Q&A៖ គុណតម្លៃរបស់មន្រ្តីរាជការ ចំពោះប្រទេសជាតិ និងប្រជាជន
មន្រ្តីរាជការ គឺជាបុគ្គលដែលត្រូវបានជ្រើសរើសពីសំណាក់រាជរដ្ឋាភិបាល ដោយផ្អែកលើចំណេះដឹង និងជំនាញរបស់ពួកគេ ឱ្យមកចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ននានារបស់ជាតិ។ ទន្ទឹមនេះ មន្រ្តីរាជការដែលទទួលបានតួនាទី និងមុខងារទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញ ដែលខ្លួនមាននោះ មកបំពេញឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវប្រកបដោយក្រមសីលធម៌ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងរួមចំណែកកសាងប្រទេសជាតិឱ្យរីកចម្រើនទៅមុខ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក ណើរ ណារិទ្ធ អនុប្រធាននាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម និងជាទីប្រឹក្សាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោក ដាញ់ បូរ៉ាត់ ជាសិក្ខាកាមមកពីញូវសន៍រូមខេមបូឌា...
ប្រធានរដ្ឋវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ
លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១២-១៣ សប្តាហ៍នេះ ដោយនឹងចូលគាល់ព្រះមហាក្សត្រ និងជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា ចេញកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលទើបឡើងកាន់តំណែង នឹងមកបំពេញទស្សនកិច្ច នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
យោងសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា៖...
ពលរដ្ឋរំឮកខួប៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី ដោយទាមទារឱ្យមានការដោះលែងអ្នកទោសមនសិការ
នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ ដែលត្រូវជាខួប៨ឆ្នាំនៃការធ្វើឃាតលោកបណ្ឌិត កែម ឡី ក្រុមយុវជន ប្រជាពលរដ្ឋ និងសង្គមស៊ីវិលប្រមាណជា១០០នាក់ បានជួបជុំគ្នារំឮកវិញ្ញាណក្ខន្ធដើម្បីទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងសកម្មជនជាច្រើនទៀតដែលកំពុងជាប់ឃុំ។
នៅព្រឹកនោះ ក្រុមយុវជនខ្លះដើរពីទីតាំងផ្សេងៗគ្នា ដោយមានស្លៀកស ចងក្រណាត់ខ្មៅនៅដើមដៃ ដើរដោះស្បែកជើង ខ្លះកាន់រូបថត និងបដា តម្រង់ទៅកាន់ការ៉ាសសាំងស្តុបបូកគោ ជាទីដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពី៨ឆ្នាំមុន។...
សង្គមស៊ីវិល និងពលរដ្ឋ បន្តទាមទាររកយុត្តិធម៌ជូនសពលោក កែម ឡី និងស្នើដោះលែងសកម្មជនជាប់ឃុំ
សង្គមស៊ីវិល ពលរដ្ឋ ព្រះសង្ឃ និងអ្នកនយោបាយមួយចំនួន បន្តទាមទារឱ្យរដ្ឋាភិបាល និងតុលាការ ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដើម្បីផ្តល់យុត្តិធម៌ដល់លោកបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងអំពាវនាវឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ សហជីព និងសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
ការទាមទារនេះ បានធ្វើឡើងនៅក្នុងថ្ងៃរំលឹកខួប ៨ឆ្នាំ នៃករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ...
អង្គការអន្តរជាតិចំនួន៣ បង្កើតញត្តិទាមទារឱ្យដោះលែងសកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ
អង្គការអន្តរជាតិចំនួនបី បានបង្កើតញត្តិអនឡាញដើម្បីប្រមូលការគាំទ្រឱ្យមានការដោះលែងសកម្មជនមាតាធម្មជាតិចំនួន៥នាក់ដែលកំពុងជាប់ឃុំ ក្រោយតុលាការបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារ ម្នាក់ៗចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
ញត្តិដែលត្រូវបានបង្កើតឡើងតាមរយៈគេហទំព័រ Rainforest Rescue បានទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង១០រូប និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងពិភពលោកចូលរួមចុះហត្ថលេខាគាំទ្រ។
ក្នុងញត្តិនេះបានសរសេរថា៖ «សកម្មជនមាតាធម្មជាតិបានស៊ូទ្រាំនឹងការយាយី ការគំរាមគំហែង និងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនឆ្នាំ។ ពួកគេបានធ្វើយុទ្ធនាការដោយសន្តិវិធីដើម្បីការពារធម្មជាតិពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបំផ្លិចបំផ្លាញ ដូចជាការបូមខ្សាច់ក្នុងខេត្តកោះកុង និងការអភិវឌ្ឍលើកោះនៅកោះកុង»។
លោកស្រី Marianne Klute នាយកនៃអង្គការសង្គ្រោះព្រៃឈើដែលជាអ្នកបង្កើតញត្តិនោះ ប្រាប់...
ពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលទម្លាក់ថ្លៃធ្វើលិខិតឆ្លងដែនឱ្យបានទាបដូចប្រទេសដទៃ
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថារដ្ឋាភិបាលគួរកាត់បន្ថយតម្លៃនៃការធ្វើលិខិតឆ្លងដែន ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពធ្វើដំណើរទៅក្រៅប្រទេស ទាំងដំណើរកំសាន្ត និងរកការងារធ្វើ ជាពិសេសតម្លៃលិខិតឆ្លងដែនធូរថ្លៃនេះនឹងជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋកាន់តែប្រសើរថែមទៀត។
កង្វល់របស់ពលរដ្ឋនេះ ធ្វើឡើងនៅក្រោយពេលដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានដាក់ឱ្យប្រើប្រាស់សាកល្បង នូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋ នៅទីតាំងផ្តល់លិខិតឆ្លងដែន ចាប់ពីថ្ងៃទី១៧ មិថុនា ដោយតម្រូវឱ្យពលរដ្ឋ អាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code...
សង្គមស៊ីវិល និងយុវជនគ្រោងរំឮកវិញ្ញាណក្ខន្ធបណ្ឌិតកែម ឡី នៅស្តុបបូកគោ
ក្រុមសង្គមស៊ីវិល និងយុវជននឹងជួបជុំគ្នានៅស្តុបបូកគោនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ដើម្បីរំឮកវិញ្ញាណក្ខន្ធ និងរំឮកដឹងគុណចំពោះវិរភាពរបស់លោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី៨ឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីអំពីការរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ខួបលើកទី៨ ចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមសមាគម អង្គការ សហជីព ដែលធ្វើការក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងយុវជន នឹងជួបជុំនៅស្តុបបូកគោ...
ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ឆ្លងជំងឺផ្តាសាយបក្សី H5N1 ពីប្អូនប្រុសអាយុ៣ឆ្នាំ
ក្រសួងសុខាភិបាលបានប្រកាសថា មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់ទៀតនៅខេត្តតាកែវបានកើតជំងឺផ្តាសាយបក្សីប្រភេទហាស់៥អិន១ (H5N1)ដោយសាររស់នៅផ្ទះជាមួយនឹងប្អូនប្រុសជីដូនមួយអាយុ៣ឆ្នាំដែលបានកើតជំងឺនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់ទៀតនៅខេត្តតាកែវបានកើតជំងឺផ្តាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) បន្ទាប់ពីបានរស់នៅផ្ទះជាមួយនឹងប្អូនប្រុសជីដូនមួយអាយុ៣ឆ្នាំដែលមានកើតជំងឺនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
បើតាមសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរកំពុងអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍...
តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងប្រធានបក្សភ្លើងទៀន ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ នៅចុងខែកក្កដា
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងរឿងក្ដីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល នៅចុងខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាល។ ប្រធានគណបក្សប្រឆាំងរូបនេះ បានរងបណ្តឹង ក្រោយពីរូបលោកបានថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត។
ប្រធានគណបក្សភ្លើងទៀន លោក...
បុរស២នាក់រស់នៅខេត្តកំពង់ឆ្នាំង និងឧត្តរមានជ័យស្លាប់ដោយសារបរិភោគត្រីក្រពត
ក្រសួងសុខាភិបានៅថ្ងៃអង្គារនេះប្រកាសថា បុរសពីរនាក់រស់នៅខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យបានស្លាប់ដោយសារការបរិភោគត្រីក្រពត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរសម្នាក់នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរសម្នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំងបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ។
បើតាមសេចក្តីប្រកាស ក្រសួងសុខាភិបាលសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអំពាវនាវ និងក្រើនរំឮកដល់ពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ចៀសវាងការបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ...
នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះការសាកថ្ម ឬប្រើគ្រឿងអេឡិចត្រូនិចសាធារណៈ
នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យា ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រព័ន្ធសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗនៅទីកន្លែងសាធារណៈដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការលួច និងប្រើប្រាស់ទិន្នន័យពីជនអនាមិក។
យោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ជូស៍ ជេឃីង (Juice Jacking) ជាបច្ចេកទេសដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិចដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗក្នុងទីសាធារណៈ ឬឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់។
នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាបន្ថែមថាគោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះ គឺដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ដុចជាអ៊ីមែល អ៊ីនឌឺណិត ឯកសារ រូបភាព និងវីដេអូ។ លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ...
ព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី ត្រូវបានរំសាយដោយសារម្ចាស់ទីតាំងបារម្ភអាជ្ញាធរសួរនាំ
គណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី បានសម្រេចរំសាយព្រឹត្តិការណ៍បាល់ទាល់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីម្ចាស់ទីតាំងដែលបានជួលសុំបញ្ឈប់ដោយជូនដំណឹងថា ព្រឹត្តិការណ៍នេះមិនមានការអនុញ្ញាតពីអាជ្ញាធរ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការរំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់បណ្ឌិតកែម ឡី លើកទី៣ ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា គណៈកម្មការរៀបចំសម្រេចរំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើកទី៣ ក្រោមប្រធានបទ «កីឡាបង្ហាញពីការរួបរួម និងស្មារតី កែម ឡី» ដោយសារម្ចាស់ទីតាំងឈប់ជួលឱ្យ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «ទីតាំងដែលគណៈកម្មការរៀបចំបានកក់រួចនោះក៏បានជូនដំណឹងពីការបញ្ចប់នៃការជួលទីតាំងមកគណៈកម្មការរៀបចំវិញ ក្រោមហេតុផល គណៈកម្មការមិនមានលិខិតអនុញ្ញាតពីអាជ្ញាធរ»។
លោក ម៉ើ...
ក្រសួងសុខាភិបាលណែនាំឱ្យប្រុងប្រយ័ត្នបន្ថែមក្រោយក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ឆ្លងជំងឺផ្តាសាយបក្សី
ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នបន្ទាប់ពីមានក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទហាស់៥អ៊ីន១ (H5N1) កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅស្រុកគីវីវង្ស ខេត្តតាកែវ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះបញ្ជាក់ថា ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ រស់នៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ មានផ្ទុកវីរុសជំងឺផ្តាសាយបក្សី ប្រភេទហាស់៥អ៊ីន១ (H5N1) ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កេ្មងប្រុសនោះបានបរិភោគម្ហូបដែលធ្វើពីមាន់ទាងាប់ និងប៉ះពាល់មាន់ងាប់មុនពេលអ្នកជំងឺឈឺ១០ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់៖...
ក្រសួងសុខាភិបាលរំឮកពលរដ្ឋពីការបរិភោគត្រីក្រពតដែលអាចប៉ះពាល់ដល់ជីវិត
ក្រសួងសុខាភិបាលក្រើនរំឮកប្រជាពលរដ្ឋពីការពុលដោយបរិភោគត្រីក្រពត ក្រោយកើតមានករណីមនុស្ស៧នាក់ពុលត្រីក្រពតកាលពីពេលថ្មីៗនេះនៅខេត្តកំពង់ឆ្នាំង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤បញ្ជាក់ថា ក្រោយបរិភោគត្រីក្រពត មនុស្សចំនួន៧នាក់មានអាការៈធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមក្រសួង បច្ចុប្បន្នអ្នកជំងឺទាំង៧នាក់មានសភាពធូរស្រាល។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រីអាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។
បើតាមក្រសួងសុខាភិបាល នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ៥ប្រភេទមានជាតិពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង...
Vox Pop៖ ទស្សនៈរបស់សាធារណជនទៅលើកាកសំណល់ពីសម្លៀកបំពាក់
កាកសំណល់ ឬសំរាមជាបញ្ហាចំបងមួយនៅក្នុងទីក្រុងភ្នំពេញ។ កាកសំណល់ មានច្រើនប្រភេទ ដូចជាកាកសំណល់សរីរាង្គ កាកសំណល់ប្លាស្ទីក កាកសំណល់ក្រដាស កាកសំណល់អេឡិចត្រូនិច និងកាកសំណល់សម្លៀកបំពាក់ជាដើម។ កាកសំណល់សម្លៀកបំពាក់ ជាកាកសំណល់ទាំងឡាយណាដែលកើតចេញមកពីសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ និងឈប់ជាតម្រូវការរបស់បុគ្គលម្នាក់។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញចំនួន៨នាក់ចំពោះការយល់ឃើញលើសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់។
លោក អ៊ី ឡូញ អាយុ៣៣ឆ្នាំជាអ្នករស់នៅខេត្តព្រៃវែង។ បច្ចុប្បន្នលោកជាអ្នករត់តុកតុកមួយរូបនៅរាជធានីភ្នំពេញបានលើកឡើងថា គ្រួសាររបស់លោកបានយកខោអាវចាស់ៗដែលឈប់ប្រើមកច្នៃជាក្រណាត់ប្រើប្រាស់ក្នុងផ្ទះ រួចពេលប្រើលែងកើតទើបដុតវាចោល។ លោកបន្តថា ការដុតជាវិធីមួយដ៏ល្អជាជាងការបោះចោលដោយយើងពុំចាំបាច់ព្រួយបារម្ភពីការពុកផុយរបស់សាច់ក្រណាត់។
លោកបញ្ជាក់ថា៖«បើបោះចោលខ្លាចថាខោអាវវាមិនងាយផុយមិនងាយរលួយចឹង យើងបោះទៅដី មិនងាយផុយទេពេលយើងត្រូវការដាំដុះអីចឹង(អញ្ជឹង)ទៅក្រែងពិបាក វាមិនងាយ...
Vox Pop៖ ទស្សនៈរបស់យុវជនចំពោះបញ្ហាក្មេងទំនើង
ក្មេងទំនើង ជាកង្វល់ និងបញ្ហាក្នុងសង្គម ដែលបច្ចុប្បន្នអាជ្ញាធរកំពុងអនុវត្តនូវវិធានការជាបន្តបន្ទាប់ក្នុងការបង្រ្កាបក្មេងទំនើងតាមបណ្ដារាជធានីខេត្ត។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសយុវជនចំនួន ៥រូបជុំវិញការយល់ឃើញរបស់ពួកគាត់ចំពោះបញ្ហាដែលបង្កឡើងដោយក្មេងទំនើង។
លោក រុន វិសាល អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអាជីវកម្មកំព្យូទ័រ (Business computer) មកពីសាកលវិទ្យាល័យប្រទេសថៃ Mahasarakham។ បច្ចុប្បន្នវិសាលកំពុងស្នាក់នៅរាជធានីភ្នំពេញ។ វិសាលមើលឃើញថាបញ្ហាក្មេងទំនើងជាបញ្ហានៅក្នុងសង្គមដែលកំពុងកើតឡើងដែលបង្កផលប៉ះពាល់ជាច្រើនដល់បុគ្គលផ្ទាល់ គ្រួសារ និងសង្គមជាតិ។
លោកបានថ្លែងថា៖...