Home Blog Page 104

​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ទទួល​បាន​ចំណាត់​ថ្នាក់​​កម្រិត​ពិ​ភព​លោក​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥០​

​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ទទួល​បាន​ចំណាត់​ថ្នាក់​​កម្រិត​ពិ​ភព​លោកលើ​ផ្នែក​កម្ម​វិធី​សិក្សា​សហ​គ្រិន​ភាព កម្មវិធី​បណ្តុះ​តម្លៃ​សីល​ធម៌សង្គម​ និង​កម្ម​វិធី​គ្រប់​គ្រង​ក្នុង​ពេល​មាន​វិ​បត្តិ​​ក្នុង​ចំណោម​សាកល​វិទ្យា​ល័យ​ចំនួន​៥០។ នេះ​បើ​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​​ក្រសួង​អប់​រំ​យុវ​ជន​និង​កី​ឡា។ សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ចេញ​​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា​ឆ្នាំ​២០២១​នេះ បញ្ជាក់ថា ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​​​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​សាកល​វិទ្យា​ល័យ​កម្រិត​​ពិភពលោក ដោយ​គណៈកម្មការ​សម្ព័ន្ធ​សាកល​វិទ្យា​ល័យ​ពិ​ភព​លោក​។ ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា​៖ ​«ក្រសួង​អប់​រំ យុវ​ជន និង​កីឡា សូម​វាយ​តម្លៃ​ខ្ពស់ ​និង​សម្តែង​ការ​កោត​សរសើរចំពោះ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ដែល​ទទួល​ចំណាត់​ថ្នាក់​ដ៏​ប្រពៃ​នេះក្នុង​ឆាក​អន្តរ​ជាតិ»។ យោង​តាម​សេចក្តី​ប្រកាស​ខាង​លើ​នោះបន្ថែម​​ថា ​គណៈ​កម្ម​ការ​សម្ព័ន្ធ​សាកល​វិទ្យា​ល័យ​ពិ​ភព​លោក ​បាន​ផ្តល់​ចំណាត់​ថ្នាក់​សាកល​​​វិទ្យា​ល័យ​កំពូល​ជូន​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​​លើ​​ការ​សម្រេច​បាន​នាវា​នុវត្តន៍ឆ្នើម​លើ​បី​កម្ម​វិធី ​ពោល​គឺ​កម្មវិធី​សិក្សា​សហ​គ្រិន​ភាព​ទទួល​បាន​ចំណាត់​ថ្នាក់​២៦ក្នុង​ចំណោម​៥០ កម្មវិធី​បណ្តុះ​សីល​ធម៌សង្គម​ទទួលបាន​ចំណាត់​​ថ្នាក់​៣៧ក្នុង​ចំណោម​៥០ និង​កម្មវិធី​គ្រប់​គ្រង​ក្នុង​ពេល​មាន​វិបត្តិ​ទទួល​បាន​ចំណាត់​ថ្នាក់​៣៣ក្នុង​ចំណោម​៥០។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ភ្ជាប់​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​នេះ​​លើ​ទិដ្ឋភាព​សំខាន់ៗរួម​មាន ការ​ចូលរួម​កែលម្អរ​កម្មវិធី​សិក្សា​ ការ​បង្រៀន...

សកម្មជនបរិស្ថានស្នើរដ្ឋាភិបាលបង្ហាញរបាយការណ៍​ផលប៉ះពាល់បរិស្ថាន និងសង្គមអំពីដំណើរការអាជីវកម្មរ៉ែមាស

សកម្មជន​បរិស្ថាន​​បាន​​ស្នើសុំ​រដ្ឋាភិបាល​ ឲ្យ​​ចេញ​ផ្សាយ​​​របាយការណ៍​​ស្តី​​ពី​​ការ​​សិក្សា​ និង​​​វាយ​​តម្លៃ​​ផល​ប៉ះពាល់​​​​​បរិស្ថាន​ និង​​សង្គម​ (EIA &ESIA) ជាសាធារណៈ​​ ​នៅ​រៀងរាល់​មុនពេល​អនុញ្ញាត​​ឱ្យ​​​មានការ​ធ្វើ​​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ការ​​ទាញ​​យក​ធនធាន​ធម្មជាតិ​ ខណ:អាជីវកម្ម​រ៉ែ​មាស​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រតិបត្តិការ​នាពេល​ខាង​មុខ​។ សំណើ​​របស់​សកម្មជនបរិស្ថាន ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​អនុញ្ញាតឲ្យ​ក្រុម​ហ៊ុន​បរទេស​មួយ ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​ក្នុង​ខេត្ត​មណ្ឌល​គិរី។​ សកម្មជន​ការពារ​បរិស្ថាន លោក សាន​ ម៉ាឡា បាន​​ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា​ ការ​ដែល​រាជ​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ដំណើរ​ការ​ការ​រុក​រក​រ៉ែ​មាស​ លើ​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី​ថា រាល់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​​ការប្រើ​ប្រាស់​ធនធាន​ធម្មជា​តិ​ គប្បី​ត្រូវមាន​ការ​ចេញ​ជា​សាធារណ:...

ក្រសួងទេសចរណ៍ប្រកាសទទួលពាក្យប្រឡងជ្រើស រើសបេក្ខជនបម្រើការក្នុងក្របខណ្ឌឆ្នាំ២០២១

ក្រសួងទេសចរណ៍​​នៅ​​​ថ្ងៃទី​​១៥​ ខែ​មិថុនា​នេះ​ ​បាន​​ប្រកាស​​​​ចាប់​ផ្តើម​ទទួល​ពាក្យ​ប្រឡង​ជ្រើស​រើស​បេក្ខជន​ចូល​​បម្រើ​ការ​ងារ​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​ប្រចាំ​ឆ្នាំ​​២០២១​​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ ​ រហូត​ដល់​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២១​​​។​ យោង​តាម​សេចក្តី​ជូន​ដំណឹង​ចេញដោយ​គណ:កម្មធិការ​ប្រឡង​​នៃ​ក្រសួង​ទេសចរណ៍​ លោក​ ទិត​ ចន្ថា បាន​បញ្ជាក់​​អំពី​គោល​ការណ៍​ចំបាច់​៦​​យ៉ាង​ដែល​បេក្ខជន​ ឬបេក្ខនារី​ដែល​មាន​បំណង​ចង់​ធ្វើ​ការងារ​ក្នុង​ក្រសួង​ទេសចរណ៍។​​ ​​​លក្ខខណ្ឌ​ទាំង​៦​នោះ​រួមមាន​ ទី​១​ បេក្ខជន​អាច​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​ក្រសួង​ទេសចរណ៍​ និង​​មន្ទីរ​​ទេសចរណ៍​​រាជ​ធានី​​ខេត្ត​​ដែល​​បាន​​ជ្រើស​​រើស​​ ឬ​​​ដាក់​​ពាក្យ​​តាម​​អនឡាញ​ (Online)​ តាម​រយ:​  QR-Code។ ​ទី​២ ត្រូវ​ធានា​ថា ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ទាំង​ពីរ​លើក​រួច​ហើយ​។...

Q & A: តើកម្ពុជានឹងសម្រេចបានប្រព័ន្ធគ្រប់គ្រងសុខាភិបាលបែបឌីជីថលដែរ ឬទេនៅឆ្នាំ២០៣០?

តើ​​កម្ពុជា​នឹង​សម្រេច​បាន​ប្រព័ន្ធ​គ្រប់​គ្រង​សុខា​ភិបាល​បែប​ឌី​ជី​ថល​ដែរ​ឬ​ទេ​នៅ​ឆ្នាំ​២០៣០​?​ យោង​តាម​ លោក ប៊ិន សុជាតិ​ ទីប្រឹក្សា​ស្ថាបនិក​ និង​គ្រប់គ្រង​អាជីវកម្ម «ពេទ្យ​យើង​-​​​Peth​​​Yoeung»​​,​​ វេជ្ជបណ្ឌិត​​កត់​​ត្រា​ប្រ​វត្តិ​ព្យាបាល​​​អ្នក​ជំងឺ​លើ​​ក្រដាស​រក្សា​នៅ​មន្ទីរពេទ្យ ​ហើយជួនកាលឱ្យអ្នកជំងឺទុកខ្លួនឯង ឯក​សារ​ទាំង​នោះ​ងាយ​ខូច​ លំបាក់ទុកដាក់ ចំណាយ​លើ​ការ​ថែ​ទាំ​ ​ជាគុណវិប្បត្តិមួយ នៃការមិនប្រើប្រាស់ប្រព័ន្ធឌីជីថល។

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកដំណើរការផ្សាររដ្ឋទាំងអស់ជាប្រក្រតីឡើងវិញ

អភិបាល​រាជធានី​​​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ​ប្រកាស​​​អនុញ្ញាត​ឱ្យគ្រប់​អាជីវកម្ម​ ការលក់​ដូរ​​ផ្សេង​ៗ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ផ្សាររដ្ឋ​ទាំង​អស់​ ដំណើរ​ការ​ជា​ធម្មតា​វិញ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ចាប់​ពី​​ថ្ងៃទី​១៥​ ខែមិថុនា​ នេះ​​ទៅ​ ​តែតម្រូវ​ឲ្យ​បន្ត​​អនុវត្ត​វិធាន​​ការ​​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ «៣​ការពារ ​និង​ ៣​កុំ»។​ ក្នុង​​សេចក្តី​សម្រេច​ចេញ​​ដោយ​​អភិបាល​​រាជធានី​​ភ្នំពេញ​​នៅ​យប់​ ​ថ្ងៃចន្ទ​ ទី​១៤​ ខែ​មិថុនា​នេះ​ បញ្ជាក់​ថា​ គ្រប់​សកម្មភាព​លក់ដូរ​ទាំងអស់​ដែល​ត្រូវ​​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ក៏ពិត​មែន​ ប៉ុន្តែ​​នៅតែ​ត្រូវ​​​​បន្ត​ការ​អនុវត្ត​​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ដើម្បី​នៅ​តែ​បន្ត​ការពារ​ទប់​ស្កាត់​ នូវ​ការរីក​រាល​ដាល​នៃ​ជំងី​កូវីដ១៩​ដដែល។ វិធានការ​ការពារ​ទាំង​នោះ​មាន​ដូចជា ពាក់​ម៉ាស់​ រក្សា​អនាម័យ​ដោយ​លាង​ដៃ​ជាមួយ​ទឹកអាកុល​ឱ្យ​បាន​ញឹកញាប់​...

អ្នកឆ្លងជំងឺកូវីដ១៩នៅថ្ងៃចន្ទមាន៤៩៥នាក់ ខណៈអ្នកស្លាប់មានចំនួន១៣នាក់

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ចន្ទ មាន​ចំនួន​៤៩៥នាក់​ ខណៈ​​​​អ្នក​ស្លាប់​មានចំនួន​១៣​​​​នាក់​។ ​យោង​តាម​​​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​បាន​បង្ហាញ​​ថា ​​​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ មាន​អ្នក​ឆ្លង​ជំងឺ កូវីដ​ថ្មី​ចំនួន​៤៩៥នាក់  អ្នកជា​សះ​ស្បើយ​ចំនួន​៦០៤នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​១៣នាក់។​ តាម​​​ទិន្នន័យរបស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​​ គិត​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​ កើន​ដល់​៣៩,៤៦៤​នាក់​ហើយ​ ​​អ្នកជាសះ​ស្បើយ​សរុប​ចំនួន៣៣,៥៧១នាក់ និង​មាន​​អ្នក​ស្លាប់​សរុប​ចំនួន​៣៦១នាក់។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើ​ញដំបូង​គេ​បង្អស់​នៅ​ខេត្តព្រះ​សីហនុ​លើ​ជន​ជាតិ​ចិន​ម្នាក់​ដែល​ធ្វើ​ដំណើរ​មកពី​ទីក្រុង​វ៉ូហាន​ប្រទេស​ចិន​ កាលពី​ថ្ងៃទី​២០ ​ខែ​មករា​...

Q & A ជាមួយ​សមាជិក​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង អំពី​បញ្ហាស្ត្រីនិង​បរិបទសង្គម​ដែល​ស្រ្តី​កំពុង​ប្រឈម

កញ្ញាហឿន​ យូអៀង ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំវ័យ​ក្មេង ហើយក៏​ជាបុគ្គលិក​អង្ការក្រៅ​រដ្ឋា​ភិបាលមួយ​ដែល​មាន​តួ​នាទី​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​ផ្នែក​ទំនាក់​ទំនង​។ កញ្ញា​បាន​បទ​សម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia កញ្ញា​ឆន រស្មី អំពី​បញ្ហាស្ត្រីនិង​បរិបទសង្គម​មួយ​ចំនួនដែល​ស្រ្តី​កំពុង​ប្រឈម។

Q & A ជាមួយអ្នកប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត​អំពីអ្វីជាស្រ្តេស? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ​

លោកហឿ សេធុល ​​ជា​អ្នក​ឯកទេសព្យាបាល​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​ប្រចាំ​គ្លីនិក KCPS ផ្តល់​សេវា​ប្រឹក្សា​យោបល់​ និង​អប់រំ​តាម​បែប​ចិត្ត​សាស្ត្រ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​កម្ពុជា។​ លោកក៏​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ផ្លូវចិត្ត​នៅ​សាលា​ពុទ្ធិ​សាស្រ្ត​​ ហើយបានបកស្រាយពី​ «អ្វីទៅដែលហៅថាស្រ្តេស (Stress) ? ឫសគល់នៃស្រ្តេស និងដំណោះស្រាយ​» ជាមួយសិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ។​

Blog: ស្វែងយល់ពី បញ្ហាផ្លូវចិត្តនិងជម្ងឺផ្លូវចិត្ត

មានមនុស្សជាច្រើនបានឆ្លងកាត់នូវបទពិសោធន៏ដ៏ល្វីងជូរចត់ ក្នុងព្រឹត្តិការណ៏សង្គមអវិជ្ជមានជាច្រើន ហើយព្រឹត្តិការណ៏ទាំងនោះបានដិតដាមនិងតាមគម្រាមកំហែងពួកគេជាប់ក្នុងចិត្ត ដោយពុំមានថ្នាំក្នុងការព្យាបាលឲ្យបានជាសះស្បើយនោះទេ។

ជំងឺគ្រុនឈីកនៅកម្ពុជាកំពុងផ្ទុះឡើង ខណៈករណីសង្ស័យកើនដល់៥១៤នាក់

​ក្រសួង​សុខាភិបាល​​នៅថ្ងៃសុក្រនេះ បាន​ក្រើន​រំឮកដល់​​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរមូលដ្ឋានទាំងអស់​ រួម​គ្នា​ទប់​ស្កាត់​ជំងឺគ្រុនឈីក​តាម​សហ​គមន៍ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​ឡើង​ខ្លាំង​នា​ពេល​ខាង​មុខ។​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ លោក ម៉ម ប៊ុន​ហេង នៅ​ថ្ងៃទី​១១ ខែ​មិថុនា​ ឆ្នាំ២០២១នេះ​ បានជូន​ដំណឹង​ដល់សាធារណជន ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​​ទាំង​អស់ ​ជួយ​អន្តរាគមន៍​ និងគាំទ្រដល់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​គ្រុន​ឈីក​នៅតាមសហគមន៍ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែមថា​ ខណៈស្ថាន​ភាព​​ជំងឺ​​គ្រុន​ឈីក​​នៅ​កម្ពុជា​កំពុង​កើន​ឡើង ដែល​ករណីសង្ស័យ​ជំងឺ​គ្រុន​ឈីក​មាន​ដល់​ទៅ​៥១៤នាក់​នោះ​ ក្រសួង​បាន​ណែនាំ​​វិធានការ​ដើម្បី​ទប់​ស្កាត់​ការកកើត​សត្វ​មូស​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈីក។ ក្រសួង​ក៏​​បាន​ក្រើន​រំឮក​ឱ្យ​អនុវត្ត​វិធាន​ការ​ដូច​ជា ត្រូវ​សកម្មចូលរួម​កម្ចាត់ដង្កូវទឹក​និង​ទីកន្លែងដែល​មាន​ទឹក​ដក់ មាន​សំបក​កង់ឡាន​ សំបកដប ។ល។ ត្រូវធ្វើអនាម័យផ្ទះ​សម្បែង ផ្ទះ​ត្រូវ​មាន​ពន្លឺចេញ​ចូល​...

កម្ពុជាថា អាមេរិកបំភ្លៃការពិតលើដំណើរទស្សនកិច្ចក្នុងមូលដ្ឋានកងទ័ពជើងទឹករាមរបស់អនុព័ន្ធអាមេរិក

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិកម្ពុជា​ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ បា​ន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​​ប្រតិកម្ម​​ទៅនឹង​ការ​លើកឡើង​របស់​​ស្ថាន​ទូតសហ​រដ្ឋ​អា​មេរិកប្រចាំនៅ​កម្ពុជា​​ ដែល​​​​ថា ​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ពេញ​លេញ​ដល់​ដំណើរ​​ទស្សន​​កិច្ចរបស់​អនុ​ព័ន្ធ​យោធា​អាមេរិក​ទៅកាន់​មូលដ្ឋានសមុទ្រ​រាម ដោយ​បាន​​ចាត់​ទុក​ថា ការ​លើកឡើង​​នេះជាការ​ព្យាយាម​បង្កើត​បញ្ហា​ថ្មី ​និង​បំភ្លៃ​ការពិត​។ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​កាពារជាតិ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០២១ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា៖ «មន្រ្តីយោធា​កម្ពុជាមិ​ន​បាន​អនុញ្ញាតឲ្យ​លោកអ​នុព័ន្ធយោ​ធា​ទៅ​មើល​គ្រប់​កន្លែង​នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក​នោះទេ»។ ក្នុង​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ដដែល​បន្ថែមថា៖ «ស្នើសុំឲ្យ​មន្រ្តី​យោធា​កម្ពុជា​កំណត់​ពេល​ទស្សនកិច្ច​ឡើងវិញ​ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅ​ក្នុង​ពេល​ខាងមុខឲ្យបានឆាប់បំផុត»។ ជាការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា​នៅថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ២០២១​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មានមួយ​បំភ្លឺ​ដល់​សាធារណ​មតិ​ជាតិ​ និង​អន្តរជាតិ​ ជុំ​វិញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា​...

Q&A: អ្នកវិភាគនយោបាយលោក មាស នី ពិភាក្សាអំពីទំនាក់ទំនងកម្ពុជា អាមេរិក ចិន ស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោត

អ្នកវិភាគនយោបាយ លោកមាស នីបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន Newsroom Cambodia នាពេលថ្មីៗនេះអំពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទំនាក់ទំនងកម្ពុជា - ចិន ស្ថានភាពសិទ្ធិមនុស្ស និងការបោះឆ្នោតនាពេលខាងមុខ។

កម្ពុជាអនុញ្ញាតឱ្យប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ថ្មីដែលអាចបម្លែងសំឡេងទៅជាអត្ថបទ

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​​​នៅ​ថ្ងៃ​សុក្រ​នេះ បានដាក់​ឱ្យមហា​ជន​សាក​ល្បងប្រើ​កម្ម​វិធី​បម្លែង​សំឡេង​ទៅ​ជា​អត្ថបទ​ដោយ​ប្រើ​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត ​​ដែល​​ក្រសួង​ប្រកាស​ថា កម្មវិធី​នេះ​មាន​​កម្រិត​​​ភាព​ត្រឹម​ត្រូវ​​ដល់ទៅ​៩០%។ កម្មវិធី​បម្លែង​សំឡេង​ទៅ​ជា​អត្ថបទ​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ «Khmer Automatic Speech Recognition-Khmer ASR» គឺ​ជា​ការ​អភិវឌ្ឍលើ​បច្ចេក​វិទ្យា​ភាសា​​ថ្មី​មួយ​ដែល​ទើប​បង្កើត​ដោយ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជាដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្ប​និមិ្មត(Artificial Intelligence)។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃ​សណីយ៍​ និងទូរគមនាគមន៍​ ចេញ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​បញ្ជាក់​​ថា​ កម្មវិធី​បម្លែង​សំឡេង​ទៅជា​អត្ថបទ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​បំប្លែង​សំឡេង​ដែល​យើង​និយាយ​ជា​ភាសា​ខ្មែរ​​ដោយ​ផ្ទាល់ ​ទៅ​ជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ប្រើ​ប្រាស់​បាន​ក្នុង​ទូរស​ព្ទ​ដៃ។ ក្រសួង​​បាន​បញ្ជាក់​ថា៖ «កម្មវិធី​នេះ​អាច​ប្រើ​ប្រាស់​ក្នុង​ទូរសព្ទ​ដៃ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iOS...

ក្រសួងច្រានចោលព័ត៌មានដែលថាជំងឺកូវីដ១៩ជាប្រភេទបាក់តេរីធ្វើឱ្យមនុស្សកកឈាមស្លាប់

ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បដិសេធ​លើ​អត្ថបទ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ ជំងឺ​កូវីដ​​១៩​មិន​មែន​ជា​​វីរុស​​​ តែ​ជា​បាក់​តេរី​​ដែល​ត្រូវ​បាន​ប៉ះ​នឹង​វិទ្យុ​សកម្ម ​និង​បញ្ចូល​ឈាម​​បណ្តាល​ឱ្យ​មនុស្ស​កក​ឈាម​ស្លាប់​ ថា​ជា​ព័ត៌មាន​មិនពិត។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​ បាន​អះអាងថា ​ព័ត៌មាន​ដែល​បាន​​​ចុះ​ផ្សាយ​តាម​​​​បណ្តាញសង្គមនៅថ្ងៃ​ទី​០៩ ​និង​ទី​១០ ​ខែ​មិថុនា​ ឆ្នាំ​២០២១  និង​ដាក់​ប្រភព​ពី​​ក្រសួង​សុខា​ភិបាល​សឹង្ហបុរី​​​ថា ជំងឺ​​កូវីដ​១៩​គឺជា​​បាក់​តេរី​​ដែលត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុសកម្ម ​​និង​​បញ្ចូល​ឈាម​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​នោះ គឺជា​​ព័ត៌មាន​ក្លែង​បន្លំ​ និងបំពុល​សង្គម។ សេចក្តីប្រកាសព័ត៌មានខាងលើ​បាន​ស្រង់​អត្ថប័យ​​ពី​ព័ត៌មាន​នោះ​ថា៖ «​ប្រទេស​សឹង្ហ​បុរី​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភព​លោក​​ បាន​ធ្វើ​កោលស្យ​វិច័យលើ​សាកសព​អ្នក​ជំងឺ​កូវីដ១៩​ ហើយ​​រក​ឃើញ​ថា​កូវីដ១៩​មិនមែន​ជា​វីរុស​ទេ វាជា​បាក់តេរី​ ដែល​ត្រូវ​បាន​ប៉ះ​ពាល់​នឹង​វិទ្យុសកម្ម​...

ក្រសួងអប់រំប្រកាសរៀបចំការ​ប្រកួតសិស្សឆ្នើម​​គម្រោងឌីជីថលធំដំបូង​បង្អស់ «បំណងប្រាថ្នា»

ក្រសួង​អប់រំ​ យុវជននិង​កីឡា​ លើក​ទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស និងគ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ​ និង​ឯកជនទូ​ទាំង​ប្រទេស​​ទាំងអស់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ «បំណង​ប្រាថ្នា​» ​ដែល​ជា​ការបង្កើត​​គម្រោង​​វេទិកា​សិក្សា​តាមបែបឌីជីថលដំបូងគេបំផុត​នៅកម្ពុជា​ សម្រាប់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​៧​ ដល់​ទី​១២​​។​​ បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលចេញ​ផ្សាយ​ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២១ លើទំព័រ​ហ្វេសប៊ុក​របស់ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បញ្ជាក់​ថា សិស្សានុសិស្ស​ ដែលចូលរួម​ប្រកួត​ក្នុង​ប្រព្រឹត្តិការណ៍​នេះ នឹងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ក្រសួង​អប់រំ​ ដោយ​បន្ថែម​ពិន្ទុ​សម្រាប់​ការ​ប្រឡង​ប្រចាំ​ឆ្នាំ​ ករណី​បើ​ពិន្ទុ​នៃ​គម្រោង​លើស​៧០%​។ ចំពោះ​សិស្ស​ ឬក្រុម​សិស្ស​​ដែល​នៅ​លំ​ដាប់​៥%​​ចុងក្រោយ​ទូទាំង​ប្រទេស​​តាមមុខ​វិជ្ជា​នីមួយ​ៗ​​នៅតា​ម​ថ្នាក់​នីមួយ​ៗ​ នឹងក្លាយ​ជា​សិស្ស​សក្តា​នុ​ពល​​​នៃ​ក្រសួង​​។ ​ខ្លឹមសារបន្ថែមចេញពី​សេច​ក្តី​ប្រកាស​ដដែល​បន្ត​ថា​...

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩កើនដល់៣១១នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន៦៥៥ នៅថ្ងៃព្រហស្បតិ៍

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រនេះ​ប្រកាស​ថា នៅ​​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ចំនួន១១​​នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៥៥​​នាក់។​​ បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញនៅ​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​បង្ហាញ​ថា នៅ​​ថ្ងៃទី​១០ ​ខែ​មិថុនា​ឆ្នាំ ​២០២១ មាន​​ករណី​ឆ្លង​ថ្មី​ចំនួន​​​៦៥៥នាក់​ និង​​​​ជា​សះ​ស្បើយ​៨១០នាក់​ និង​មាន​អ្នក​ស្លាប់​​​ថ្មី​​ចំនួន​១១នាក់។​ គិតត្រឹមថ្ងៃ​ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​កើន​ដល់​ ៣៧,៣២១នាក់ និង​អ្នកជា​សះស្បើយ​សរុប​​ចំនួន​​៣០,៦១៧នាក់ និង​អ្នក​ស្លាប់​សរុប​កើន​ដល់​៣១១​នាក់ ​​​ក្នុង​រយៈ​ពេលត្រឹម​១៨​ខែប៉ុណ្ណោះ​ ​ចាប់​តាំង​ពី​ការ​រក​ឃើញ​ដំ​បូង​នៅ​ចុង​ខែ​មករា ​ឆ្នាំ២០២០មក។ សេចក្តីជូនព័ត៌មានដដែលនោះ​បានបន្តទៀតថា៖ «ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​៦៥៥​នាក់​នោះ ក្នុងនោះ​មាន​ករណីឆ្លង​ថ្មី​ចំនួន​៤៩នាក់​គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស...

Latest News