក់បន្ថែមទៀត ដែលនាំអោយអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់៣៩៤នាក់។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីអ្នកឆ្លងកូវីត១៩ថ្មីចំនួន៧៩៩ បានធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីត១៩ទូទាំងប្រទេសឡើងដល់សរុប៤១៥៨១នាក់។
ក្នុងនោះផងដែរ ក្រសួងសុខាភិបាលក៏បានជូនដំណឹងបន្ថែមទៀតថាចំនួនអ្នកដែលបានជាសះស្បើយពីជំងឺកូវីត១៩នៅថ្ងៃសុក្រនេះមាន៩១០នាក់ សរុបអ្នកជាសះស្បើយមាន៣៥៩៤០នាក់។
ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេស ៤១៥៨១នាក់ ក្នុងនោះមាន១៦១៧នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយករណីឆ្លងថ្មីដែលនាំចូលពីក្រៅប្រទេសមាន៩៧នាក់៕
សហរដ្ឋអាមេរិកកាត់ជំនួយបរិស្ថានជុំវិញការកាប់បំផ្លាញព្រៃឈើ និងការបំបិទសំឡេងសកម្មជន
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃថ្ងៃព្រហស្បតិ៍ថាខ្លួនកំពុងបញ្ចប់ជំនួយដល់ក្រសួងបរិស្ថាន នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដោយសារកម្ពុជានៅតែបន្តរកឃើញករណីការកាប់បំផ្លាញ់ព្រៃឈើ និងការឃាត់ខ្លួនសកម្មជនបរិស្ថានមានការកើនឡើងជាលំដាប់។
ក្រសួងសុខាភិបាលប្រកាសថាមានអ្នកស្លាប់ថ្មីចំនួន ១២នាក់ ដោយសារកូវីដ
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃព្រហសត្បិ៍ ថាមានអ្នកស្លាប់ថ្មីចំនួន ១២នាក់ ដែលនាំឱ្យករណីស្លាប់ទូទាំងប្រទេសដោយសារកូវីដ កើនដល់៣៨០នាក់។
Vox pop: ទស្សន:ពលរដ្ឋក្នុងការចាយលុយក្រដាស់ប្រាក់ និងលុយអេឡិចត្រូនិច
បម្រែបម្រួលក្នុងការរស់នៅ ពីការធ្លាប់តែមមារញឹក និងប្រជ្រៀតគ្នាតាមដងវិថីនានា ទៅកន្លែងធ្វើការ តូបលក់ដូរ ទៅភោជនីយដ្ឋាន ហាងទំនើបនានា ដែលគ្រប់គ្នាសុទ្ធតែប្រើក្រដាសប្រាក់ ហូតចេញពីកាបូប ឬកាតាបយួរដៃ ដើម្បីគិតបញ្ជីទូទាត់ ថ្លៃទំនិញនៅកន្លែងទិញលក់ផ្ទាល់ ដែលជាទម្លាប់ដែលយើងបានមើលឃើញយ៉ាងស៊ាំទៅហើយក្នុងសង្គមខ្មែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រោយពេលការផ្ទុះនូវជំងឺផ្លូវដង្ហើមកូវីដ១៩ ភ្លាមៗ នៅដើមខែមីនា ឆ្នាំ២០២០ ហាងលក់ទំនិញ ផ្សារដែលតែងមានមនុស្សអ៊ូអរ ប្រែជាស្ងាត់ច្រងំ ឯក្រដាស់ប្រាក់ដែលធ្លាប់តែកាន់សម្រាប់ហុចចុះហុចឡើងសម្រាប់ដោះដូរ និងគិតថ្លៃឥវ៉ាន់ទៀតសោត ប្រែជារបស់ដែលពលរដ្ឋមួយចំនួនខ្លាចរអា។
ទន្ទឹមគ្នានោះដែរ...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាទៅរៀននៅប្រទេសវៀតណាម
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៥ ខែមិថុនានេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ដោយចាប់ផ្តើមទទួលពាក្យរហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រសួងនឹងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១២០នាក់ ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីជូនដំណឹងខាងលើនោះបានបញ្ជាក់ថា ថ្នាក់ក្រោយឧត្តមសិក្សាមានថ្នាក់បណ្ឌិត(Ph.D) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) នឹងត្រូវបានជ្រើសរើសមានចំនួន២០នាក់ដោយមិនឆ្លងកាត់ការប្រឡងឡើយ តែត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មការរបស់ក្រសួងអប់រំ យុវជន...
Q&A: ការដោះស្រាយបញ្ហាសំរាមនៅរាជធានីភ្នំពេញ
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានផ្ដល់បទសម្ភាសន៍ដល់សិក្ខាកាម Newsroom Cambodia ព្រះតេជគុណសួន ម៉ិ អំពីការដោះស្រាយបញ្ហាកាកសំណល់ និងសំរាមនៅរាជធានីភ្នំពេញ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងព្រះតេជគុណសួន ម៉ិ និងលោក នេត្រ ភក្រ្តា៖
Q: ចម្រើនពរ លោក នេត្រ ភក្រ្តា!
A: ថ្វាយបង្គំ ព្រះអង្គ!
Q: តើលោកយល់ឃើញបែបណាដែរពាក់ព័ន្ធនឹងកាកសំណល់សំរាមក្នុងរាជធានីភ្នំពេញ?
A: បាទ! ព្រះអង្គ ខ្ញុំយល់ឃើញថា...
Vox pop: ទស្សនៈអំពីកត្តាជំរុញឲ្យយុវជនប្រើប្រាស់គ្រឿងញៀន
គ្រឿងញៀនកំពុងរីករាលដាល និងពង្វក់យុវជនទៅដល់ទីជនបទនៃប្រទេសកម្ពុជា។ ខាងក្រោមនេះជាមតិយល់ឃើញរបស់ប្រជាពលរដ្ឋ ជុំវិញកត្តាជំរុញឲ្យយុវជនសព្វថ្ងៃឈានទៅប្រើប្រាស់គ្រឿងញៀន។
អ្នកស្រី សុផាត ដែលមានវ័យ៣៦ឆ្នាំ ជាអ្នកលក់ចាប់ហួយនៅផ្សារតាកែវ បាននិយាយប្រាប់ Newsroom Cambodia ថា អ្នកស្រីព្រួយចិត្តជាខ្លាំងចំពោះបញ្ហាគ្រឿងញៀននេះ។
អ្នកស្រីថា៖ «ពិបាកណាស់ក្មួយអើយ! កូនមីងម្នាក់បានជ្រុលខ្លួនចូលទៅសេពអាគ្រឿងឆ្កួតហ្នឹង (គ្រឿងញៀន) វាវក់វង្វេងគ្មានស្គាល់ផ្ទះសម្បែងស្អីទេ។ ពេលប្រលប់ៗ មិត្តភក្តិវាមកយកហើយមិនដឹងវាទៅរកស្អីវាទេ និយាយមិនដែលស្ដាប់មីងទេវាស្ដាប់តែមិត្តភក្កិវាហ្នឹង ពីមួយថ្ងៃទៅមួយថ្ងៃៗកាន់តែពិបាកឡើងៗ ពីមុនកូនមីងមិនមែនវាពាលាចឹងទេក្មួយ! និយាយឱ្យអស់ទៅមកពីវាដើរតាមគ្នាវាហ្នឹងម៉ង់បានជាខូចមនុស្សអស់ទៅ»។
និស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង...