ទី​ផ្សារ​អចលន​ទ្រព្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ​ជា​ពិសេស​សំណង់​អាគារ​ស្នាក់​នៅ​រួម​ ​ឬ​ហៅ​ថា​ខុន​ដូ​ (C​o​n​d​o)។​ ​បើ​និយាយ​ពី​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​អាគារ​ស្នាក់​នៅ​រួម​គឺ​ជា​គំរូ​បែប​រស់​នៅ​ថ្មី​ គឺ​ជា​សំ​ណង់​អាគារ​ដែល​ខ្ពស់​ ទំនើប​ជាង​ផ្ទះ​ធម្ម​តា​ បែប​ស៊ី​វិ​ល័យ​ និង​ទាន់​សម័យ​ ដែល​ប្រ​ជា​ជន​ភាគ​ច្រើន​មិន​ទាន់​ស្គាល់​ច្បាស់​នៅឡើយ​។

លោក​ ថេត​ ​ចាន់​រស្មី​ ជា​ប្រ​ធាន​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​ U​P​W​A​R​D​ P​R​OP​E​R​T​Y​ Co​.​​L​t​d​ ដែល​បាន​សហ​ការ​ជា​មួយ​គម្រោង​ខុន​ដូរ​បស់​ អឺ​បេន​ វី​លេច​ (U​r​b​a​n​ V​​i​​​​l​​​l​​a​g​e​) បាន​​​​​ផ្តល់​​​​​កិច្ច​​សម្ភាស​​​​​​​ជា​​​​មួយ​​​ ស៊ឹង​ ចិន​សែ​​​​ ​​ដែល​​​ជា​​​​​​សិក្ខា​កាម​​​​របស់​​​​ ​N​e​w​​​​s​​r​o​​o​​m​​​​ C​a​m​b​o​d​i​​​​​​​​​​​​​​a​​​​ អំ​ពី​ការ​សាង​សង់​ខុន​ដូ​នៅ​រាជ​ធានី​ភ្នំ​ពេញ​។​

Q: ជម្រាប​សួរ​​​​!​

A: បាទ​!​ ជម្រាប​សួរ។

Q: ខ្ញុំ​សង្កេត​ឃើញ​ថា​ សំ​ណង់​ខុន​ដូ​កាន់​តែ​រីក​ពាស​ពេញ​រាជ​ធា​នី​ភ្នំ​ពេញ​ ប៉ុន្តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ​ថា​អ្វី​ទៅ​ជា​ខុន​ដូ​។ ជា​ដំ​បូង​ខ្ញុំ​ចង់​ឱ្យ​លោក​បញ្ជាក់​ថា​តើ​អ្វី​ទៅ​ជា​ខុន​ដូ​?​​  

A: ពាក្យ​ថា​ខុន​ដូ​ គឺ​ជា​ពាក្យ​កម្ចី​ពី​បរទេស​ C​o​n​d​o​ ឬ​ ​C​o​n​d​o​m​i​n​i​u​m​ ​គឺ​មាន​ន័យ​ថា​សំ​ណង់​អា​​គា​​រ​​ទាំង​​ឡាយ​​ណា​ដែល​នៅ​រួម​គ្នា​ច្រើន​ហើយ​គ្រប់​គ្រោង​ដោយ​ចំ​ណែក​ឯក​ជន​ ​ឬ​​យើង​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា​ជា​អា​គារ​ស​ហ​កម្ម​សិទ្ធ​។​ ​សូម​បញ្ជាក់​បន្ថែម​បន្តិច​​ទៀត​​ថា​ គ្រប់​ម្ចាស់​កម្ម​សិទ្ធិ​នី​មួយ​ៗ​ អាច​មាន​សិទ្ធិ​លក់​ ​ជួល​ ​ឬ​ផ្ទេ​រ​​ ​នូវ​ចំ​ណែក​ឯក​ជន​របស់​ខ្លួនឲ្យ​​​ទៅ​​​ត​តិយ​ជន ​​​(ជន​ទី​៣​) ​បាន​ដោយ​មិន​ចាំ​បាច់​ជូន​ដំ​ណឹង​ដល់​អ្នក​ដែល​នៅ​រួម​ក្នុង​អា​គារ​នោះ​ក៏​បា​ន​។​

Q: ​តើ​ខុន​ដូ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ចាប់​ផ្តើម​​សាង​សង់​ឡើង​តាំង​ពី​ឆ្នាំ​ណា​?​​ ​ហើយ​ឆ្នាំ​ណា​ដែ​ល​មាន​ការ​សាង​សង់​ច្រើន​ជាង​គេ​?​  

A: ​ខុន​ដូ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​ដំ​បូង​ដែល​មាន​ឈ្មោះ​ថា​ R​o​s​e​ C​o​n​d​o​ គម្រោង​ខុន​ដូ​មួយ​នេះ​ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ​២​០​០​៨​ ដល់​ឆ្នាំ​២​០​១​២​ ​ដែល​គម្រោង​ស្ថិត​នៅ​ក្រោម​ការ​វិ​និ​​យោគ​ ​ដោយ​ក្រុម​ហ៊ុន​អ​និក​ជន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ ក្រុម​ហ៊ុន​ O​C​I​C​ I​N​V​E​S​T​M​E​N​T​ ​o​r​ ​C​A​N​A​D​I​A​ ​B​A​N​K​។

ម្យ៉ាង​វិ​ញ​ទៀត​អា​គារ​ខុន​ដូ​ ​ដែល​មាន​ប្រ​វត្តិ​សាង​សង់​យូរ​ជាង​គេ​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​​ គឺ​អា​គារ​ខុន​ដូ​ ​៤​២​ជាន់​ ឬ​ G​o​l​d​ T​o​w​e​r​ អា​គារ​នេះ​​ក៏​បា​ន​ចា​ប់​ផ្តើ​ម​សាង​សង់​ឡើង​ក្នុង​អំ​ឡុង​ឆ្នាំ​២​០​០​៨​ ដែល​ជា​កា​រ​វិ​និ​យោ​គ​រ​បស់​ក្រុម​ហ៊ុន​កូ​​រ៉េ​​ រហូត​ម​ក​ទល់នឹង​​​ពេល​ប​ច្ចុប្បន្ន​នេះ​ អា​គារ​ដែល​គេ​តែង​តែ​ស្គាល់​ថា​ជា​អា​គារ​៤២ជាន់​​​​នោះ​ ​ក៏​​​នៅ​​មិ​ន​​ទាន់​​បញ្ច​ប់​​ការ​​សាង​​សង់​របស់​ខ្លួន​នៅ​ឡើយ​ទេ​។​ ​

បន្ទាប់​ពី​វិ​បត្តិ​សេដ្ឋ​កិច្ច​សកល​ឆ្នាំ​២​០​០​៧​​​ ២​០​០​៨​ វិ​ស័​យ​សំ​ណង់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​ស្ង​ប់​​ស្ងាត់​ក្នុ​ង​កា​រ​សាង​ស​ង់​​។ ​យើង​សង្កេត​​ឃើញ​ថា​ចាប់​តាំ​ង​ពី​ឆ្នាំ​២​០​១​៥​​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​អា​គារ​​ខុន​ដូ​ជា​ច្រើ​ន​ដែល​បាន​ដុះ​រីក​ដូច​ផ្សិត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ទៀត​ដែល​ជា​តំ​បន់​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ដូច​ជា​​ក្រុង​ព្រះ​សី​ហ​នុ​​ជា​ដើម​ ហើយ​អា​គារ​មួយ​ចំ​នួន​ទៀត​បាន​និង​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​ ជា​ពិ​សេស​គឺ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

Q: ការ​សាង​សង់​ខុន​ដូ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​មាន​ស្ថាន​ភាព​បែប​ណា​ហើយ​?​​

A: ចាប់​តាំង​ពី​វិ​បត្តិ​សាកល​នៃ​កូវីដ​១​៩​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ស្ថាន​ភាព​នៃ​ការ​សាង​សង់​អា​គារ​ខុន​ដូ​​នៅ​កម្ពុ​ជា​ ហាក់​មិ​ន​សូ​វ​មាន​សន្ទុះ​ខ្លាំង​ដូច​កាល​មុន​វិ​បត្តិ​កូ​វីដ​១៩​នោះ​ទេ​។ ​គម្រោង​មួយ​ចំនួ​ន​ត្រូវ​បាន​ផ្អាក​ការ​សាង​សង់​ គម្រោង​មួយ​ចំ​នួន​ទៀត​បាន​ពន្យា​ពេល​នៃ​ការ​បញ្ចប់​គម្រោង​របស់​ខ្លួន​ ហើយ​ក៏​មាន​គម្រោង​ជា​ច្រើន​ផង​ដែរ​ ដែល​បាន​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​ បើ​ទោះ​បី​ជា​មាន​ការ​យឺត​បន្តិច​ក៏​ដោយ​។ ដោយ​សារ​តែ​វិ​បត្តិ​ហិ​រញ្ញ​វត្ថុ​របស់​ម្ចាស់​គម្រោង​នី​មួយ​ៗ​ មិន​អាច​បញ្ចប់​ទៅ​តាម​ផែន​ការ​របស់​ខ្លួន​។​ សម្រាប់​គម្រោង​ថ្មី​ នា​ពេល​​បច្ចុប្ប​ន្ន​នេះ​​យើង​មិន​ទាន់​ឃើញ​មាន​គម្រោង​ថ្មី​ណា​ដែល​ប្រ​កាស​បើក​កា​រដ្ឋាន​​សាង​​សង់​​នៅ​​ឡើយ​​​ទេ​​ គឺ​​​មាន​​តែ​​គម្រោង​​ដែល​​ស្ថិត​​នៅ​​ក្នុ​ង​​ផែន​​ការណ៍​​។

Q: តើ​ពេល​បច្ចុប្បន្ន​ខុន​ដូ​ដែល​កំ​ពុង​តែ​សាង​សង់​ឬ​បាន​សាង​សង់​ហើយ​សព្វ​ថៃ្ង​នេះ​ ត្រូវ​បាន​គេ​ទិញ​ ឬ​​ប្រើ​​​ប្រាស់​​កម្រិត​ណា​ដែរ​?

A: អ្នក​វិ​និ​យោគ​ភាគ​ច្រើន​ដែល​បាន​បោះ​ទុន​វិ​និ​យោគ​ទៅ​លើ​វិ​ស័យ​ខុន​ដូ​ គឺ​ជន​បរទេស​ ហេតុ​ដូច្នេះ​ ទី​ផ្សារ​គោល​ដៅ​របស់​ម្ចាស់​គម្រោង​នី​មួយ​ៗ​គឺ​ទៅ​ផ្សារ​បរទេស​។ វិ​បត្តិ​កូ​វីដ​១៩​ ធ្វើ​ឱ្យ​គម្រោង​ជា​ច្រើន​ដែល​សម្លឹង​យក​ទី​ផ្សារ​បរទេស​ត្រូវ​បាន​ធ្លាក់​ចុះ​​ មាន​ន័យ​ថា​កម្រិត​នៃ​ការ​លក់​ចេញ​របស់​គម្រោង​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​បើ​ធៀប​មួយ​រយៈ​ពេល​មុន​វិ​បត្តិ​កូ​វិដ​។​ ហេតុ​នេះ​​ធ្វើឲ្យ​គម្រោង​ខុន​ដូ​នៅ​កម្ពុជា​មាន​ការ​លើស​ពី​តម្រូវ​ការ​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ក្រុម​ហ៊ុន​ ឬ​សមាគម​​​អចលន​ទ្រព្យ​ណា​​​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ការ​ចង​ក្រង​ពី​ទិន្ន​ន័យ​ជាក់​លាក់​ណា​មួយ​ដែល​ស្តី​ពី​កម្រិត​នៃ​អ្នក​រស់​នៅ​ និង​ប្រើ​ប្រាស់​ក្នុង​ខុន​ដូ​នៅ​ឡើយ​ទេ​។  

Q: តើ​នៅ​ពេល​ដែល​ខុន​ដូ​សាង​សង់​ច្រើន​ តែ​​បែរ​ជា​មិន​សូវ​មាន​មនុស្ស​នៅ​ តើ​​អនាគត​ខុន​ដូ​នឹង​ទៅ​ជា​យ៉ាង​ណា​? 

A: ប្រ​សិន​បើ​តម្លៃ​សម​រម្យ​ ទី​តាំង​ល្អ​ ការ​សាង​សង់​ខុន​ដូ​ នៅ​តែ​មាន​តម្រូវ​ការ​ច្រើន​ថែម​ទៀត​ ​ពី​ព្រោះ​ស្រប​ទៅ​តាម​ស្ថាន​ភាព​នៃ​ប្រ​ជា​សាស្ត្រ​ គឺ​កំណើន​នៃ​ប្រ​ជា​ជន​ដែល​មក​ពី​តាម​ទី​រួម​ខេត្ត​នៃ​ប្រ​ទេស​កម្ពុជា​ ដើម្បី​បន្ត​ការ​សិក្សា​ និង​ប្រ​ក​​ប​ការ​ងារ​ ហេតុ​ដូច្នេះ​ពួក​គាត់​ត្រូវ​រក​ទី​តាំង​ស្នាក់​នៅ​ ដែល​ជិត​ជា​មួយ​នឹង​កន្លែង​ធ្វើ​ការ​ ឬ​កន្លែង​សិក្សា​របស់​គាត់​។

តាម​ការ​ប៉ាន់​ប្រ​មាណ​ប្រ​ជា​ជន​បច្ចុប្បន្ន​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​មាន​ប្រ​ហែល​ជា​ ៣​លាន​​នាក់​។​ ជា​មធ្យម​ប្រ​ជា​ជន​ដែល​ចូល​មក​រស់​នៅ​ក្នុង​រាជ​ធា​នី​​ប្រ​ចាំ​ឆ្នាំ​ប្រ​ហែល​ជា​ ១​លាន​នាក់​។ កំ​ណើន​ប្រ​ជា​ជន​នៅ​ក្នុង​ទី​ក្រុង​​មាន​ការ​កើន​ឡើង​ និង​មាន​ភាព​ចង្អៀត​ក្នុង​​ការ​រស់​នៅ​ ហេតុ​ដូច្នេះ​ដើម្បី​បំ​ពេញ​តម្រូវ​ការ​ស្នាក់​នៅ​ខុន​ដូ​នៅ​ក្នុង​ក្រុង ​នៅ​តែ​មាន​តម្រូវ​ការ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​ ប្រ​សិន​បើ​សេដ្ឋ​កិច្ច​យើង​ល្អ​ ប្រ​ជា​ជន​មាន​លទ្ធ​ភាព​ទិញ​ខុន​ដូ​សម្រាប់​លំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ​និង​សម្រាប់​គ្រួ​សារ​របស់​ពួក​គេ​។​

Q: តើ​ក្នុង​មួយ​យូ​នីត​របស់​ខុន​ដូនី​​មួយ​​ៗ​​ ជា​ទូ​ទៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​តម្លៃ​ទាប​បំ​ផុត​ប៉ុន្មាន​ ​ហើយ​ខ្ពស់​បំ​ផុត​តម្លៃ​ប៉ុន្មាន​?​

A: ​ខុ​ន​​​ដូ​​​នៅ​​ក្នុង​​រាជ​​ធា​​នី​​ភ្នំ​​ពេញ​​នា​​ពេល​​បច្ចុប្បន្ន​​នេះ​​ ​មាន​​ការ​​ប្រ​​គួត​​ប្រ​​ជែង​​ច្រើន​​ ដូច​​ជា​​រចនា​​បទ​​របស់​​អា​​គារ​​ ការ​​ជ្រើស​​រើស​​ទី​​តាំង​​ ការ​​កែ​​ច្នៃ​​ប្រ​​ភេទ​​បន្ទប់​​ ការ​​ផ្តល់​​ជូន​​គ្រឿង​​សង្ហា​​រិម​​​ ការ​​​គ្រប់​​គ្រង​​ទៅ​​លើ​​អា​​គារ​​ក្រោយ​​ពេល​​បញ្ចប់​​ការ​​សាង​សង់​ និង​​ធ្វើ​ការ​ប្រ​គល់​ផ្ទះ​ជូន​អតិ​ថិ​ជន​។ ​ហេតុ​ដូច​នេះ​តម្លៃ​គឺ​អា​ស្រ័យ​ទៅ​លើ​កត្តា​ទាំង​នោះ​ផង​ ​តាម​បទ​ពិ​សោធន៍​ជាក់​ស្តែង​កន្លង​មក​ ​គិត​ជា​រួម​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ​ តម្លៃ​ចាប់​ពី​​១​,​៦​០​០​ដុល្លារ​​អា​មេ​រិក​ឡើង​ទៅ​ និង​តម្លៃ​ដែល​ថ្លៃ​បំ​ផុត​រហូត​ដល់​​មួយ​ម៉ែត្រ​កា​រ៉េ​ ៤​,​០​០​០​ដុល្លារ​អា​មេ​រិ​ក​។

Q: តើ​អ្នក​ដែល​ទិញ​ខុន​ដូ​ភាគ​ច្រើន​ជា​ជន​ជាតិ​អ្វី​ខ្លះ​? 

A: ដោយ​សារ​តែ​ប្រ​ទេស​កម្ពុជា​ គឺ​ជា​ប្រ​ទេស​ដែល​កំពុង​អភិវឌ្ឍន៍​ ដូច​ច្នេះ​ក៏ជាឱ​កាស​មួយ​ល្អ​សម្រាប់​អ្នក​វិ​និ​យោគ​ ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ដែល​គាត់​អាច​ទិញ​ទុក​សម្រាប់​វិ​និ​​យោគ​ ឬ​សម្រាប់​ជា​លំ​នៅ​ដ្ឋាន​របស់​ពួក​គាត់​។

មុន​ពេល​កូ​វីដ​១៩​ ចូល​មក​យើង​ឃើញ​មាន​សន្ទុះ​នៃ​ការ​ទិញ​ខុន​ដូ​ ឬ​អា​គារ​សហ​កម្ម​សិទ្ធិ​នៅ​កម្ពុជា​ ឬ​នៅ​ភ្នំ​ពេញ​មាន​ច្រើន​ជាង​អតិ​ថិ​ជន​ក្នុង​ស្រុក​ ជា​ពិសេស​គឺ​ជន​ជាតិ​ចិន​។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​កូ​វីដ​១៩​ បាន​ចូល​មក​វាយ​លុក​ រហូត​ដល់​មាន​ការ​ប្រ​កាស​អា​សន្ន​ពី​រាជ​រដ្ឋា​ភិ​បាល​ ដើម្បី​ធានា​បាន​​នូវ​សុ​វត្ថិ​ភាព​ សុខ​ភាព​ ដែល​តម្រូវ​ឲ្យ​​បិទ​ការ​ចេញ​ចូល​របស់​បរទេស​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ ជន​បរ​ទេស​មិន​អាច​ចូល​មក​ទិញ​អា​គារ​​ខុន​ដូ​ ឬ​អា​គារ​សហ​កម្ម​សិទ្ធិ​បាន​ ទី​ផ្សារ​នៃ​ការ​លក់​ត្រូវ​ពឹង​ទៅ​លើ​អតិ​ថិ​ជន​ក្នុង​ស្រុក​វិញ​។​ បច្ចុប្បន្ន​នេះ​អតិ​ថិ​ជន​ដែល​បាន​ទិញ​ខុន​ដូ​ ឬ​អា​គារ​សហ​កម្ម​សិទ្ធិ​ច្រើន​ជាង​គេ​គឺ​ជា​ជន​ជាតិ​ខ្មែរ​ បន្ទាប់​មក​ជន​ជាតិ​ចិន​ ស៊ិងហ្គាពួរ​​ ជប៉ុន​​ កូ​រ៉េ​​ និង​​មួយ​​ផ្នែក​​ទៀត​​ជា​​ជន​​ជាតិ​​អឺ​រ៉ុប​។ តែ​ក៏​មិន​ទាន់​មាន​ទិន្ន​ន័យ​ជាក់​លាក់​ណា​មួយ​ដែល​បាន​បញ្ជាក់​ថា​ អតិ​ថិ​ជន​ក្នុង​ស្រុក​មាន​ប៉ុន្មាន​ភាគ​រយ​ និង​អតិ​ថិ​ជន​ដែល​ជា​ជន​បរទេស​មាន​ប៉ុន្មាន​ភាគ​រយ​នោះ​ដែរ​។​

Q: ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​មាន​ទំ​នោរ​ចូល​ចិត្ត​រស់​នៅ​ឬ​ក៏​ទិញ​ខុន​ដូ​ដែរ​ឬ​ទេ​?  ហេតុ​អ្វី​?​  

A: ខុន​ដូ​ជា​លំ​នៅ​ដ្ឋាន​ដែល​ថ្មី​សម្រាប់​ប្រ​ទេស​កម្ពុជា​ ​ជាក់​ស្តែង​ខុន​ដូ​យើង​ទើប​តែ​ចាប់​ផ្តើម​មាន​វត្ត​មាន​ចាប់​ពី​ឆ្នាំ​២០០៨​ តែ​មិន​មែន​រីក​ចម្រើន​បន្ត​រហូត​មក​ដែរ​ ទើប​តែ​ចាប់​ពី​ឆ្នាំ​២​០​១​៥​ ទើប​ខុន​ដូ​ចាប់​ផ្តើម​រីក​ចម្រើន​ឡើង​វិញ​។​ តែ​ទោះ​បី​ជា​វា​ជា​លំ​នៅ​ដ្ឋាន​ថ្មី​ក៏​ដោយ​ តាម​បទ​ពិសោធន៍​ដែល​ខ្ញុំ​បាន​ជួប​ភ្ញៀវ​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ខ្មែរ​ ដូច​ច្នេះ​​ប្រ​ជា​ជន​ខ្មែរ​ចាប់​ផ្តើម​មាន​ទំ​នោរ​ក្នុង​ការ​រស់​នៅ​ខុន​ដូ​ច្រើន​ឡើ​ង​ៗ​ ដោយ​សារ​ខុន​ដូ​នៅ​ក្នុង​ក្រុង​មាន​តម្លៃ​ទាប​ជាង​ផ្ទះ​ ហើយ​ពួក​គាត់​ងាយ​ស្រួល​ក្នុង​ការ​សម្អាត​ មិន​ចំ​ណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​​កន្លែង​ការ​ងារ​ មាន​សុវត្ថិ​ភាព​ ជា​ពិ​សេស​គឺ​មាន​សេវា​កម្ម​ដែល​នៅ​ក្នុង​អា​គារ​ខុន​ដូ​បាន​ផ្តល់​ជូន​បន្ថែម​។

Q: តើ​រដ្ឋា​ភិ​បាល​គួរ​ធ្វើ​បែប​ណា​ដើម្បី​គ្រប់​គ្រង​ការ​សាង​សង់​ខុន​ដូ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​សាង​សង់​ច្រើន​ តែ​មិន​មាន​មនុស្ស​នៅ​?​​​ 

A: ជា​ចុង​ក្រោយ​រដ្ឋា​ភិ​បាល​គឺ​គាត់​ត្រូវ​តែ​ចុះ​ប​​ញ្ជី​ច្បាស់​លាស់​ ទាក់​ទង​ជា​មួយ​នឹង​អាជ្ញា​​ធរ​​ ស្ថាប័​ន​​​​ពាក់​ពន្ធ​ដែល​គាត់​បាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ក្នុង​ការ​សាង​សង់​ខុន​ដូ​។​ យើង​ដឹង​ហើយ​ថា​ ខុន​ដូ​មួយ​ចំ​នួន​គឺ​សាង​សង់​ដោយ​ពុំ​មាន​អាជ្ញា​​ប័ណ្ណ​​ អ៊ី​ចឹង​ហើយ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អាគារ​ដែល​ដុះ​ឡើង​កំ​ពុង​តែ​សាង​សង់​មិន​អាច​បញ្ចប់​ការ​សាង​សង់​បាន​។​ មួយ​វិញ​ទៀត​ការ​សាង​សង់​ច្រើន​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ គឺ​វា​ធ្វើ​ឱ្យ​បាត់​បង់​ទំ​នុក​ចិត្ត​ពី​អតិ​ថិ​ជន​ ហេតុ​ដូច្នេះ​ហើយ​រដ្ឋា​ភិ​បាល​ត្រូវ​តែ​មាន​ច្បាប់​តឹង​​រឹង​សម្រាប់​សំ​ណង់​ខុន​ដូ​នៅ​កម្ពុជា​។

Q: បាទ! អរគុណ​​ច្រើន​​លោកដែល​​បាន​​ផ្តល់​​ជា​​កិច្ចសម្ភាស និងផ្ដល់ចម្លើយយ៉ាងក្បោះក្បាយ។​

A: អរគុណ​​ច្រើន​​!​

Q: សូម​​ជម្រាប​​លា​​លោក។​

A: បាទៗ​​​! ជម្រាបលា៕​​