Home Blog Page 9

តុលាការ​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព​កម្ពុជាដែល​ស្នើសុំ​ដោះលែង​លោក ជា ចាន់

0
តុលាការ​ខេត្ត​កំពង់ស្ពឺ​ នៅ​តែ​បន្ត​រក្សា​សាលក្រម​ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំង​លោក ជា ចាន់ ដាក់​ពន្ធនាគារ​រយៈ​​ពេល​១ឆ្នាំ​ដដែល​ បើ​ទោះបី​ជា​សហព័ន្ធ​សហជីព​កម្ពុជា​(CATU)បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ដោយស្នើសុំ​ឱ្យ​​​តុលាការ​​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​លោក ជា ចាន់ ដោយ​ឥត​លក្ខខ័ណ្ឌ​ក៏​ដោយ។

ពលរដ្ឋចាញ់បោកក្រុមហ៊ុនប្រ៊ីនលានស៊ីធីស្នើតុលាការពន្លឿននីតិវិធីដើម្បីឱ្យពួកគេមានលុយសងធនាគារ

ពលរដ្ឋដែលបណ្តាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី ទទូចឱ្យតុលាការពន្លឿននីតិវិធីនៅក្នុងសំណុំរឿង ឡេង ចាន់ណា​ ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិ ដើម្បីឱ្យពួកគេអាចមានថវិកាយទៅទូទាត់​ថ្លៃ​បំណុ​ល​ធនាគារ ដែលបានខ្ចីបុលសម្រាប់បណ្តាក់ទុនចំណេញការប្រាក់។ ​លោក នួន នឿន មកពីខេត្តបាត់ដំបង ដែលអះអាងថាជាជនរងគ្រោះ និយាយថា មកដល់ពេលនេះដំ​ណឹ​ង​​​ដែ​ល​ដាក់​ក្តីសង្ឃឹមថានឹងបានសំណងវិញប្រែជាស្ងាត់ដំណឹង។ទន្ទឹមនឹងនេះ លោកក៏​ទទូចសុំឱ្យតុលាការជួ​​យ​​ពន្លឿនធ្វើយ៉ាងណាឱ្យខ្លួនបានប្រាក់ខ្លះ ដើម្បីបង់ធនាគារ ពីព្រោះបច្ចប្បន្នលោកជំពាក់ធនាគារដោយ​​សា​រខ្ចីប្រាក់មកវិនិយោគជាមួយក្រុមហ៊ុន។លើសពីនេះទៀតលោកមិនទាមទារឱ្យមានការសងប្រាក់ទាំងអស់នោះ​​ទេ ប៉ុន្តែសូមឱ្យពន្លឿននីតិវិធីដើម្បីបានប្រាក់ដោះស្រាយជីវភាពបានខ្លះ​។ លោកបន្តថា៖ « អត់មានលឺដំណឹងអ្វីទេ ស្ងាត់ឈឹងម៉ង ខាងតុលាការ ខាងក្រុមហ៊ុននឹង...

យុវជនចលនា​មាតាធម្មជាតិ ស្នើ​ក្រសួងបរិស្ថានគោរពសន្យាដោយ​​​ដាក់តំបន់​​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​

ក្រុមយុវជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថានគោរពសន្យារបស់ខ្លួន​ក្នុង​​ការ​​ដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ខណៈពួកគេបារម្ភខ្លាចរដ្ឋាភិបាល​ផ្តល់​សិទ្ធិអភិវឌ្ឍន៍តំបន់នោះ ទៅ​​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែលនឹងបង្ក​ផល​ប៉ះ​ពាល់​ទៅ​ដល់​ធនធានធម្មជាតិ និង​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ។

សហជីពគាំទ្ររដ្ឋាភិបាលតវ៉ាជាថ្មីទៀតមុខការិយាល័យសង់ត្រាល់ទាមទារឲ្យកែតម្រូវរបាយការណ៍

ក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាលបានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីនៅខាងមុខការិយាល័យ នៃមជ្ឈមណ្ឌលស​ម្ព័​ន្ធ​​ភាពកា​រងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» កាលពីព្រឹកមិញនេះ ដោយ​ស្នើរឲ្យស្ថាប័ន​​មិ​ន​​​​មែនរដ្ឋាភិបាលមួយនេះកែតម្រូវចំពោះរបា​​យ​​ការណ៍ដែលអង្គការនេះបានចេញកាលពីដើមខែមិថុនា ឆ្នាំ​២០២៤។​ សមាជិកសហជីពប្រមាណ៤០នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យសង់ត្រាល់សារជាថ្មីទៀតនៅថ្ងៃទី២០ មិថុនានេះ។ក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាលទាំងនេះ ចោទប្រកាន់ថា របាយការណ៍ដែល សង់ត្រាល់ រកឃើញនោះគឺមិនឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពា​ល់​ដល់កិត្តិយសជាតិ និ​ង​ស្ថិរភាពការងាររបស់កម្មករ។ លោក លី វិចិត្រ ប្រធាន CCWF បានប្រាប់គេហទំព័រ Newsroom Cambodia ថាការដាក់សំណើរកាលពីព្រឹកមិញនេះ គឺតំណាងឲ្យកម្មករដែលជាសមាជិកមកពីប្រមាណជាង៥០រោងចក្រ ដោយសហព័​ន្ធ​សហជីពមូលដ្ឋានប្រមាណ៤០នាក់ និងកម្មករប្រមាណជាង៥ម៉ឺននាក់។ លោកបន្តថា៖...

សាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ បដិសេសំណើរ​​សុំនៅក្រៅឃុំ​​របស់​លោក កើត សារ៉ាយ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធ​លើបណ្តឹង​​សុំនៅក្រៅ​ឃុំជាបណ្តោះអាសន្ន​របស់លោក កើត សារ៉ាយ ខណៈសាច់ញាតិ​របស់​​​ប្រធាន​សមាគមសម្ពន្ធ​​​និស្សិត​បញ្ញ​វន្ត​ខ្មែររូបនេះ បន្តស្នើ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ទៅលើរូបលោក​។​ នៅព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះលើបណ្តឹង​​សុំនៅក្រៅឃុំរ​បស់​មេធាវី​ការ​​ពា​រ​សិទ្ធិ​ឱ្យ​ លោក កើត​ សារ៉ាយ​។ អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ លោក ឃុន លាងម៉េង បានឱ្យដឹងនៅក្រោយសវនាការ​នោះថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ភូ ពៅស៊ុន បានសម្រេចបដិសេធ​បណ្តឹងសុំនៅក្រៅឃុំ​​​របស់មេធាវីការ​ពារក្តីឱ្យលោក កើត សារ៉ាយ។...

ពលរដ្ឋ២៥០គ្រួសារនៅស្រុកស្វាយលើស្នើឱ្យអាជ្ញាធរខេត្តសៀមរាបពន្លឿនចេញប្លង់កម្មសិទ្ធិ

ប្រជាពលរដ្ឋចំនួន២៥0គ្រួសារនៅស្រុកស្វាយលើបានស្នើជាថ្មីទៀតដោយទាមទារឱ្យរដ្ឋបាលខេត្តសៀ​​មរា​ប​​ជួយចេញប្លង់កម្មសិទ្ធិឱ្យបានឆាប់ ដើម្បីអាចឱ្យពួកគេមានចិត្តស្ងប់ និងយកប្លង់នេះទៅប្រើប្រាស់តាមតម្រូវជាក់ស្តែង ខណៈបញ្ហាដីដែលពលរដ្ឋកំពុងស្នើសុំប្លង់កម្មសិទ្ធិក្នុងទំហំជាង២ពាន់ហិកតានេះ កំពុងប្រ​​​​ឈមមុខគ្នា​ជាមួយយោ​ធាភូមិភាគ៤។ ទីតាំងដី​ដែលកំពុងមានភាពប្រទងប្រទាញគ្នារវាងពលរដ្ឋ និងយោធាភូមិភាគ៤នេះស្ថិតនៅក្នុង​ភូមិសា​ស្រ្ត​​​​ភូ​មិភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប។ ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះលោក យ៉ង់ វ៉ិត ដែលអះអាងថាជាជនរងគ្រោះ លើកឡើងថាទីតាំងដីដែលកំពុងទំនាស់នេះ ពលរដ្ឋចូលមកអាស្រ័យផលប្រមា​​ណ​ជាង២០ឆ្នាំមកហើយ។ហើយការកាន់កាប់នេះ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ពលរដ្ឋទាំងជាង២៥​០​គ្រួសារ ពិតជាបានរស់ និងអាស្រ័យដោយស្របច្បាប់ប្រាកដមែន។លោកបន្តថា ហេតុដូច្នេះហើយ...

ពលរដ្ឋនៅឃុំកោះស្នែង​​ស្នើ​អាជ្ញាធរ​​តភ្ជាប់​បណ្តាញ​អគ្គិសនី​និង​ទឹក​ស្អាត​ ខណៈនៅទី​នោះ​ពុំទាន់​មាន​​ហេដ្ឋារចនា​សម្ព័ន្ធ​​គ្រប់​​គ្រាន់​

ប្រជាពលរដ្ឋមួយចំនួននៅឃុំកោះស្នែង​ ដែលជាតំបន់​ដាច់ស្រយ៉ាលមួយនៅ​ខេត្តស្ទឹងត្រែង ស្នើដល់អាជ្ញាធរ ពន្លឿនការ​តភ្ជាប់បណ្តាញអគ្គិសនី និង​ទឹកស្អាត ​ដល់​តំបន់​របស់​ពួក​គាត់ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ និង​បម្រើការដល់​វិស័យទេសចរណ៍ក្នុង​តំបន់។  អ្នកស្រី កន សំដន អះអាងជា​ប្រជាពលរដ្ឋរស់នៅ​ភូមិ​កោះ​ស្នែង ឃុំកោះស្នែង ស្រុក​បុរីអូរស្វាយសែនជ័យ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ថា នៅក្នុងឃុំកោះស្នែង នៅមិនទាន់មាន​អគ្គិសនីប្រើប្រាស់​នៅឡើយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការ​លំបាក​ក្នុងជីវភាពរស់នៅ។ ​​អ្នកស្រីបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋប្រើប្រាស់​បន្ទះសូឡា​ ដើម្បីទាញយកអគ្គិសនី​ពី​ព្រះអាទិត្យ​មកប្រើប្រាស់ ប៉ុន្តែនៅរដូវវស្សាម្តងៗ...

អ្នកជំនាញ៖ កម្ពុជាអាចទាញយកប្រយោជន៍សេដ្ឋកិច្ចពីសិង្ហបុរីតាមរយៈដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា

អ្នកជំនាញសេដ្ឋកិច្ច និងកិច្ចការបរទេសនៅកម្ពុជា​ លើក​ឡើង​ស្រដៀង​គ្នា​ថា កម្ពុជា​អាចទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពីប្រទេស​សិង្ហបុរី បន្ថែមលើការ​ពង្រឹងផ្នែកទំនាក់​ទំនង​ការ​ទូត​ និង​នយោបាយ​​ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចផ្លូវការ​របស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ​។ ការលើកឡើងបែបនេះ ធ្វើឡើងចំពេលដែល នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ទស្សនកិច្ចផ្លូវការ​​រយៈពេល ២ថ្ងៃ នៅ​សាធារណៈរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨ និងថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០២៤នេះ។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​អញ្ជើញជាអធិបតី...

សកម្មជនចលនាមាតាធម្មជាតិ ស្នើក្រសួងទប់ស្កាត់​​​ករណីបង្ហូរសារធាតុគីមី​ចូល​តំបន់អភិរក្ស​ជល​ផល​ព្រែកកំពង់សិលា

សកម្មជន​ចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ​​ ចាត់វិធានការ​​​ជាបន្ទាន់​ទប់​ស្កាត់​​ករណីបង្ហូរ​សារធាតុគីមីចូល​តំបន់អភិរក្ស​ជលផល​ព្រែកកំពង់សិលា ក្នុងខេត្តព្រះសីហនុ​ ក្រោយ​ពួក​គេ​អះអាង​​ថា​ រោង​ចក្រ​ចំរាញ់​ប្រេង​ដូង​របស់ឧកញ៉ា​​ ម៉ុង ឬទ្ធី បាន​បង្ហូរ​សារធាតុគីមី និង​កាកសំណល់ផ្សេងៗ ចូលព្រែកនេះ​ ដែល​ជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ពលរដ្ឋរស់នៅតំបន់​នោះ​។​ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ទំព័រហ្វេស​ប៊ុក​របស់​​​ចលនាមាតាធម្មជាតិ (Mother Nature Cambodia Page) បានផ្សព្វផ្សាយនូវវីដេអូខ្លីមួយរយៈពេល ១:៤៨​នាទី អមជាមួយនឹងសារជាអក្សរ​​​នៅលើវីដេអូឃ្លីបនោះថា ចាប់តាំងពី​ថ្ងៃទី១២...

អង្គការសង់ត្រាល់ប្រតិកម្មចំពោះការចោទប្រកាន់របស់សហជីពមួយចំនួនលើរបាយការណ៍ខ្លួន

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់«សង់ត្រាល់»ច្រានចោលចំពោះការចោទប្រកាន់របស់សហជីពមួ​យ​ចំនួនដែលថារបាយការណ៍ខ្លួនមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតដែលសហជីពបានជួបប្រទេះដោយបង្ហាញតែចំណុចមួយជ្រុង ហើយអនុវត្តការងារក្រោមការកាន់កាប់ និងបង្គាប់ពីបរទេស។ ប្រតិកម្មនេះកើតឡើងក្រោយពី​សហជីព និងសមាគមសហជីពមួយចំនួន កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ចេញសេច​ក្តី​ថ្លែ​ង​ការណ៍ដោយ​​ចោទប្រកាន់​របាយការណ៍​អង្គការសង់ត្រា​​ល់​ដែលរកឃើញថា«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេ​រី​​ភា​​​​​ពសហជីពក្នុងប្រទេសកម្ពុជា » គឺមិនបានឆ្លុះបញ្ចាំងពី​ស្ថា​ន​ភាពសេរីភាពសហជីពនៅក្នុងប្រទេសកម្ពុជា និងបញ្ហាប្រ​ឈ​​​​មនា​នាដែលសហជីពបានជួបប្រទេះ។ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ ​នៃ​អង្គការ​សង់ត្រាល់លោក ឃុន ថារ៉ូ ថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថារបាយការណ៍ស្តីពី«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា»...

យុវជន២នាក់ដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍បាត់ដំបងដើម្បីទាមទារយុត្តិធម៌

ស្រ្តីជាម្តាយរបស់យុវជន២រូប ដែលមានលំនៅឋាននៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បា​​ន​​អះអាងនៅថ្ងៃនេះថាក្រុមគ្រួសាររបស់អ្នកស្រីបានដាក់បណ្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀតប្រឆាំងការ​ប្រើ​​​​ប្រាស់ហិង្សាពីមន្រ្តីនគរបាលនៅថ្នាក់ក្រោមជាតិ ក្រោ​​​យ​ពីប​ណ្តឹ​​​​​​ងនៅសាលាដំបូង និងប៉ុស្តិ៍នគរបាលរដ្ឋ​​បាលឃុំអូរបីជាន់ ផ្ទិបរឿងក្តីរបស់អ្នកស្រីទុកចោល មិនចាត់ការអស់ពេលជាច្រើនខែ។ ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកស្រី ឆេង សុខឃី ដែលត្រូវជាម្តាយរបស់យុវជន២រូប និយាយថានេះការស្វែងរកយុត្តិធម៌ជាថ្មីទៀត ដែលក្រុមគ្រួ​សាររ​បស់អ្ន​​ក​​ស្រីត្រូវទាមទារចំពោះការប្រើប្រាស់ហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ។អ្នកស្រីបន្តថា ការដាក់បណ្តឹងបន្ត​ទៅសា​​លា​​​​ឧទ្ធរណ៍នៅពេលនេះ ដោយសារតែបណ្តឹងដែលបានដាក់រួចហើយ ទាំងនៅតុលា​ការខេត្តបន្ទា​យមាន​ជ័​យ និងនៅប៉ុស្តិ៍នគរបាល...

សហព័ន្ធប្រដាល់គុនខ្មែរចាត់ទុកការដំឡើងតម្លៃខ្លួនឱ្យចៅក្រម-អាជ្ញាកណ្តាលអាចបង្កើនយុត្តិធម៌នៃការប្រកួត

សហព័ន្ធកីឡាប្រដាល់គុនខ្មែរចាត់ទុកការដំឡើងតម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាល ពី ១៥ដុល្លារទៅជា ២៥ដុល្លារអាមេរិក​ក្នុងមួយកម្មវិធីប្រកួត អាចធ្វើឱ្យមន្ត្រីរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ និងបញ្ចៀ​​សនូវភាពមិនសុក្រិតក្នុងការរៀបចំការប្រកួត។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានឱ្យដឹងថា ក្រោយចរចាជាមួយម្ចាស់កម្មវិធីប្រ​ដា​ល់​ទាំងអស់រយៈពេល២ខែមកនេះ លោកសម្រេចដំឡើងប្រាក់តម្លៃខ្លួនឱ្យមន្ត្រីចៅក្រម-អាជ្ញាកណ្តាលប្រ​ដា​ល់​គុនខ្មែរទាំងអស់ឱ្យបានជាមធ្យម ២៥ដុល្លារក្នុងមួយកម្មវិធីប្រកួត ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះទៅ។ការតំឡើងនេះ ដោយលោកយល់ឃើញថា ដើម្បីឱ្យសក្តិសមនឹងទំហំការងារចម្រុះដែលមន្ត្រីទាំងអស់ត្រូវបំពេញរយៈពេលយ៉ាងហោច ៦ម៉ោងក្នុងកម្មវិធីនីមួយៗ ស្របពេលដែលតម្លៃខ្លួនចាស់ទទួលបានជាមធ្យម ១៥ដុល្លារក្នុងមួយកម្មវិធី។ លោកមានប្រសាសន៍ថា៖«យើងបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចាប់ពី ១០ម៉ឺនរៀលទៅ។ អាជ្ញាកណ្តាលគឺ១០ម៉ឺន ហើយអាចលើសហ្នឹងតិចតួច សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់...

បទយកការណ៍៖ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការផ្សព្វផ្សាយ ធ្វើឱ្យ​រមណីយដ្ឋាន​តាម​បណ្តោយទន្លេមេគង្គ​​ខេត្តក្រចេះ​​ខ្សត់ទេសចរ

អន្លង់ផ្សោត​កាំពី កោះ​ព្រហ្ម​ចារី ​និងរមណីយដ្ឋានទឹក​នៅ​តាម​ជួរទន្លេមេគង្គ-កាំពី​ គឺជារមណីយដ្ឋាន​​នៅ​​តាម​បណ្តោយ​ទន្លេមេគង្គ​​ និង​ជា​​តំបន់សក្តា​នុ​ពល​ទេសចរណ៍​សម្រាប់ខេត្តក្រចេះ។ អន្លង់​ផ្សោត​កាំពី ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ​ខេត្តក្រចេះ ជាកន្លែងសម្រាប់​មើល​ផ្សោត​សំខាន់​មួយ​ប្រចាំប្រទេសកម្ពុជា ដែល​មាន​ចម្ងាយ​ប្រមាណជា​១៥​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ។ ក្នុងទឹកមុខមិនសូវស្រស់ស្រាយ ស្របពេល​ដែល​ស្ថានភាព​លក់ដូរ​មិនសូវ​ដាច់​ អ្នកស្រី ឈ្នាង សាលេន អាយុ៦៥ឆ្នាំ ជាអាជីវករលក់ណែមត្រីនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី លើកឡើង​​ថា​ ការលក់ដូរនៅតំបន់រមណីយដ្ឋានជួរ​ទន្លេមេគង្គ-កាំពី មិនសូវមានមនុស្សដូចមុនទេ។​ អ្នកស្រីថ្លែងថា៖ «ការលក់ដូរមិនសូវមានមនុស្សទេ មានតែមុនចូលឆ្នាំមកតិចតួចលក់បានខ្លះៗ សម្រាប់​ទំនិញ​មិនជាថ្លៃទេទៅកន្លែងណាក៏អ៊ីចឹងដែរ...

និស្សិតប្លាស្ទិកប្តេជ្ញាបន្ត​​សម្អាតទីក្រុងក្រោយធ្វើសកម្ម​ភាពអស់​​​​២ឆ្នាំ និង​ស្របពេល​បញ្ហា​សំរា​ម​​​នៅ​មិន​ទាន់ដោះ​ស្រាយ​បាន​ពេញ​លេញ

ក្រុមនិស្សិតវ័យក្មេងដែលមានឆន្ទៈក្នុងការថែរក្សាបរិស្ថាន និងបាន​សម្អាត​សំរាម​ក្នុងរាជធានីភ្នំពេញ ​​អស់រយៈពេល​២ឆ្នាំ​មក​ហើយនោះ ​ប្តេជ្ញាបន្តបេសសកម្មរបស់ខ្លួន​ ខណៈពួកគេមើល​ឃើញ​ថា បញ្ហាសំរាមរាយប៉ាយនៅប្រជុំជន​​ នៅតែបញ្ហា​ប្រឈមដែលត្រូវរួមគ្នាបន្តដោះស្រាយ។

ស្រ្តីកម្មករអូសរទេះត្អូញត្អែរពីផលលំបាកបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យកំណត់ព្រំដែនសេរីភាព

ស្រ្តីកម្មករដែលមានមុខរបរអូសរទេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្អូញត្អែរពីផលលំបាកក្រោ​យ​​ពេល​តុលាការរឹតត្បិតព្រំដែនសេរីភាពរបស់ពួកគេ បន្ទាប់ពីតុលាការដាក់ឱ្យស្ថិតនៅ​ក្រៅឃុំបណ្តោះ​អាសន្ន​ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។​

ក្រុមអ្នកធ្វើការងារតាមផ្ទះ ស្នើចង់ទទួលបានប័ណ្ណ បសស ដូចអ្នកធ្វើការនៅវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ

ក្រុមអ្នកធ្វើការងារតាមផ្ទះ ឬអ្នកធ្វើការនៅវិស័យក្រៅប្រព័ន្ធ ស្នើ​រាជរដ្ឋាភិបាល​គិត​គូរ​ពួកគេ​ចំពោះការ​ចុះ​បញ្ជី​បេឡា​ជាតិរបប​សន្តិសុខ​សង្គម (បសស)​ ដូចអ្នកធ្វើការលើ​វិស័យ​សេដ្ឋ​កិច្ចក្នុង​ប្រព័ន្ធ​ដែរ។ ការលើកឡើងបែបនេះ ធ្វើឡើងខណៈ​ក្រុមអ្នកតំណាង ក៏ដូចជាកម្មករធ្វើការតាមផ្ទះប្រមាណ​ជាង ២៥០​នាក់ បានចូលរួម​​ប្រារព្ធខួបលើកទី១៣​នៃ​ទិវាអន្តរជាតិកម្មករ​ការ​ងារតាម​ផ្ទះ​ ក្រោមប្រធានបទ «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ក្រោមកិច្ចសហប្រតិបត្តិការរវាងអុកស្វាមកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អាយឌៀ)​ វេទិកានេះបានប្រមូលភាគីពាក់ព័ន្ធទាំងអស់រួមមាន ស្ត្រីកម្មករកាងារតាមផ្ទះ អ្នកថែទាំគ្មានប្រាក់ឈ្នួល មនុស្សវ័យចាស់ អ្នកដែលមានពីការភាព...

Latest News