ក្រ​សួង​​សុខា​ភិ​បាលនៅ​​ថ្ងៃ​ព្រហស្បត្តិ៍ ​​​​ទី​២៤ ខែ​មិថុនា​​នេះ បានប្រកាសថា​មាន​​អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​កូវីដ​​១៩​​ចំនួន​១៨​​​នាក់ និង​​​​អ្នក​ឆ្លង​​ថ្មី​​ចំនួន​​៦៥៥​​​នាក់។

​​យោង​តាម​​សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​ក្រ​សួង​​សុខា​ភិ​បាល​​ចេញ​នៅ​​ថ្ងៃ​ទី​​២៤ ខែ​​មិថុនា មានអ្នក​​​​​ជា​​សះ​​ស្បើយ​​ចំនួន​៦៩៦​នាក់​ ហើយគិត​ត្រឹម​ថ្ងៃ​​ទី​​២៣ ​ខែ​​មិថុនា ​​ឆ្នាំ​​​២០២១​​នេះ​ កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ១៩​​សរុប ​​កើន​​ដល់​​ ៤៥,៣៦៦​នាក់ និង​​អ្នក​ជា​​សះ​ស្បើយ​​សរុប​​​ចំនួន​​​​ ៤០,០១០​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់​​៤៩៣​​នាក់។

សេច​​ក្តីជូន​ព័ត៌​មាន​ដដែល​នោះ​​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​​ចំ​ណោម​​ករណី​​ឆ្លង​​ថ្មី​​ចំនួន ​​៦៥៥​​នាក់​ ក្នុង​នោះ​​មាន​​ករណី​ឆ្លង​​ថ្មី​​ចំនួន ​​៧២នាក់ ​​គឺ​​ជា​​ករណី​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស ហើយ​នាំឱ្យ​ករណី​​​នាំ​​ចូល​​ពី​​ក្រៅ​​ប្រទេស​​កើន​សរុប​រហូត​ទៅ​​ដល់​១,៩២៥នាក់​​»។​​

បញ្ជាក់​ផង​ដែរ​​ថា កំ​ណើន​អត្រា​ការ​ចាក់​វ៉ាក់​សាំង​កូវីត​១៩​នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​មាន​​៣៦,១៩%ធៀប​ជា​មួយ​ចំនួន​ប្រជាជន​គោលដៅ​​១០​លាន​នាក់៕