ក្នុង​រយ:ពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​ចាប់​តាំង​ពី​មាន​ការ​បិទ​ខ្ទប់​ ប្រជាជន​ទាំង​អស់​តម្រូវឱ្យ​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩​​។ ខណៈកំបុង​ស្ថិត​នៅ​ផ្ទះ យើង​ឃើញ​ថា ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​។ បើ​យោង​ទៅ​​របាយការណ៍​​ស្តី​​ពី​ «ស្ថិតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមសម្រាប់ប្រទេសកម្ពុជា» ដែល​ចេញ​ផ្សាយ​លើ​អ៊ី​ធឺ​ណេតលើ​គេហទំព័រ​ឈ្មោះ​ DATAREPORTAL បាន​បង្ហាញ​​ថា​ អ្នក​ប្រើប្រាស់​បណ្តាញសង្គម​នៅ​កម្ពុជា​បាន​កើន​ឡើង​ចំនួន​២,៣​ លាន​នាក់​ ដែល​លោត​​ឡើងដល់​​​២៤%​ ចន្លោះ​ពី​ឆ្នាំ​២០២០​ និង​២០២១​ ​ដែល​​ចំនួន​​នៃ​​អ្នក​ប្រើប្រាស់​​នេះ​​គឺ​មាន​ចំនួន​លើស​ពាក់​កណ្តាល​នៃ​ប្រជា​ជនសរុប​​​ក្នុង​​ប្រទេស​​កម្ពុជា​​ បើ​​គិត​​ត្រឹម​​ខែ​មករា ឆ្នាំ​​២០២១។

ហើយ​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឱ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ មាន​អត្រា​ខ្ពស់​បំផុត​ ស្មើ​នឹង​ ៣៣%នៃ​ភាគ​រយ​អ្នកប្រើ​ប្រាស់​សរុប​​ ជា​មនុស្ស​មាន​វ័យ​ចន្លោះ​ពី​ ២២ ដល់​ ២៦​ឆ្នាំ និង​លំដាប់​ទី​ពីរ​ ឈរ​នៅ​ត្រឹម​ ២២% ជា​យុវវ័យ​ជំទង់​ដែល​មាន​អាយុ​ចន្លោះពី​១៨ ទៅ​ ២១​ឆ្នាំ  ដែល​នៅ​ក្នុង​នោះ​ក៏​មាន​វត្ត​មាន​កុមារ​អាយុ​ចន្លោះ​ពី​១៣ ដល់​១៧​ឆ្នាំ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ «ព័ត៌មាន​អាយុ​អ្នក​ប្រើ​ហ្វេសប៊ុក​» ដែល​មាន​ប្រភព​មក​ពី​ទិន្នន័យ​បន្ថែម​ហ្វេសប៊ុក ក្នុង​ខែ​មេសា ឆ្នាំ​២០១៩​ លើ​គេហទំព័រ​ Geek in Cambodia ។

​ក្នុង​ដំណាក់​កាល​នេះ​ ការយល់​ដឹង​ពី​ការ​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ក្នុង​លំហរ​អ៊ីន​ធឺណេត​នាពេល​បច្ចុប្បន្ន​ជា​រឿង​ដែលមិន​អាច​មើល​រំលង​បាន​។] ព្រោះ​វាបាន​ក្លាយ​ជា​ផ្នែក​មួយ​ដែល​មនុស្ស​ស្ទើរ​គ្រប់​រូប​ក្នុង​សង្គមខ្មែរ​កំពុង​តែ​ ប្រើ​ប្រាស់​ជា​ប្រចាំ​ ក្នុង​ទិស​ដៅ​ផ្សេង​ៗគ្នា​ ក៏​​ជា​ជះឥទ្ធិពល​ដល់​សង្គម​ទាំង​មូល​ផង​ដែរ។

Newsroom Cambodia បាន​​សម្ភាសន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៥រូប​​ ដែល​ជា​អ្ន​ក​កំពុង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្ទាល់​ ដូចជា​ហ្វេសប៊ុក (Facebook)  អ៊ីនស្តារក្រាម (Instagram) ​ធីកធុក (Tiktok) ជាដើម ពី​ទស្សន:យល់​ឃើញ​របស់​ពួកគេ​​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ។

​​លោក​ ឈិន​ ចាន់​ណា អាយុជាង​ ៣០​ឆ្នាំ​ ដែល​ជា​អ្នក​លក់​ដូរ​មួយ​រូប បាន​ប្រាប់​ Newsroom Cambodia ពីផល​វិជ្ជមាន​ ក្នុង​​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​ប្រទេស​កម្ពុជាថា៖ «និយាយ​ទៅ​វា​ល្អ សម្រាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ហើយ​ការ​ងារ​រក​ស៊ី​អី យើង​ក៏​អាច​ងាយ​ស្រួលអ៊ីចឹង​»។

លោក​បាន​បន្ថែម​ថា លោក​តែង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​តាម​ដាន​ព័ត៌មាន និង​រក្សា​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភក្តិ​លើ​បណ្តាញ​សង្គម​ជា​ដើម។

សម្រាប់​ផល​អវិជ្ជាមាន​វិញ លោក​ ចាន់​ណា ​យល់​ឃើញ​ថា មា​ន​តែ​នៅ​លើ​យុវវ័យ​ និង​ក្មេង​ៗ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ។ លោក​បាន​ផ្តល់​មតិ​យោបល់​ថា៖ «កុំ​គួរ​ឱ្យ​លេងល្អ ! ព្រោះ​អី​ក្មេង​ៗ វា​នៅ​សិក្សា។ ពេល​វា​លេង​ទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ក្មេង​ៗ»។​

ក្នុង​ចំណោម​បណ្តាញ​សង្គម​ទាំង​អស់​ លោក ចាន់ណា មាន​ប្រើ​តែ​ ហ្វេសប៊ុក (Facebook) អ៊ីនស្តាក្រាម (Instagram) លើក​លែង​តែ​ ធីក​ថក (Tiktok) ដែល​លោក​មិន​ដែល​បា​ន​ប្រើ​ ។ លោក​បាន​បញ្ជាក់​ថា​ ខ្លួន​ចំណាយ​ពេល​ប្រើ​បណ្តាញ​សង្គម​មិន​មាន​ពេល​កំណត់​ច្បាស់​លាស់​នោះ​ទេ គឺ​អាស្រ័​យ​ទៅ​លើ​ពេល​វេលា​ដែល​ខ្លួន​នៅ​សេសសល់​ពី​ការងារ​រក​ស៊ីទើប​ប្រើ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុវត្តី​ មុន្នី​ ចាន់​ណា អាយុ​១៧ ឆ្នាំ​ ដែលជា​សិស្ស​កំពុង​រៀន​ថ្នាក់​ទី​ ៩ បាន​ប្រាប់​ Newsroom Cambodia ថា៖ «ភាគ​ច្រើន​ខ្ញុំ​លេង​ហ្វេសប៊ុក ខ្ញុំ​មើល​វីដេអូដែល​ Fun [កំប្លែង​] វីដេអូ​ របស់​បង NaKh (អ្នកបង្កើត​វីដេអូ ក្នុង​កម្មវិធី​ Youtube)»។  

ក្រៅ​ពី​រៀបរាប់​ពី​ចំណូល​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រើ​បណ្តាញ​សង្គម​ មាន​ហ្វេសប៊ុក (Facebook) ធីកថក​ (Tiktok) ក្នុង​គោលបំណង​ដើម្បី​ជា​ការ​កម្សាន្ត និង​ចែក​រំលែក​តែ​វីដេអូ ឬមាតិកា​ណាដែល​ធ្វើ​ឱ្យ​សើច​សប្បាយ​ទៅ​កាន់​មិត្តៗ​ដែល​មាន​ក្នុង​បណ្តាញ​សង្គម​។​ យុវតី​ ចាន់ណា បាននិយាយ​ថា ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មិន​បាន​ផ្តល់​ប្រយោជន៍​នាមួយ​ដល់​នាង​នោះទេ។ ​

ទោះយ៉ាង​ណា​នាង​ថា នាង​ក៏​បាន​ទទួល​ចំណេះ​ដឹង​ខ្លះ​​តាម​រយ:ការ​មើល​​វីដេអូ​អប់​រំ ដែល​ចែក​រំលែក​ចំណេះ​ដឹង។ ចាន់​ណា បាន​បញ្ជាក់​ថា នាង​​ចំណាយ​ពេល​ប្រើ​​ទាំង​ហ្វេសប៊ុក (Facebook)  និង​ ធីក​ថក (Tiktok) ស្មើគ្នា​ដោយ​យល់​ថា​ពេញ​ចិត្ត​​​ទាំង​ពីរ​ ដោយ​ហ្វេសប៊ុក​ (​Facebook) សម្រាប់​មើល​តែ​វីដែអូ​កំប្លែង ឯធីកថក (Tiktok) សម្រាប់​មើល​វីដេអូ​ដែល​គេ​ចែក​រំលែក​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី​ដែល​ខ្លួន​មិនទាន់​ចេះ​ប្រើ​។ ​​

​យុវជន​ ឈឿន​ រតន អាយុ​ ២២ ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​​៣ ផ្នែក​សូរិយោ​ដីនៅ​វិទ្យាស្ថានជាតិ​កសិកម្ម​ព្រែក​លាភ​ បាន​និយាយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ពី​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា គឺ​ជះឥទ្ធិពល​ទៅតាម​វ័យ និង​ប្រភេទ​របស់​អ្នកប្រើ​ប្រាស់រៀង​ៗ​ខ្លួន​  ហើយបាន​​លើកពី​​ទម្លាប់​របស់​ខ្លួនដែល​ជា​និស្សិត​មួយ​រូប​ ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ថា៖​ «ខ្ញុំ​ជានិស្សិតអីចឹង ពេល​ខ្លះ​ពួក​ខ្ញុំ​ចែក​រំលែ​ក​អ្វី​ដែល​ថ្មី​ ឬ​ក៏​ទាក់​ទាញ​នឹង​ជំនាញ​របស់​ខ្ញុំ។ ពួក​ខ្ញុំ​ចែក​រំលែក​ ពាក់ព័ន្ធនឹង​ការងារ​អ្វី​ដែល​សំខាន់​ៗ ដូច​ជា​ព័ត៌មាន​សង្គម​។​ ដូចជា​ក្នុង​រយ:ពេល​កូវីដអញ្ចឹង​ ពួក​ខ្ញុំ​អាច​លេង​ដើម្បី​យល់​ដឹង​ តាម​ដានការរីក​រាល​ដាល​នៃ​កូវីដ​»។

និស្សិត​ឆ្នាំ​ទី ៣ រូប​នេះ​បាន​រៀប​រាប់​ពី​គុណសម្បត្តិ​ដែល​ខ្លួន​ទទួល​បាន​តាម​រយ:ការ​លេង​បណ្តាញ​សង្គម​ថា អាច​ជា​ការ​លេង​កម្សាន្ត ស្វែង​យល់​ពី​ចំណេះ​ដឹង ការ​រស់​នៅ​របស់​បរទេស និង​ជា​បណ្តាញ​ផ្តល់​​​ព័ត៌មាន​សង្គមបាន​រហ័ស​​​ ។ ក្រៅ​ពី​អត្ថ​ប្រយោជន៍​ដែ​ល​ទទួល​បាន រតនា ក៏​បាន​បង្ហាញ​ពី​គុណវិបត្តិ​ដែល​ខ្លួន​បាន​នឹង​កំពុង​ជួប​ប្រទេះ​ជា​ញឹក​ញាប់​នា​ពេល​ថ្មី​ៗ​នេះ ថា៖ «ប៉ុន្មាន​រយ:នេះ​ ខ្ញុំ​ក៏​មើល​ឃើញ​គុណ​វិបត្តិ​ដែល​ទាក់​ទង​នឹង​ Fake News [ព័ត៌មាន​ក្លែង​ក្លាយ​]។ ហើយ​អ្វី​ដែ​ល​មិន​ពិត​ គេ​យក​វា​មក​កាត់​ត​អី​អញ្ចឹង​ ធ្វើ​ឱ្យ​ពេល​ខ្លះ​អ្វី​ដែល​ដើម​វាជា​ស ពេល​ខ្លះ​មក​ជា​ខ្មៅ​។ ឧទាហរណ៍​ពេល​ខ្លះ​ មាន​ននរណា​ម្នាក់​និយាយ​ម៉ា​វី​ដេអូ​ឡើង​វែង គាត់​កាត់​យក​តែ​ពីរ បី​ចំណុច​នឹង​។ ធ្វើ​ឱ្យ​អ្នកស្តាប់​ គាត់និយាយ​នឹង​ទៅ​ធ្វើ​ឱ្យអ្នក​ស្តាប់​យល់​ច្រឡំ​នឹង​គាត់។ អ្នកខ្លះ​ទៀត​គ្រាន់​តែ​ឃើញ​គេ Share [ចែក​រំលែក​] ​សរសេរ​តែ Caption [ចំណង​ជើង​] ដាក់​តែ​ប៉ុន្មាន​ម៉ាត់ចូល​ជេរ​ប្រ​ដោយ។ ហើយ​អ្នក​ Comment [បញ្ចេញ​មតិ​យោបល់​] ឃើញ​គេ​ជេរ គឺ​ជេរ​តគ្នា ប៉ុន្តែមិន​បាន​តវ៉ា​ថា​វី​ដេអូ​នោះ​មក​ពី​ណា»។

យុវសិស្សប្រុស​ រតនា ដែល​មិន​ចូល​ចិត្ត​ការ​ចែក​រំលែក និង​និយាយ​រិះ​គន់ក្នុង​ពេល​លេង​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ប្រាប់​ថា​ខ្លួន​តែចុច​​ រាយ​ការណ៍​ ( Report ) ព័ត៌មាន​បំពុល​សង្គម​ទាំង​នោះ​ កុំ​ឱ្យ​មាន​ការរាល​ដាល​ច្រើន​តទៅ​ទៀត​។

ជា​និស្សិត​ម្នាក់ រតនា​ បាន​បញ្ជាក់​ថាខ្លួន​តែង​ចំណាយ​ពេល​អនឡាញ​ច្រើន​លើ​បណ្តាញ​សង្គម ជាពិសេសពេល​ទំនេរ​ពី​ការ​សិក្សា​​នាពេល​រាត្រី​ រតនាតែង​អនឡាញ​រយ:ពេល​ប្រមាណ​ ៤ ម៉ោង ជា​ការ​កម្សាន្ត​អារម្មណ៍​​មុន​ចូល​គេង​។

យុវជន ពិន ណារ៉ាក់ ដែល​កំពុង​ឆ្លង​ឆ្នាំ​កំណើត​​វ័យ​២០​ឆ្នាំ​ នៅ​ថ្ងៃ​ដែល​ Newsroom Cambodia បាន​​ទៅ​សម្ភាសន៍​ផ្ទាល់​តែ​ម្តង​ បាន​ប្រាប់ពី​អត្ថ​ប្រយោជន៍​ក្នុង​ពេល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ថា ​អ្វី​ដែល​ចំបង​នោះគឺ​ធ្វើ​ឱ្យ​ការ​ទំនាក់​ទំនង​គ្នា​មាន​ភាព​ងាយ​ស្រួល​ និង​បង្កើន​ការ​យល់​ដឹង​តាម​រយ:ការ​មើល​វីដេអូ​អប់រំ​នានា​លើ​បណ្តាញ​សង្គម​ជាដើម​ ។

ខុស​ប្លែក​ពី​យុវជន​ដទៃ​ដែល​ចូល​ចិត្ត​លេង​ ហ្វេសប៊ុក​ (Facebook) តែ​យុវសិស្ស​ឆ្នាំ​ទី​២ រូប​នេះ​អះអាង​ថា​ ខ្លួន​និយម​លេង​ អ៊ីន​ស្តាក្រា​ម (Instagram) ជាង​គេ​ក្នុង​ចំណោម​បណ្តាញ​សង្គម​ទាំង​អស់​នៅ​កម្ពុជា​ បាន​និយាយ​តាំង​សើច​ថា៖ «គុណវិបត្តិ​ ឱ្យ​តែ​ពេលជក់​លេង​ហើយ​គឺ​ដាច់យប់​តែម្តង»។

ណារ៉ាក់ ដែល​ជា​និស្សិត​ឆ្នាំទី​២ ខាង​ផ្នែក​គណនេយ្យ​បានយល់​ថា យុវវ័យ​បច្ចុប្បន្ន​ច្រើន​តែលេង​ ឬ​បង្ហោះ​អ្វី​ដែល​គ្មាន​ប្រយោជន៍​៖ «រឿង​ដែល​មិន​គួរ Post [បង្ហោះ​] ក៏​គាត់​ Post [បង្ហោះ​] ដែរ»។

ឯការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​វិញ គឺ​ប្រើ​ប្រាស់​ជា​ប្រចាំ​ ជាពិសេស​នៅ​កន្លែង​ធ្វើ​ការ​ ជា​ចាំ​បាច់ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មិត្ត​រួម​ការងារ​ និង​ពេល​រៀន​សូត្រ​ផង​ដែរ។ នេះ​​ជា​ការ​បញ្ជាក់​បន្ថែម​ពី​និស្សិត​​ ណារ៉ាក់ ។

យុវត្តី​ មុន្នី​ ចាន់​ណា អាយុ​១៧ ឆ្នាំ​ ដែលជា​សិស្ស​កំពុង​រៀន​ថ្នាក់​ទី​៩ បាន​ប្រាប់​ Newsroom Cambodia ថា៖ «ភាគ​ច្រើន​​ខ្ញុំ​លេង​ហ្វេសប៊ុក ខ្ញុំ​មើល​វីដេអូដែល​ Fun [កំប្លែង​] វីដេអូ​ របស់​បង NaKh (អ្នកបង្កើត​វីដេអូក្នុង​កម្មវិធី​ Youtube)»។

កញ្ញា ធីតា ដែល​ជា​អ្នក​ធ្វើការងារ មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ខ្លួន​លេង​តែ​ហ្វេសប៊ុក (Facebook) និង​មិន​ដែល​លេង ធីកថក (Tiktok) ទេ និង​គិត​ថា ​ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​សង្គម​ខាង​ក្រៅ​បន្ថែម​បាន​តាម​រយ:ការ​លេង​បណ្តាញ​សង្គម​មួយ​នេះ​។

កញ្ញា​​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​មិន​សូវ​រក​ឃើញ​ពី​គុណវិបត្តិ​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទេ ព្រោះ​ដោយ​ហេតុថា​ខ្លួន​មិន​សូវ​មាន​ពេល​ទំនេរ​ក្នុង​ការ​លេង​បណ្តាញ​សង្គម​ទេ។ ប៉ុន្តែ​កញ្ញា​ ធីតា បាន​សម្តែង​ការ​យល់​ឃើញ​ចំពោះ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​ថា៖ «និយាយ​ឱ្យ​ចំ​ទៅ ពេល​ខ្លះ​ Post [បង្ហោះ​] រឿង​ឈ្លោះ​គ្នា​អី​នៅ​ក្នុង​សង្គម​មាន​តែ​ប៉ុន្នឹង​។​ ប៉ុន្តែ​បើ​យើង​ទាញ បច្ចុប្បន្ន​យើង​កុំ​ទៅ​ខ្វល់​អា​រឿង​របស់​គេ​នឹង យើង​មើល​តែ​កន្លែង​ណា​មាន​ប្រយោជន៍​សម្រាប់​យើង​ទៅ​បាន​ហើយ»៕