Home Blog Page 12

សហជីពមើលឃើញកម្ពុជានៅបន្តមានឱនភាពផ្នែកសេដ្ឋកិច្ចខណៈWorldBankរកឃើញមាន​​កើ​​​​ន​​ឡើង

ក្រុមសហជីពឯករាជ្យ អះអាងថាកម្ពុជានៅបន្តមានឱនភាពផ្នែកសេដ្ឋកិច្ចដុនដាប់នៅឡើយ ស្របពេ​​ល​​ដែ​​ល​​ធនាគារពិ​ភ​​ព​លោករក​​ឃើញថាសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងវិញបណ្តើរៗក្នុងរង្វង់ជិត៦ភាគរយ តា​​ម​​រ​​យៈ​​​កា​​រ​នាំចេញផ្នែកវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងវិស័យទេសចរណ៍។ ប្រតិកម្មពីសំណាក់ក្រុមសហជីពឯករាជ្យនៅពេលនេះ ធ្វើឡើងក្រោយពេលដែលធនាគារពិភពលោក បា​​ន​ចេញរ​​បា​​យ​​ការណ៍ នៃការអង្កេតរបស់ខ្លួន កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដែលរកឃើញថាសេ​​ដ្ឋកិច្ចកម្ពុ​​ជា​បន្តងើបឡើងវិញពីរង្វង់៥,៦ភាគរយ សម្រាប់ឆ្នាំ២០២៣ ឡើងមក៥,៨ភាគរយ នៅក្នុងឆ្នាំ២០២៤។ យ៉ាងនេះក្តី ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ទទួលស្គាល់ថាការនាំចេញវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឃើញថាមានការកើនឡើងពិតមែន។ហើយនៅដើមឆ្នាំ២០២៤ នេះស្ថានភាពរោងចក្រមានដំណើរការល្អ...

តុលាការកំពូលបដិសេធលើបណ្តឹងសារទុក្ខសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់

តុលាការកំពូលបានបដិសេធសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះមានការសោកស្ដាយចំពោះការសម្រេចនេះ។ ការប្រកាសសាលដីការនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកការជំនុំជម្រះលើ​​បណ្តឹ​ង​​សារទុក្ខសុំ​នៅ​​ក្រៅ​ឃុំ​របស់លោក នី ណាក់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។ លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក នី ណាក់ បានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក...

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ចូនបុរសម្នាក់ទៅឃុំខ្លួននៅខេត្តព្រះសីហនុពាក់ព័ន្ធអាវុធ៤០ដើម

នគរបាលខេត្តបាត់ដំបងបានបញ្ចូនខ្លួនបុរសម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅក្រុងព្រះសី​​ហ​នុពាក់ព័ន្ធកា​​​​របង្រ្កាប់សំ​​ណុំរឿងអាវុធជាង៤០ដើម ខណៈស្រ្តីជាប្រពន្ធដែលសមត្ថកិច្ចចាប់ខ្លួនបាន  ត្រូវដោះលែងវិ​​ញ​​ក្រោយសួរចម្លើយរ​​កឃើញ​​ថា​​​​មិនជាប់ពា​​ក់ព័ន្ធក្នុងសំណុំរឿងនេះ។ លោក ពេញ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់គេគេហទំព័រ Ne​w​s​​room Cambodia នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា​ សំណុំរឿងនេះសមត្ថកិច្ចខេត្តបាត់ដំបង​បា​ន​បញ្ចូនទៅក្រុងព្រះសីហនុវិញហើយ ព្រោះជនសង្ស័យមានប្រ​ភពប្រព្រឹត្តបទល្មើ​សមកពីខេត្ត​បែកនីរតីមួ​យ​​នេះ​។ក្រៅពីនេះ ចំពោះកម្លាំងជំនាញនៅក្នុងខេត្តបាត់ដំបង គឺជាផ្នែកមួយជួយសហការ ក្រោយ​​មា​​ន​​កា​​រ​​ស្នើសុំ​​ជំ​​នួ​​យ ក្នុងការចុះអង្កេត និងឈានដល់ការចាប់ខ្លួននៅពេលនេះ។ លោកបន្តថា៖«បាទប្តីបញ្ចូនទៅក្រុងព្រះសីហនុប៉ុន្តែបច្ចុប្បន្នប្រពន្ធហើយកូនត្រឡប់មកផ្ទះវិញអស់ហើយតាំងម្សិលមិញបាទអរគុណ» ។ លោក ពេញ...

យុវជនចលនាមាតាធម្មជាតិស្នើ​​​ក្រសួងបរិស្ថាន ដកទីលានចាក់សំរាមចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃពាម​ក្រសោប

ក្រុម​យុវជន ព្រះ​សង្ឃ និង​សកម្មជនចលនាមាតាធម្មជាតិ​ ស្នើ​​ក្រសួ​ង​បរិស្ថាន​ ជួយ​អន្តរាគមន៍ឱ្យមានការ​បញ្ឈប់​ការ​យក​​ផ្នែកមួយនៃដែនជម្រកសត្វព្រៃពាមក្រសោប ទៅ​ធ្វើជាទីលានចាក់សំរាម។

បទយកការណ៍៖ អ្នកស្រី ថុន ថាវរី ចាប់ផ្ដើមពីក្ដីស្រមៃរហូតក្លាយជាអ្នកនិពន្ធប្រលាមលោក

អ្នកស្រី ថុន ថាវរី ជាអ្នកនិពន្ធប្រលាមលោកបែបលើកទឹកចិត្ត​។ សៀវភៅដែល​ធ្វើ​ឱ្យ​អ្នកអាន​ស្គាល់​អ្នកស្រី​ច្រើន ទាំងក្នុង និង​ក្រៅ​ប្រទេស គឺ​ «សៀវភៅនារីប្រពៃ» ឬ «A Proper Woman»។ មានសម្បុរស្រអែម សក់រួញអង្គាដីជាមួយនឹងស្នាមញញឹមស្រស់អ្នកនិពន្ធ​វ័យ​៣៣​ឆ្នាំ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុកកោះធំ ខេត្តកណ្ដាល ​រៀបរាប់ប្រាប់ Newsroom Cambodia ថា អ្នកស្រី​មានក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធតាំងពីអាយុ​៩ឆ្នាំ។ ប៉ុន្តែ​កង្វះ​ព័ត៌មាន​ជុំវិញ​ការនិពន្ធ​សៀវភៅ ក្រោយចប់បាក់ឌុបអ្នកស្រីមិនបានចាប់យកជំនាញ​ផ្នែកនេះទេ។​ ដោយមិនបានបោះបង់ចោលក្ដីស្រមៃ អ្នកស្រីថាវរី ចាប់ផ្ដើមនិពន្ធសៀវភៅបែបកុមារ បោះពុម្ពដោយអង្គការមិនមែនរដ្ឋាភិបាលមួយនៅរាធានីភ្នំពេញក្នុងឆ្នាំ២០០៩​។ បន្ទាប់ពីផ្អាកមួយរយៈ​​ អ្នកស្រីនិពន្ធ​​សៀវភៅនារីប្រពៃ ឬ A Proper Woman ជាសៀវភៅបែបជីវប្រវត្តិ​ពិត​ក្នុង​ឆ្នាំ​២០១៦។​ ក្រោយ​បោះពុម្ព​​​​ជាសាធារណៈ...

Money Matters: Kitchen-table Accounting No Substitute for Formal Training

Experts say financial literacy is among the best ways to beat poverty, but most adults lack formal training on the topic.

នគរបាលខេត្តបាត់ដំបងអះអាងថារឿងក្តីកាំភ្លើងតុលាការកំពុងបើកកាស៊ើបអង្កេតរកមុខសញ្ញាបន្ត

ស្នងការនគរបាល​ខេត្តបាត់ដំបង អះអាងថា ករណីរកឃើញអាវុធជាច្រើ​​នដើមនៅត្រ​ង់លំនៅ​ដ្ឋាន​​ក្នុ​ង​​ដី​ឡូ​​តិ៍​​មួយកន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកសង្កែ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងបន្តស្រាវ​​ជ្រា​​វរកមុខសញ្ញាបន្ថែម​ទៀតនៅឡើយ​ ខណៈជនសង្ស័យជាស្រ្តីម្នាក់នៅក្នុងសំណុំរឿងមួយនេះ ត្រូវ​​ស​ម​​ត្ថ​​កិ​ច្ចចាប់បាន និ​​ង​​​​ឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រដ្ឋាភិបាល​​ហាមបើក​​កាស៊ីណូនៅខេត្តកំពត និងកែប ខណៈ​ខេត្ត​ទាំង​២​នេះ​សម្រាប់​តែ​ទេសចរណ៍​បែប​ធម្មជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​មិនឱ្យ​ចេញ​អាជ្ញា​ប័ណ្ណ​​បើក​កា​ស៊ីណូ​នៅ​ខេ​ត្ត​កំពត និង​​ខេត្ត​កែប​នោះទេ ដោយ​​រដ្ឋាភិបាល​ទុក​ខេត្ត​ទាំង​២​នេះ​ សម្រាប់​តែ​ទេស​ចរណ៍​បែប​ធម្ម​ជាតិ ឬ​ទេសចរណ៍បែបស្ងៀមស្ងាត់ប៉ុណ្ណោះ។ ការចេញគោលការណ៍ថ្មីរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងនៅក្នុងពិធីសម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​កំពង់​ផែពហុ​បំណង​កំពត ក្នុងខេត្តកំពត ក្រោម​ទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ។ ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែងថា រដ្ឋាភិបាល មិន​អនុញ្ញាត​ឱ្យ​បើក​កាស៊ីណូ​នៅ​ខេត្តកំពត និង​ខេត្ត​កែបទៀ​ត​ទេ ដោយ​សារ​ខេត្ត​ទាំង​២​នេះ ត្រូវ​រក្សា​ធនធានបែប​​​​​ធម្ម​ជាតិ សម្រាប់តែវិស័យទេសចរណ៍។ លោកបញ្ជាក់​ថា៖...

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការដើម្បីបើកការស៊ើបអង្កេតដោះលែងអ្នកទោសនៅខេត្តស្ទឹងត្រែង

ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចម្រុះមួយឡើង ក្រោយពីរកឃើញភាពមិនប្រ​​​ក្រតីក្នុងសំ​ណុំ​​​រឿ​​ង​​ឆ្ល​​ងដែនដោយខុសច្បាប់ដែលតុលាការខេត្តស្ទឹងត្រែងសម្រេចដោះលែង​​ទណ្ឌិ​​ត​​ជនជាតិចិន៨នាក់ ឱ្យនៅ​​ក្រៅ​​ឃុំ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ  បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា មូលហេតុដែលឈានទៅដល់ការប​​ង្កើតគណៈកម្មការនេះឡើងដោយសារសង្កេតឃើញមានភាពមិនប្រក្រតី ចំ​​ពោះការរអនុវត្តនីតិវិធី​​រប​ស់​​តុលាការខេត្តស្ទឹងត្រែង។លោកបន្តថាជនជាតិចិនទាំង៨នាក់ ដែលលួច​​ឆ្ល​​ង​​​​​ដែ​ន​ដោយខុសច្បាប់ចូលទឹកដីកម្ពុជាត្រូវ​បា​​នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តែក្រោយ​​ម​​ក​អ្ន​​ក​​ទាំ​​ងនោះ​​ត្រូ​​វដោះលែ​ងវិញដោយស្ងាត់​ៗ​។​​ លោកបានប្រសាសន៍ថា«ទទួលស្គាល់ថាជនល្មើសដែលមានបំណងក្នុងលួចឆ្លងដែលនៅតែមានដើម្បី កេចវេស ពីសមត្ថកិច្ច​កិច្ចជំនាញពីព្រោះព្រំដែនរបស់យើងមិនបានធ្វើរបងដូ​​ច​​​ផ្ទះរបស់យើងទេ ដែលអាចការឆ្លងព្រំដែនបាន » ។ ជនជាតិចិនទាំង៨នាក់ រកឃើញថាបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ តាមច្រកទ្វារ​ព្រំ​​ដែ​​ន​​អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ក្រោយចាប់ខ្លួន ជនអន្តោប្រវេសន៍ទាំង៨នាក់នោះ ត្រូវបានចៅ​ក្រ​ម...

យុវជនចលនាមាតាធម្មជាតិពហិកាមិនចូលសវនាការ បន្ទាប់ពីអាជ្ញាធររា​រាំង​អ្នកគាំទ្ររបស់ពួកគេ​​​មិន​ឱ្យចូល​បរិវេណ​តុលាការ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានធ្វើពហិកាមិនចូលសវនាការ បន្ទាប់​ពីអាជ្ញាធរ​ដាក់ប៉ារាស់ រារាំង​មិន​ឱ្យក្រុម​​​អ្នកគាំទ្រ​របស់​ពួកគេ​ ចូល​ទៅ​បរិវេណ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈក្រុមសកម្មជនទាំង​នេះ​ យល់ថា សកម្មភាពរបស់អាជ្ញាធរ ​ជាការរឹតត្បិត​​លំហ​សិទ្ធិ​សេរី​ភាព។ ការធ្វើពហិកានេះ បានធ្វើឡើងខណៈពេល​តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្តបើក​សវនាការលើកទី២​ ជុំវិញសំណុំរឿង​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ក្រោម​ការ​ចោទ​ពីបទ​ «រួមគំនិ​ត​ក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ កាលពី​សវនាការនាលើកទី១​ដែលបានធ្វើនៅ​​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០២៤ ចៅក្រម​ជំនុំជម្រះ បានសួរដេញដោល​បានតែសកម្មជនចលនាមាតាធម្មជាតិមួយរូបប៉ុណ្ណោះ...

គ.ជ.ប បង្ហាញថាគណបក្សប្រជាជនទទួលបានអាសនៈជាប្រធានក្រុមប្រឹក្សាពីថ្នាក់រាជធានីដល់ខណ្ឌ

លទ្ធផលផ្លូវការដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារ៍បង្ហាញថា គណ​ប​ក្ស​​​​ប្រជា​​ជនកម្ពុជាឈរលំដាប់លេខរៀងទី១ ក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលចូលរួម​​ប្រកួត​ប្រ​​​ជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ នៅក្នុងឆ្នាំ២០២៤នេះ។ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញលទ្ធផលជាផ្លូវការរបស់ខ្លួន នៅថ្ងៃទី៤ មិថុនា នេះ ដោយ​បង្ហា​​​​ញ​ថា ​គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈទាំងថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ​​។លទ្ធ​​​ផល​នេះ ឱ្យដឹងថា គណបក្សកាន់អំណាចដែលមានសំឡេងនាំមុខ ក្នុងចំណោមគណបក្ស​នយោ​​បាយទាំ​​ង​​​៥​ នឹងក្លាយជាប្រធានក្រុមប្រឹក្សាទាំងនៅកម្រិតថ្នាក់ រាជធានី ដល់ខណ្ឌ។ បន្ថែមលើសេចក្តីថ្លែងការណ៍នេះ...

គណបក្សជំនាន់ថ្មីរៀបចំសមាជជាលើកដំបូងដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ និងកំណត់ពីរបៀបវារៈនយោបាយ

គណបក្សជំនាន់ថ្មី បានរៀបចំសមាជិកជាលើកដំបូងរបស់ខ្លួននៅថ្ងៃ​អង្គារ៍នេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ី​នដឹកនាំ​គណ​​ប​ក្ស​ កំណត់​​ពី​​រ​បៀបវារៈ និងកម្មវិធីនយោបាយសម្រាប់ត្រៀមរៀបចំខ្លួននៅក្នុងការបោះឆ្នោត ទាំងការ​បោះឆ្នោតជ្រើ​សរើ​ស​​ក្រុ​​​ម​ប្រក្សាឃុំសង្កាត់ នៅ​​ឆ្នាំ​​២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ នៅឆ្នាំ២០២៨។ តាមរយៈការផ្សាយផ្ទាល់ នៅលើគេហទំព័រផ្លូវការរបស់គណបក្សជំនាន់ថ្មី នៅថ្ងៃទី៤ ខែមិថុនា នេះ លោក មាជ សុវណ្ណរ៉ា ត្រូ​​វ​​បានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានគណបក្សថ្មីថ្មោងមួយនេះ។ចំណែក លោក ប៉ាត មុន្នី និង​​លោ​​ក ជឹង វិទ្យារិទ្ធិ...

បទយកការណ៍៖ ការដាក់ដេញថ្លៃសិល្បៈគំនូរដើម្បីសង្គ្រោះជីវិតកុមារដោយជំងឺមហារីក

ម៉ោងប្រមាណជា ៦:៣០ នាទីល្ងាច សម្លេងប្រកាសស្វាគមន៍អ្នកចូលរួមត្រូវបានបន្លឺឡើងដោយនារីម្នាក់ដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដាក់ដេញថ្លៃសិល្បៈគំនូរ ហាក់ជាសញ្ញាអង្រួនស្មារតីអ្នកចូលរួមក្នុងពិធីងា​​ក​ទៅចាប់អារម្មណ៍នៅលើឆាក ដែលកម្មវធីនេះត្រូវបានរៀបចំឡើងនៅក្នុងនៅសណ្ឋាគារដ៏ប្រណិតមួយក​​ន្លែ​​ង​​ក្នុងរាជធានីភ្នំពេញ។​ ការដាក់ដេញថ្លៃសិល្បៈគំនូរ សប្បុរសធម៌ និងការបង្ហាញម៉ូត រៀបចំឡើងដោយសិល្បៈករប្រមាណជិត ៣០ នាក់ រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតឆាលី ដើម្បីរៃអង្គាសប្រាក់ជួយសង្គ្រោះជីវិតក្មេងប្រុសដ៏កម្សត់ដែលកំពុងតែ​​តតាំងនឹងឥទ្ធិពលជម្ងឺមហារីកក្នុងកម្រិតធ្ងន់ធ្ងរ ដែលមានវ័យទើបបាន៤ឆ្នាំ។ ស្ថិតនៅក្នុងសម្លៀកបំពាក់អាវធំ និងមានសក់ដុះតិចៗដែលទើបនឹងកាត់ លោក  ព្រហ្ម ពន្លឺ ដែ​ល​ជាឱពុករប​​ស់​​ កុមារា ​​ឆាលី បានឱ្យដឹងថាគោលបំណងនៃការរៀបចំការដាក់ដេញថ្លៃសិល្បៈគំនូរនេះ ព្រោះលោកច​​ង់​យកថវិកាពីសប្បុរសជន ទៅជួយកូនរបស់ខ្លួនដែលកើតជំងឺមហារីកខួរក្បាលដំណាក់កាលទី៤។...

មន្ត្រីថាក្មេងទំនើងប្រមាណ​២ពាន់​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​ជាង ៩០០នាក់ កសាង​សំណុំរឿង​ទៅ​តុលាការ

មន្ត្រីនាំពាក្យនៃ​​អគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា គិត​ត្រឹមដើម​ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​ជំនាញ បាន​បង្ក្រាបករណីក្មេងទំនើងបាន​ចំនួន ៨០០ករណី និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២ ០០០នាក់ ក្នុងនោះ​មនុស្ស​ជាង ៩០០នាក់ ត្រូវបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការ។​ ស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​​ក្រុម​ការ​ងារ​ប្រតិបត្តិផ្សព្វផ្សាយព័ត៌មាន​​នៃ​ក្រសួងព័ត៌មាន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ថា គិត​មក​ដល់ដើមខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច​បានបង្ក្រាប​ករណីក្មេងទំនើង ដោយ​​​ឃាត់​ខ្លួនមនុស្ស​​បាន​​ចំនួន...

ពលរដ្ឋចំនួនប្រាំឃុំក្នុងស្រុកឯកភ្នំទទូចជាថ្មីទៀតស្នើឱ្យដកអភិបាលស្រុកចេញពីតួនាទី

ប្រជាពលរដ្ឋចំនួនប្រាំឃុំ ស្ថិតនៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងម​ហា​​​​​​ផ្ទៃ កាលពីដើមខែមេសា បានស្នើ​​​សុំ​​ជា​​​​ថ្មី​ទៀតដោយទាមទារឱ្យស្ថាប័នកំពូលមួយនេះ ដកអភិ​បាលស្រុ​​​កចេ​​ញពីមុខតំណែង ក្រោយអ្នកភូមិសង្កេតឃើញថា អភិបាលស្រុករូបនេះគ្មានសមត្ថភាពដឹក និងចាត់ចែ​​ង​​​នៅក្នុងស្រុកឱ្យមានភាពសុខសាន្ត។

តុលាការកំពូលលើកពេល​ជម្រះ​​ក្តីអនុប្រ​ធានបក្ស​ជំទា​ស់​​ពីបទ​ញុះ​​ញង់​ទៅ​ថ្ងៃ​ក្រោ​យ​​មិន​កំ​ណ​ត់​​ពេល

តុលាការកំពូលសម្រេចលើកពេលបើកសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី៣ មិថុនានេះ ក្នុងសំណុំ​​រឿងព្រ​​ហ្ម​​ទ​ណ្ឌប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ទៅថ្ងៃក្រោយ ដោយមិនកំណត់ពេល ហើយ​ការពន្យាពេ​​លនៃ​​កា​​រ​​ជំនុំ​​ជម្រះ​នេះ ដោយមូលហេតុចំថ្ងៃបូជាព្រះសពសម្តេចព្រះសង្ឃរាជ ទេព វង្ស នៅមុខវត្តបទុមវតីក្បែរ​​នឹង​តុ​​លាការកំពូល ។

Latest News