Vox Pop៖ ទស្សនៈពលរដ្ឋជុំវិញក្រមសីលធម៌អ្នកប្រើប្រាស់បណ្ដាញសង្គម
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដូចជាហ្វេសប៊ុក (FACEBOOK) និងតិកតុ (TIK TOK)ជាដើម បានប្រើគណនីផ្ទាល់ខ្លួនសម្រាប់បង្ហោះរូបភាព និងរឿងរ៉ាវមួយចំនួន។ ប៉ុន្ដែពេលខ្លះ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ មិនបានដឹងទេថារាល់ការផុស ឬចែករំលែកទាក់ទងនឹងបញ្ហាគ្រួសារ ជម្លោះវែកញែកដោយពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គម អាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀត ជាពិសេសនោះគឺក្មេងជំទង់ ដែលជាវ័យងាយរងឥទ្ធិពលពីពាក្យសម្ដីមិនសមរម្យ អសុរោះ គំរោះគំរើយ និងមិនគោរពចាស់ទុំទាំងនោះ។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលជាសិស្សនិស្សិត គ្រូបង្រៀន និងអាជីវករលក់ដូរដែលរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្ត...
អន្តរជាតិប្រតិកម្មចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ
សហគមអន្តរជាតិបង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃការធ្វើទុកមុកម្នេញ និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសសកម្មជនការពារបរិស្ថាននៅកម្ពុជាចំនួន១០នាក់កាលពីថ្ងៃអង្គារម្សិលមិញ។
Vox Pop៖ ទស្សនៈពលរដ្ឋលើការប្រើប្រាស់ Cool App ដែលកម្ពុជាទើបបង្កើតលើកដំបូង
មួយរយៈចុងក្រោយនេះ មានការជជែកគ្នាច្រើនពីសាធារណជនតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងមជ្ឈដ្ឋាននានាអំពី Cool App ក្រោយពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រកាស នៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាមផ្ទាល់ខ្លួនពីវត្តមាននៃ App មួយនេះ។ Cool App នេះ គឺជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមឆាត (Chat) ដំបូងរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងតាមលក្ខណៈស្តង់ដារអន្តរជាតិដូចទៅនឹង Telegram និងWhat App។...
សមត្ថកិច្ចចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ភ្លាមៗ ខណៈតុលាការប្រកាសសាលក្រមផ្តន្ទាទោស
សមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅខណ្ឌជ្រោយចង្វារ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចម្រុះដែលមានកងរាជអាវុធហត្ថ នគរបាល និងកងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារប្រមាណ ៥០នាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៤នាក់ ដែលមានវត្តមាននៅមុខតុលាការ ក្នុងនោះមាន លោក លី ចាន់ដារ៉ាវុត...
River Tales: Tourists Giving Iconic Mekong Dolphins a Miss
In the days before Covid, the Irrawady dolphins in Kratie province supported a successful tourism industry. Since the country reopened in late 2021, travelers have yet to return.
បទយកការណ៍៖ ជនជាតិដើមភាគតិចថា ក្រមបរិស្ថានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងការរស់នៅរបស់ពួកគេ
កំពុងអង្គុយក្រោមដើមប័រ ដោយមានទេសភាពបៃតងជុំវិញផង លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ជាជនជាតិដើមភាគតិចរស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និយាយថា លោកព្រមទាំងជនជាតិដើមភាគតិចផ្សេងទៀតតែងចេញចូលព្រៃដើម្បីបោចវល្លិ៍ និងធ្វើចំការវិលជុំ។ ប៉ុន្តែលោកថា ចាប់តាំងពីមានក្រមបរិស្ថាន ការចូលពញរៃដើម្បីអាស្រ័យផល ត្រូវបានរិតត្បិត។
លោកនិយាយថា៖ «ពីមុនយើងធ្លាប់តែចេញចូលស្រេចតែចិត្ត ដល់ពេលក្រោយមកក្រមបរិស្ថានគេហ្នឹងគេមុននឹងធ្វើ ឱ្យយើងប្រាប់ឱ្យគេបើសិនជាធ្វើខុសអី ផាកពិន័យច្រើនទៀតលុយច្រើន» ។
ក្រមបរិស្ថានត្រូវបានសភាអនុម័តកាលពីខែឧសភា ឆ្នាំ២០២៣។ ក្រមនេះបានកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព...
ពលករខ្មែរធ្វើការនៅប្រទេសថៃស្នើសុំថៅកែដកលិខិតឆ្លងដែនទុកនៅនឹងខ្លួន
ពលករខ្មែរកំពុងធើ្វការប្រទេសថៃដោយស្របច្បាប់បានសើ្នសុំថៅកែដកហូតលិខិតឆ្លងរក្សាទុកនៅនឹងខ្លួន ដោយអះអាងថាដើម្បីមានភាពងាយស្រួល ក្នុងករណីមានបញ្ហាកើតឡើងដោយចៃដន្យណាមួយ អាចប្រើប្រាស់លិខិតឆ្លងដែននេះ ដោះស្រាយបន្ទាន់។
អ្នកឃ្លាំមើលស្នើឱ្យតុលាការអនុវត្តទោសក្នុងទម្រង់ធ្ងន់ធ្ងរការបាញ់ប្រហារបណ្តាលឱ្យស្លាប់និងរបួសនៅបុរីប៉េងហួត
អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ព្រមទាំងអ្នកនយោបាយស្នើឱ្យតុលាការអនុវត្តទោសដោយហ្មត់ចត់ដែលមានស្ថានទម្ងន់ទោសជាអតិបរមា ប្រឆាំងឃាតករដែលធ្លាប់មានងាជាឧកញ៉ា បាញ់ប្រហារនៅក្នុងបុរីប៉េងហួត ដែលបណ្តាលឱ្យយុវជន៤នាក់ មានស្លាប់ និងរបួស។
សហជីពមួយស្នើម្ចាស់ជំនួយអាមេរិកពិនិត្យឡើងវិញលើការផ្តល់ជំនួយដល់អង្គការសង់ត្រាល់
សហភាពសហជីពពន្លឺកម្មករកម្ពុជា ដែលអះអាងថាតំណាងឱ្យកម្មករនិយោជិតចំនួន ៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅនាយកអង្គការ USAID ប្រចាំកម្ពុជា ពិនិត្យឡើងវិញលើការផ្តល់ជំនួយសម្រាប់ធ្វើសកម្មភាពទៅឱ្យអង្គការសង់ត្រាល់ និងណែនាំដល់អង្គការនេះឱ្យធ្វើសកម្មភាពប្រកបដោយតម្លាភាព។
លោកហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រើ Cool App ដើម្បីសុវត្ថិភាព និងធានាបានទំនាក់ទំនងក្នុងប្រទេសពេលApp បរទេសមិនដំណើរការ
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី Cool app ដែលជាបណ្តាញទំនាក់ទំនងសង្គម បង្កើតឡើងដោយជនជាតិខ្មែរ ដើម្បីសុវត្ថិភាព និងធានាបាននូវទំនាក់ទំនងក្នុងប្រទេស នៅពេលដែល App ឬបណ្តាញទំនាក់ទំនងសង្គមបរទេស មិនដំណើរការ ឬរអាក់រអួល។
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp ហើយបច្ចុប្បន្នបានដាក់ដំណើរការនៅលើ...
តុលាការបដិសេធសំណើសុំចាក់វីដេអូឃ្លីបដែលស្នើដោយក្រុមចលនាមាតាធម្មជាតិនៅក្នុងសវនាការជុំទី៥
សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញចាក់បញ្ចាំងវីដេអូ ឃ្លីបដែលជាភស្តុតាងនៅក្នុងអង្គសវនាការ ដោយពួកគេអះអាងថាអាចដោះបន្ទុកពីការចោទប្រកាន់ ក៏ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះវិញ។
សម្រាប់សវនាការជុំទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ នេះ តុលាការបន្តលើកយកបទចោទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ » មកជំនុំជម្រះឡើងវិញ ដូចដែលសវនាការបានដំណើរក្តីរួចហើយកាលពី៤លើកកន្លងទៅ។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី បានប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីសវនាការថា កញ្ញាបានស្នើឱ្យតុលាការចាក់បញ្ចាំង វីដេអូ ឃ្លីបដែលជាភស្តុតាងមានស្រាប់ក្នុងបញ្ជីភស្តុតាងដែលអះអាងថាមិនទាន់ទាញយកមកប្រើ ឬDownloadនោះ...
ពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងទំហំដី១០ហិកតានៅស្រុកថ្មពួកព្រមទទួលការយកផ្សះផ្សានិងបញ្ចប់វិវាទ
ប្រជាពលរដ្ឋចំនួន៤គ្រួសារជាដើមបណ្តឹងព្រមបញ្ចប់វិវាទក្នុងសំណុំរឿងដីធ្លីទំហំ១០ហិកតាខណៈចុងចោទដែលជាតំណាងពលរដ្ឋ៨៣គ្រួសារចាត់ទុកបណ្តឹងប្រឆាំងរូបលោកថា ជារឿងមិនសមហេតុផល។
អ្នកឃ្លាំមើលសង្គមលើកឡើងថាប្រតិកម្មពីសហជីពគាំទ្ររដ្ឋាភិបាលគ្មានភស្តុតាងដាក់បន្ទុកលើរបាយការណ៍សង់ត្រាល់
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងស្រដៀងគ្នាថាប្រតិកម្មរបស់សហជីពដែលគាំទ្ររដ្ឋាភិបាលប្រឆាំងរបាយការណ៍កាលពីដើមខែមិថុនារបស់អង្គការសង់ត្រាល់ធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ និងជាការរឹតត្បឹតសេរីភាពសហជីព ខណៈក្រសួងមហាផ្ទៃអះអាងថាខ្លួននឹងបន្តអង្កេត និងតាមដានចំពោះទំនាស់មួយនេះ។
លោក ហ៊ុន ម៉ាណែត បង្ហាញពីមោទកភាពដែលធ្វើជាមិត្តរបស់វៀតណាមតាំងពីអតីតកាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេកម្ពុជា និងវៀតណាមមានភាពល្អប្រសើរតាំងពីអតីតកាល ដោយហេតុថាប្រទេសទាំងពីរតែងបានជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នកតាមដានសង្គមវិញយល់ឃើញថាស្ថានភាពប្រជាជនទាំងពីរក្នុងពេលបច្ចុប្បន្នហាក់មិនទាន់ស្រុះស្រួលគ្នាពេញលេញនៅឡើយ។
ជនសង្ស័យក្នុងករណីបាញ់សម្លាប់មនុស្សនៅបុរីប៉េងហួត កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរនៅតុលាការ
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា បុគ្គលឈ្មោះ ស្រី ស៊ីណា ដែលជាអតីតឧកញ៉ា និងជនសង្ស័យចំនួន ២រូបទៀត ក្នុងសំណុំរឿងប្រើប្រាស់អាវុធបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសនោះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ បានកើតឡើងនៅចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយលោក ស្រី ស៊ីណា...
សមាជិកសហជីពនៅរោងចក្របូវឃើរហ្គាមេន នៅមិនទាន់ទទួលបានដំណោះស្រាយក្រោយការបញ្ឈប់ពីថៅកែ
សមាជិកសហជីព និងជាអតីតកម្មការិនីធ្វើការនៅក្រុមហ៊ុនបូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Boker Garment Factory–Cambodia) នៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ក្រោយថៅកែបញ្ឈប់ពីការងារ បន្ទាប់ពីមានជម្លោះជាមួយភាគីម្ខាងទៀតជាសមាជិកសហជីពខាងក្រុមហ៊ុន។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបូវឃើរហ្គាមេន ដែលមានទីតាំងនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ឈប់កម្មការីនីម្នាក់ឈ្មោះ សុខ ចាន់ថា បន្ទាប់ពីរូបគាត់មានទំនាស់បន្តិចបន្តួចជាមួយនឹងប្រធានក្រុម រឿងការងារ។
អ្នកស្រី សុខ...