ក្រុម​​​កូដក​រ​​ក្រុមហ៊ុន​​​​ណា​​ហ្គា​​​​វើ​ល​​ដ៍​​ជិ​​ត​១០​​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ប្រមូលផ្តុំ​គ្នា​​​​​​​នៅ​ខាងមុខ​ក្រសួង​​​ការងារ ​​ស្នើ​​​​​​​ជួ​យ​​​​អន្តរាគមន៍​​ឱ្យ​​ក្រុ​មហ៊ុន​​​​ណា​ហ្គា​​វើលដ៍​បង្វិល​​​ប្រាក់​វិភាគ​​ទា​ន​​​សហជីព​​​ដែល​​​បានបង្កក​ទៅ​​ឱ្យពួក​គេ​​​វិញ​ និង​​ស្នើ​​ខាង​ថៅ​កែ​​ប​ញ្ឈប់​​សកម្មភា​ព​​​ហៅ​​​សមាជិក​​​​​សហជីព​​​ឱ្យ​​លាលែង​​​ពី​​​​សហជីព។​ ​

អ្នក​ស្រី សុខ ស្រីនាត ​កូដករ​ម្នាក់​​ដែល​បាន​ចូលរួម​​ក្នុង​ការប្រមូល​​​​​​ផ្តុំ​​នោះ​ ប្រាប់ញូវ​ស៍រូ​មខេម​បូឌា​ថា ក្រុ​ម​​​កូដក​រ​​នៅ​​​​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​​២០២៤  ស្នើ​សុំ​ឱ្យ​​ក្រសួង​ជួយ​អន្តរាគមន៍ទៅថៅ​កែ​​​ក្រុម​ហ៊ុន​​​​ណា​ហ្គា​​វើលដ៍​ឱ្យ​បង្វិល​​​ប្រាក់​វិភាគ​​ទាន​​សហជីព​​​ដែល​​​​បានបង្កក​ទៅ​​ឱ្យពួក​គាត់​​វិញ​ និង​​ស្នើ​​ឱ្យ​​​ក្រុមហ៊ុន​​​ប​ញ្ឈប់​​សកម្មភា​ព​​ហៅ​​​សមាជិក​​​សហជីព​​​​​​ឱ្យ​​លាលែង​​តំណែង​​​ពី​​​សហជីព​ ព្រមទាំង​​ ទទួល​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ដែល​បាន​បញ្ឈប់​ទាំងអស់​ឱ្យ​ចូល​ធ្វើការ​វិញ​ដោយ​គ្មាន​ការរើស​អើង និងគ្មានលក្ខខណ្ឌ។

លោកស្រី​បន្ថែមថា៖ «ខ្ញុំ​យល់ស្របជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលថា​ថៅកែអាចបញ្ឈប់បុគ្គលិកបាន ប៉ុន្តែខ្ញុំស្នើសុំ​ឱ្យ [ការបញ្ឈប់នោះ] ស្រប​តាម​ច្បាប់​ការងារ​​មាត្រា​ទី​៩៥»។

លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​​អង្គ​ការ​សង់ត្រាល់ (CENTRAL)​ យល់​ថា កា​រ​ប្រើប្រាស់​អំពើ​​ហិង្សា​​មាន​​​​​ច្រើ​នទម្រង់ គ្រប់​រូ​ប​ភាព ក៏ប៉ុន្តែ​អ្នក​ប្រព្រឹត្តអំ​ពើហិង្សាទាំ​ងអស់នោះមិន​ត្រូវ​បាន​យក​​​មក​​ផ្តន្ទា​ទោស ​ស៊ើប​អង្កេត ឬធ្វើ​កា​រ​ចោទ​​ប្រកាន់​​ណា​មួយ​ឡើយ។

លោក​ថ្លែង​ថា៖ «ទោះបីជា​ករណី​ក្រុមហ៊ុន​ហ្នឹង [ក្រុមហ៊ុ​នណាហ្កាវើលដ៏] រក​ឃើញ​មាន​រំលោភ​សិទ្ធិ​ការងារធ្ងន់ធ្ងរយ៉ាង​ណាក៏ដោយ ក៏​ប៉ុន្តែ​មិន​មាន​វិធានការ​ណា​ជាក់លាក់​ដើម្បី​ជំរុញ​ការ​ដាក់​សម្ពា​ធទៅលើ​នយោជកឱ្យគាត់​មានការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដែល​កើត​មាន​ដែលបាន​អូសប​ន្លា​យពេលជិត ៣ឆ្នាំកន្លងមក»។

លោក អ៊ន កត្តា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា ​តាម​នីតិវិធីដោះ​ស្រាយវិវាទ​ការងារ​តាមច្បាប់​ការងារ ក្រសួង​បាន​ប្រឹង​ប្រែង​​ដោះ​​ស្រាយ​​ករណី​នេះ ​ប៉ុន្តែលោក​ថា ករណីនេះ​បាន​ផុតសមត្ថកិច្ចក្រ​សួងការងា​រ ហើយ ​ភាគី​អាច​ប្តឹង​ទៅ​តុលាការ​បាន​។ ទោះយ៉ាងណា​លោក​ថា ក្រសួ​ង​​បាន​ទទួល​លិខិ​តចំហរ និងបានជូ​នលិ​ខិត​ដល់​គណៈ​កម្មការ​ដោះ​ស្រាយ​កូដកម្ម បាតុ​កម្ម​គ្រប់​មុខ​សញ្ញា ដើម្បី​ពិនិត្យ​ខ្លឹមសារ សំណើ​សុំ អង្គ​ហេតុ និងអង្គ​ច្បាប់ចំ​ពោះករណីនេះ។

លោកបញ្ជាក់ថា៖ «កន្លងមក​ក្រសួង​​​បាន​ប្រឹងប្រែ​ងសម្រប​សម្រួល​ដោះស្រាយ​វិវាទ​តាម​យន្ត​ការ​ដោះ​ស្រា​យវិវាទ​តាមច្បាប់​ការងារចំ​នួន២លើក និង​បានបញ្ជូ​នករណីនេះទៅ​ក្រុមប្រឹក្សា​អាជ្ញា​​កណ្តាល។ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​​ចេញ​សេចក្តី​បង្គាប់​រួចហើយ។ បងប្អូ​ន​មិ​នអនុវត្ត​តាម​សេចក្តី​សម្រេ​ច​របស់​អាជ្ញា​កណ្តាល ចេញធ្វើការតវ៉ា​ជា​រូបភាព បាតុកម្ម និ​ងកូដកម្ម»។

លោកបន្ថែមថា យន្តការ​គណៈ​កម្មការ​ដោះ​ស្រាយ​កូដ​កម្ម បាតុ​កម្មគ្រ​ប់​មុខ​សញ្ញា​អាចបន្ត​​សម្រុះ​សម្រួល​បាន​ នៅ​ពេល​​មាន​ការ​ស្នើ​សុំ​ពី​ភាគី​ទាំ​ងពីរ ដែល​​ភាគី​​មាន​វ​ឌ្ឍន​​ភា​ព​ចង់បញ្ចប់​​ជំលោះ​​។

ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​មួយពាន់​នាក់ និង​ការ​មិន​ទូទាត់​សំណង​សម​ស្រប​តាម​ច្បាប់​ការងារ។ ថ្នាក់ដឹកនាំ​​សហជីព​​ក្រុមហ៊ុននេះ​ យ៉ាង​​ហោច​ណាស់​៩នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​ ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ​ ២០២១៕